30/10/2015 09:55 GMT+7 Email Print Like 0

រិតបណ្ដឹងទំនាក់ទំនងសហប្រតិបតិ្តការកងទ័ពរវាងវៀតណាមនិងគុយបា


ឧត្តមសេនីយ៍ឯកបម្រុង Alvaro Lopez Miera អគ្គសេនាធិការនិងជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិគុយបា ទទួលនាយឧត្តមសេនីយ៍ Do Ba Ty (រូបថត៖escambray.cu)

នារសៀលថ្ងៃទី២៨ខែតុលាឆ្នាំ២០១៥ នៅជំនួប​សន្ទនាជា​មួយនាយឧត្តមសេនីយ៍ Do Ba Ty អគ្គ​សេនាធិការ​និង​ជាអនុរដ្ឋមន្រ្តី​ក្រសួង​ការពារ​ប្រទេស​វៀតណាម ដែល​កំពុង​អញ្ជើញទៅ​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​នៅ​គុយ​បា​ចាប់​ពីថ្ងៃទី​២៥ដល់ថ្ងៃទី​២៨ខែតុលា ប្រធានាធិបតីគុយបា​ លោក Raul Castro បានអះអាង​នូវ គោល​បំណង​និង​ការ​ប្ដេជ្ញាចិ​ត្ត​រក្សាទំនាក់​ទំនង​ប្រពៃណីដ៏ល្អប្រសើរ រវាងកម្លាំង​ប្រដាប់អាវុធនៃប្រទេសទាំងពីរ។ លោក Raul Castro បាន​សង្កត់ធ្ងន់​ថា កិច្ចសហ​ប្រតិបតិ្តការការពារជាតិ គឺជានិមិត្តរូបនៃទំនាក់ទំនងសហប្រតិបតិ្តការមិត្តភាព​ស្មោះសរ​និង​មនោសញ្ចេត​នាភាតរៈ ពិសេសរវាងរដ្ឋទាំងពីរនិងប្រជាជាតិ​វៀតណាម-គុយបា​ទាំងពីរ។ មុននោះ នាយឧត្តម​សេនីយ៍ Do Ba Ty បាន​ជួបចរចា​ ជាមួយឧត្តមសេនីយ៍ឯកបម្រុង​ Leopoldo Cintra Frias រដ្ឋមន្រ្តី​ក្រសួង​ការ​ពារជាតិគុយបា និងឧត្តមសេនីយ៍ឯកបម្រុង​ Alvaro Lopez Miera អគ្គសេនាធិការ​និង​ជាអនុរដ្ឋមន្រ្តី​ក្រសួងការ​ពារជាតិ​គុយបាផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ