26/11/2018 09:49 GMT+7 Email Print Like 0

រាំដើម្បីភាពល្អប្រសើរ - លុបបំបាត់អំពើហឹង្សាចំពោះនារីនិងកុមារី

  នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅបឹង Hoan Kiem ទីក្រុងហាណូយ មនុស្សរាប់ ពាន់​នាក់​បាន​ចូល​រួម​កម្ម​វិធី​ ​“រាំដើម្បីភាពល្អប្រសើរ”។ ព្រឹត្តិ​ការណ៍នេះ​ត្រូវ​បាន រៀបចំ​ឡើង​ក្នុង​ឱកាស​ទិវាពិភពលោក​លុប​បំបាត់​អំពើ​ហឹង្សា​ ចំ​ពោះនារីនិងកុមារី (ថ្ងៃទី២៥ ខែវិច្ឆិកា)​។ រួមជាមួយទីក្រុងហាណូយ​ នៅទីក្រុង​ដាណាំង និងទី​ក្រុង ហាយ​ហ្វុង​ ក៏បាន​ប្រព្រឹត្តទៅកម្មវិធី ​“រាំដើម្បីភាពល្អប្រសើរ” នេះ​ផងដែរ​។
 
នេះជាលើកទី៤ហើយដែលវៀតណាមរៀបចំព្រឹត្តិការណ៍នេះ។ លោក Vu Minh Ly ប្រធាន​គណៈចាត់​តាំងកម្ម​វិធីបាន​អោយដឹ​ង​ថា៖
 
“កម្មវិធី “រាំដើម្បីភាពល្អប្រសើរ” គឺសំដៅរីកសាយភាយនូវសារស្ដីពីការបង្ការ ប្រឆាំង​អំពើហឹង្សា​ក៏ដូចជាការ​រំលោភ​បំពាន​លើកុមារី​ផង​ដែរ​។ ក្នុងព្រឹត្តិការណ៍ ឆ្នាំនេះ​ យើង​ខ្ញុំអំពាវ​នាវអោយ​សហគមន៍​ទាំងមូល​ជំរុញការ​បង្ការ​ប្រឆាំង​អំពើ ហឹង្សាផ្លូវភេទក៏ដូចជាការយាយី​ផ្លូវភេទចំពោះនារីនិងកុមារីនៅកន្លែង​សាធារណៈ​ ជាពិសេស​គឺនៅ​លើរ​ថយន្ត​ក្រុង”​។
 
កម្មវិធី “រាំដើម្បីភាពល្អប្រសើរ” ត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០១២ ដោយអង្គការ Life Vest Inside របស់​អាមេរិក​ ជាមួយនឹងគោលដៅរីកសាយ ភាយភាពល្អ​ប្រសើរនិងកសាងតម្លៃដ៏ល្អប្រសើរសម្រាប់​សហគមន៍​។ រហូត​មក​ ដ​ល់ពេល​នេះ ព្រឹត្តិការណ៍នេះត្រូ​វបានរៀបចំឡើងនៅប្រទេស​និងតំបន់​ដែន​ដី ជាង​១០០៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ