រាំដើម្បីភាពល្អប្រសើរ - លុបបំបាត់អំពើហឹង្សាចំពោះនារីនិងកុមារី
នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅបឹង Hoan Kiem ទីក្រុងហាណូយ មនុស្សរាប់ ពាន់នាក់បានចូលរួមកម្មវិធី “រាំដើម្បីភាពល្អប្រសើរ”។ ព្រឹត្តិការណ៍នេះត្រូវបាន រៀបចំឡើងក្នុងឱកាសទិវាពិភពលោកលុបបំបាត់អំពើហឹង្សា ចំពោះនារីនិងកុមារី (ថ្ងៃទី២៥ ខែវិច្ឆិកា)។ រួមជាមួយទីក្រុងហាណូយ នៅទីក្រុងដាណាំង និងទីក្រុង ហាយហ្វុង ក៏បានប្រព្រឹត្តទៅកម្មវិធី “រាំដើម្បីភាពល្អប្រសើរ” នេះផងដែរ។
នេះជាលើកទី៤ហើយដែលវៀតណាមរៀបចំព្រឹត្តិការណ៍នេះ។ លោក Vu Minh Ly ប្រធានគណៈចាត់តាំងកម្មវិធីបានអោយដឹងថា៖
“កម្មវិធី “រាំដើម្បីភាពល្អប្រសើរ” គឺសំដៅរីកសាយភាយនូវសារស្ដីពីការបង្ការ ប្រឆាំងអំពើហឹង្សាក៏ដូចជាការរំលោភបំពានលើកុមារីផងដែរ។ ក្នុងព្រឹត្តិការណ៍ ឆ្នាំនេះ យើងខ្ញុំអំពាវនាវអោយសហគមន៍ទាំងមូលជំរុញការបង្ការប្រឆាំងអំពើ ហឹង្សាផ្លូវភេទក៏ដូចជាការយាយីផ្លូវភេទចំពោះនារីនិងកុមារីនៅកន្លែងសាធារណៈ ជាពិសេសគឺនៅលើរថយន្តក្រុង”។
កម្មវិធី “រាំដើម្បីភាពល្អប្រសើរ” ត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០១២ ដោយអង្គការ Life Vest Inside របស់អាមេរិក ជាមួយនឹងគោលដៅរីកសាយ ភាយភាពល្អប្រសើរនិងកសាងតម្លៃដ៏ល្អប្រសើរសម្រាប់សហគមន៍។ រហូតមក ដល់ពេលនេះ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅប្រទេសនិងតំបន់ដែនដី ជាង១០០៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម