12/07/2015 10:24 GMT+7 Email Print Like 0

រាល់របត់សំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាម-អាមេរិក


រាល់របត់សំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាម-អាមេរិក (vneconomy.vn)

-នាថ្ងៃទី៣ ឆ្នាំកុម្ភៈ១៩៩៤ ប្រធានាធិបតី Bill Clinton បានប្រកាសលុបចោល​បទ​ហ៊ុំព័ទពាណិជ្ជកម្មចំ​ពោះ​វៀត​ណាម​។
-ខែមករា ឆ្នាំ១៩៩៥ អាមេរិកនិងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​បង្កើតការិយាល័យទាក់ទងនៅ​រដ្ឋធានីនៃប្រទេសនីមួយៗ។
-នាថ្ងៃទី១១កក្កដា ឆ្នាំ១៩៩៥ ប្រធានាធិបតីអាមេរិកលោក Bill Clinton បានប្រកាស​ប្រក្រតីភាពទំនាក់ទំនងជាមួយវៀតណាម។
-ខែកក្កដា ឆ្នាំ២០០០ វៀតណាមនិងអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មទ្វេភាគី(កិច្ចព្រមព្រៀង BTA)។
-ខែវិច្ឆិកា ឆ្នាំ២០០០ ប្រធានាធិបតី Bill Clinton ជាប្រធានាធិបតីអាមេរិកដើមដំបូង​អញ្ចើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
-ខែវិច្ឆិកា ឆ្នាំ២០០៦ ប្រធានាធិបតីអាមេរិក George W Bush អញ្ចើញទៅបំពេញ​ទស្សនកិច្ចនៅវៀតណាម។
-ខែមិថុនា ឆ្នាំ២០០៥ នាយករដ្ឋមន្ត្រីវៀតណាមលោក Phan Van Khai អញ្ចើញទៅ​បំពេញទស្សនកិច្ចនៅអាមេរិកតាមសេចក្តីអញ្ចើញរបស់ប្រធានាធិបតី George W Bush។
-ខែធ្នូ ឆ្នាំ២០០៦ ព្រឹទ្ធសភានិងសភាជាន់ទាបអាមេរិកអនុម័តលើបែបបទទំនាក់​ទំនងពាណិជ្ជកម្មធម្មតាដ៏និរន្ត (PNTR) សំរាប់វៀតណាម។
-ខែមិថុនា ឆ្នាំ២០០៧ ប្រធានរដ្ឋវៀតណាមលោក Nguyen Minh Triet អញ្ចើញទៅ​បំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិកតាមសេចក្តីអញ្ចើញរបស់ប្រធានាធិបតី George W Bush។
-ខែមិថុនា ឆ្នាំ២០០៨ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung អញ្ចើញ​ទៅបំពេញទស្សនកិច្ចនៅអាមេរិកតាមសេចក្តីអញ្ចើញរបស់ប្រធានាធិបតី George W Bush។
-ខែកញ្ញា ឆ្នាំ២០១១ ប្រទេសទាំងពីរចុះហត្ថលេខាលើឯកសារ​សហប្រតិបត្តិការ​ការពារជាតិ។
-ខែកក្កដា ឆ្នាំ២០១៣ ប្រធានរដ្ឋលោក Truong Tan Sang ងញ្ចើញទៅបំពេញ​ទស្សន​កិច្ច​ជាផ្លូវការនៅអាមេរិកតាមសេចក្តីអញ្ចើញរបស់ប្រធានាធិបតី Barack Obama។ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមបង្កើតទំនាក់ទំនងដៃគូលើ​គ្រប់វិស័យ។
-ខែមិថុនា ឆ្នាំ២០១៤​ អាមេរិកនិងវៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀង​សហប្រតិបត្តិការនុយគ្លេអ៊ែស៊ីវិល១២៣។
-ខែតុលា ឆ្នាំ២០១៤ អាមេរិកបានលុបចោលមួយផ្នែកបទហ៊ុំព័ទអាវុធសំរាប់​វៀតណាម។
-ឆ្នាំ២០១៥ ប្រទេសទាំងពីរបានរំលឹកខួបលើកទី២០ប្រក្រតីភាពទំនាក់ទំនង-ខែកក្កដាឆ្នាំ២០១៥អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានអញ្ចើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ