03/09/2015 10:10 GMT+7 Email Print Like 0

រាល់គោលដៅអភិវឌ្ឍន៍ដ៏និរន្តរភាពរបស់វៀតណាមជាមេរៀនបទពិសោធន៍ដ៏ថ្លៃថ្លាសំរាប់បណ្ដាប្រទេស


រាល់គោលដៅអភិវឌ្ឍន៍ដ៏និរន្តរភាពរបស់វៀតណាមជាមេរៀនបទពិសោធន៍ដ៏ថ្លៃថ្លាសំរាប់បណ្ដាប្រទេស

នាព្រឹកថ្ងៃទី២កញ្ញាតាមម៉ោងវៀតណាម ក្នុងក្របខ័ណ្ឌសន្និសីទ​ពិភពលោកបណ្ដាប្រធានរដ្ឋសភាដែលកំពុងប្រព្រឹត្តទៅនៅក្រុង New York អាមេរិក ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បាន​អញ្ចើញ​ចូលរួម​និងធ្វើសហអធិបតីសម័យពិភាគ្សារួមផ្សំគោលដៅអភិវឌ្ឍន៍ដ៏និរន្តរភាព​ក្នុងដំណើរការអនុម័តលើថវិការដ្ឋ ឆ្លងផុតរាល់គំនិតមុន តួនាទីរបស់រដ្ឋសភា​ក្នុង​ការ​ឃ្លាំមើលថ្នាក់ជាតិនិងសកលលោកទាំងមូល។

ថ្លែងមតិនៅសម័យពិភាគ្សានេះ ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានឲ្យដឹងថា៖

“រដ្ឋសភាមានតួនាទីដ៏សែនសំខាន់ក្នុងការបែងចែកថវិការរដ្ឋប្រភពកំលាំង។ វៀតណាមកំណត់យកមនុស្សជាប្រភពកំលាំងស្នូលយកកំលាំងផ្ទៃក្នុងជា​សសរ។ ទន្ទឹមនឹងនោះបង្កើនបើកទូលាយកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បី​រក្សាឯករាជ្យអធិបតេយ្យភាពធានាប្រជាធិបតេយ្យនិងទប់ទល់ប្រកបដោយ​ប្រសិទ្ធិភាពបំរ៉ែ
បំរួលអាកាសធាតុ។ រាល់ទស្សនៈនេះក៏ប្រហាក់ប្រហែល​នឹង​គោលដៅអភិវឌ្ឍន៍រួមដែលអង្គការសហប្រជាជាតិបានដាក់ចេញ។”

បទថ្លែងមតិរបស់ប្រធានរដ្ឋសភា Nguyen Sinh Hung ត្រូវបាន​តំណាង​ជា​ច្រើនវាយតំលៃខ្ពស់និងចាត់ទុកថា បទពិសោធនជាក់ស្ដែងរបស់វៀតណាម​ជា​មេរៀនសំរាប់បណ្ដាប្រទេសសមាជិកមហាសន្និបាតអន្តររដ្ឋសភា​ពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ