07/06/2016 10:07 GMT+7 Email Print Like 0

រាត្រីសិល្បៈរំលឹកខួបលើកទី១០៥នៃទិវាលោកប្រធានហូជីមិញចាកចេញទៅស្វែងរកផ្លូវសង្គ្រោះជាតិ

កម្មវិធីសិល្បៈដោយប្រធានបទ “ឈ្មោះលោកប្រធានហូជីមិញពន្លឺជារៀងរហូត” សំដៅរំលឹកខួបលើកទី១០៥នៃទិវាលោកប្រធានហូជីមិញចាកចេញទៅស្វែងរកផ្លូវសង្គ្រោះជាតិបានបើកនាយប់ថ្ងៃទី៥មិថុនា​នៅទីក្រុងហូជីមិញ។
កម្មវិធីបានរៀបចំឡើងដោយដោយដំណាលអំពីការធ្វើដំណើររបស់យុវជនស្នេហាជាតិ Nguyen Tat Thanh បានជិះ​នា​វា Amiral Lattouche Tresville ពីកំពង់ផែ  Sai Gon ទៅបរទេសស្វែងយល់ផ្លូវសង្គ្រោះជាតិ រហូតដល់ថ្ងៃប្រទេស​ជាតិ​ទទួលឯកភាពទាំងស្រុង និងចាប់ផ្តើមកិច្ចការកសាងនិងការពារមាតុប្រទេសវៀតណាមសង្គម​និយម។ នេះជាសកម្មភាពរួមចំណែកអប់រំឲ្យជំនាន់វ័យក្មេងទីក្រុងអំពីគុណូបការៈដ៏ធំធេងរបស់លោកប្រធានហូជីមិញចំពោះបុព្វហេតុតស៊ូរំដោះនិង ឯកភាពប្រទេសជាតិ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ