15/12/2017 07:49 GMT+7 Email Print Like 0

រាត្រីសមោសរអបអរសាទរជោគជ័យនៃមហាសន្និបាតសម្ព័ន្ធសមាគមយុវជនលើកទី១១


រាត្រីសមោសរអបអរសាទរជោគជ័យនៃមហាសន្និបាតសម្ព័ន្ធសមាគមយុវជនលើកទី១១

នាយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅរាត្រីសមោស អបអរសាទរជោគជ័យនៃមហា សន្និបាតសម្ព័ន្ធសមាគមយុវជនលើកទី ១១ អាណត្តិ ២០១៧-២០២២។ ថ្លែងមតិនៅទីនេះ លោក Le Quoc Phong លេខាទីមួយ មជ្ឈឹមសម្ព័ន្ធសមាគមយុវជន បានអោយដឹងថា៖

“ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាត អង្គសន្និបាតបានអំពាវនាវយុវវ័យវៀតណាម៖ឈានទៅមុខធ្វើ​សកម្មភាព ស្ម័គ្រចិត្ត ហ៊ានគិតហ៊ានធ្វើត្រៀមខ្លួនជាស្រេចជំនះពុះពារលើផលវិបាក ទទួលរ៉ាប់រងគ្រប់ភារកិច្ចដែលមាតុប្រទេសប្រគល់ជូន។ ”

ក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ តំណាងមជ្ឈឹមសម្ព័ន្ធសមាគមយុវជន ទទួលការផ្តល់ជំនួយកសាងស្ពានចំនួន ៣  នៅខេត្ត Ha Giang, Quang Binh និង Binh Thuan និងទីលានលេងកំសាន្តសំរាប់កុមារចំនួន ៣០ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ