18/08/2017 10:56 GMT+7 Email Print Like 0

រាត្រីសមោសរយុវជនកងទ័ពវៀតណាម - កម្ពុជា “រួមទន្លេ​មេគង្គ​តែមួយ​ពោរពេញ​ទៅដោយ​មនោសញ្ចេតនា​យ៉ា​ង​ជ្រាល​ជ្រៅ”​


 រាត្រីសមោសរយុវជនកងទ័ពវៀតណាម - កម្ពុជា “រួមទន្លេមេគង្គតែមួយពោរពេញទៅដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ”

អបរអសាទរឆ្នាំមិត្តភាពវៀតណាម - កម្ពុជា​ ២០១៧ និងក្នង​ឱកាសរំ​លឹកខួបអនុស្សវរីយ៍​លើកទី​ ៥០ នៃ​ទិវា​បង្កើត​​ទំនាក់ទំនងការទូត​វៀត​ណាម កម្ពុជា (ថ្ងៃទី​២៦ ខែមិថុនា​ ឆ្នាំ​១៩៦៧ -  ថ្ងៃទី​២៤​ ខែមិថុនា ឆ្នាំ​២០១៧) នាយប់​ថ្ងៃទី​១៦ ខែសីហា នៅទីក្រុងហូជីមិញ បាន​ប្រព្រឹត្តិទៅកម្ម​វិធីរាត្រីសមោសរ​ យុវជនកង​ទ័ពវៀត​ណាម  - កម្ពុជា ​“រួមទន្លេមេគង្គតែមួយ ពោរពេញទៅ​ដោយមនោសញ្ចេត​នាយ៉ាង​ជ្រាល​ជ្រៅ”​។ ព្រឹត្តិការណ៍​នេះ​សំដៅ​អះអាង​ នូវ​ចំណងមិត្តភាពជាប្រពៃណី ទំនាក់​ទំនងអ្នកជិតខាងដ៏ល្អ​ប្រសើរ នៃប្រជាជាតិ​ទាំងពីរ កងទ័ព​ទាំង​ពីរ​វៀត​ណាម  - កម្ពុជា។អញ្ជើញថ្លែ​ងមតិនៅទីនេះ ឧត្ដមសេនីយ៍ត្រីលោក L​e Hien Van អនុប្រធាន​អគ្គ​ស្នង​ការ​នយោបាយ​ កងទ័ពប្រជាជនវៀតណាម ​បានសង្កត់ធ្ងន់ថា កម្មវិធី រាត្រីសមោសរនេះ ​សំដៅ​ឃោសនា​ អប់​​រំជំនាន់យុវជន​នៃប្រទេសទាំងពីរ​ចេះគោរព ​និងពង្រីក ហើយផ្អែក​លើមូលដ្ឋាន​នេះកំណត់​ ការ​ទទួល​​ខុស​ត្រូវ​ រក្សា ពូនជ្រំសម្រា​ប់ទំនាក់ទំនងសាមគ្គីភាព ជិ​តស្និទ្ធជាប្រពៃណី ដើម្បីការ​អភិវឌ្ឍ​សំបូររុង​រឿង​នៃ​ប្រ​ទេស​នីមួយៗ។​

កម្មវិធីនេះរួមមា​ន ៣ វគ្គ៖ រួមទន្លេតែមួយ​ រួមការឈឺចាប់ ប្រកៀកស្មា  ភាពជាអ្នកជិតខា​ងល្អ មិត្តភាព​ជាប្រ​ពៃណី​ កិច្ច​សហប្រតិបត្តិការលើគ្រប់ជ្រុ​ងជ្រោយ​ ស្ថិរភាពយូ​រអង្វែង ​ ថែរក្សា និង​ពង្រីក​ចំណង​មិត្ត​ភាព​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ