02/05/2016 09:19 GMT+7 Email Print Like 0

រាត្រីតូតន្ត្រីកសាងមូលនិធិ៖ដើម្បីកោះ សមុទ្រស្រុកកំណើត នៅសាធារណៈរដ្ឋឆែក


រាត្រីតូតន្ត្រីកសាងមូលនិធិ៖ដើម្បីកោះ សមុទ្រស្រុកកំណើត នៅសាធារណៈរដ្ឋឆែក

នាយប់ថ្ងៃទី៣០ ខែមេសា នៅទីក្រុង Praha សមាគមវប្បធម៌ សិល្បះ​វៀត​ណាមនៅសាធារណរដ្ឋឆែកបានរៀបចំរាត្រីតូតន្ត្រី ៖ ឆ្ពោះទៅកោះសមុទ្រ​ស្រុកកំណើតនិងអធិបតេយ្យភាពមាតុប្រទេស លើកទី២ ក្នុងឱកាសរំលឹកខួប​អនុស្សាវរីយ៍លើកទី៤១នៃទិវារំដោះភាគខាងត្បូងវៀតណាម ឯកភាពប្រទេស​ជាតិ។ លោក​ Pham​Gia​ Hau អនុប្រធានអចិន្ត្រៃយ៍សមាគមវប្បធម៌​សិល្បះ​បានអោយដឹងថា៖ សមាគមបានជ្រើស​រើស​បទ​ចម្រៀង​ពិរោះៗ ស្ដីអំពីកោះ​សមុទ្រ និងអំពីយុទ្ធជន។ ក៏ក្នុងឱកាសនេះដែរ លោក Hoang Dinh Thang ប្រធានសមាគមជនវៀតណាមនៅសាធារណរដ្ឋឆែក បានបំផុសចលនារៃអង្គាស កសាងមូលនិធិ៖ ដើម្បី​កោះ​ សមុទ្រស្រុកកំណើត។ បញ្ចប់កម្មវិធីនេះ គណៈចាត់តាំង​ទទួលបានទឹកប្រាក់ចំនួនជិត ១៥ ហ្មឺន​ Koruna ( ស្មើនឹងប្រាំពីរពាន់ដុល្លារអាមេរិក)៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ