04/01/2018 11:13 GMT+7 Email Print Like 0

រាត្រីតន្ត្រីលើកតំកើងសិល្បការិនី អ្នកគ្រូប្រជាជន ថាយធីលៀន (Thai Thi Lien)

សិល្បការិនីជើងចាស់ព្យាណូវៀតណាម សិល្បការិនីថាយធីលៀន (Thai Thi Lien) បានរៀបចំរាត្រីតន្ត្រីមួយ នាពេលលោកស្រីមានអាយុ ១០០ ឆ្នាំ សំដៅជូនទំនុកភ្លេងព្យាណូពោរពេញដោយមនោសញ្ចេត​នា​ ដល់អតីតកូនសិស្សនិងទស្សនិកជន ដែលចូលចិត្តសម្លេងព្យាណូ ក្នុងកម្មវិធីតន្ត្រី១០០ សរទរដូវ ។ រាត្រីតន្ត្រីនេះ បានរៀបចំ ដោយវិទ្យាស្ថានតន្ត្រីជាតិវៀតណាម នៅមហាសាលធំនៃវិទ្យាស្ថាននេះសំ​ដៅ​លើកតំកើងសិល្បការិនី អ្នកគ្រូប្រជាជន ថាយធីលៀន (Thai Thi Lien)

សិល្បការិនី អ្នក​គ្រូ​ប្រជាជន​ ថាយធីលៀន (Thai Thi Lien) បង្កើត​ ​ក្នុង​ថ្ងៃមួយ​​នៃ​ខែ​សីហាឆ្នាំ១៩១៨។ លោកស្រី​គឺជាម្នាក់​ក្នុង​ចំណោម ៧ នាក់​ដែល​ស្ថាបនិក សាលាតន្ត្រី​វៀតណាម (នាសព្វថ្ងៃនេះ​ក្លាយទៅជា​វិទ្យាស្ថាន​តន្ត្រីជាតិ​វៀតណាម) ទីកន្លែង​បណ្តុះ​បណ្តាលតន្ត្រី​ នៅ​ប្រទេស​វៀតណាម។ លោស្រី​រូបនេះ ក៏ជា​ស្ថាបនិកនិង​ទទួល​បន្ទុក​​ដេប៉ាតឹម៉ង់ព្យាណូ ក្នុង​រយៈពេល ២១ ឆ្នាំ (តាំងពីឆ្នាំ១៩៥៦ រហូតដល់ឆ្នាំ១៩៧៧)។ ជីវភាព​និង​បុព្វ​ហេតុ​​របស់​សិល្បការិនី​ អ្នក​គ្រូ​ប្រជាជន​ ថាយធីលៀន (Thai Thi Lien) គឺជាគំរូមួយ ក្នុង​បណ្តាសកម្មភាព​និង​ការ​សម្តែង​ លោកស្រី​បាន​បណ្តុះ​បណ្តាលគ្រូបង្រៀ និង​សិល្បករ​ព្យាណូ​ជា​ច្រើន​នាក់ ដូចជា៖ លោក ង្វៀន​ហ៊ឹវ​តួន (Nguyen Huu Tuan) លោកស្រី ត្រឹនធូហា (Tran Thu Ha)​ លោក​ស្រី​ទៀត​មិញ (Tuyet Minh) លោកស្រី គីមយុង (Kim Dung) ជាពិសេស ក្នុង​ចំណោម​បណ្តា​សិល្បករ សិល្បការិនី​ដែល​ពោល​ខាង​លើនេះ ​មាន​សិល្បករប្រជាជន ដាំងថាយសើន (Dang Thai Son) គឺជាសិល្បករ​ព្យាណូដំបូង​ ដែល​ទទួលពានរង្វាន់​ខ្ពង់ខ្ពស់បំផុត​ ក្នុង​ការប្រកួតព្យាណូអន្តរជាតិ Chopin លើកទី ១០ នាឆ្នាំ១៩៨០។

​ក្នុង​រាត្រី​តន្ត្រីនេះ ទស្សនិកជាន​បាន​ក្លាយទៅ​ជា​អ្នក​សំណង ដោយ​ការទស្សនា​​កម្មវិធីដ៏​អស្ចារ្យ​បំ​ផុត របស់​សិល្បការិនី​ ថាយធីលៀន (Thai Thi Lien)​ ដែល​មានអាយុ ១០០ ឆ្នាំ ​ប៉ុន្តែ​នៅ​តែ​​​ផ្តល់​ទំនុកភ្លេង​ពិរោះ​និង​អស្ចារ្យ។ បទ​​ភ្លេង​របស់​តន្ត្រីករ Frederik Chopinដែលសិល្បការិនី អ្នក​គ្រូ​ប្រជាជន​ ថាយធី​លៀន​ (Thai Thi Lien) បាន​សម្តែង​ និងបើក​កម្មវិធី​តន្ត្រីនេះ ដែលធ្វើរាត្រី​​នេះ​កាន់តែ​ចាប់ចិត្ត ដោយឈុត​សម្តែង​ពិសេស​ ពីព្រោះដៃទាំងពីរលេង ព្យាណូ ប៉ុន្តែមិន​ស្មាន​បាន​អាយុ​របស់​សិល្បការិនីជើង​ចាស់​នេះ ទេ។


នាយប់ថ្ងៃទី២៣ ខែវិច្ឆិកា វិទ្យាស្ថានតន្ត្រីជាតិវៀតណាម បានរៀបចំរាត្រីតន្ត្រី សំដៅលើកតំកើងសិល្បការិនី
អ្នកគ្រូប្រជាជនថាយធីលៀន (Thai Thi Lien) អាយុ ១០០ ឆ្នាំ ស្ថាបនិកតែមួយគត់សេសសល់
ក្នុងចំណោមស្ថាបនិកចំនួន ៧ នាក់ ដែលបង្កើតវិទ្យាស្ថានតន្ត្រីជាតិ។


សិល្បការិនី អ្នកគ្រូប្រជាជន ថាយធីលៀន (Thai Thi Lien) សម្តែងព្យាណូ ក្នុងរាត្រីតន្ត្រីនេះ។

សិល្បការិនី អ្នកគ្រូប្រជាជន ថាយធីលៀន (Thai Thi Lien) និងសិល្បការិនី ដានធូង៉ា (Dan Thu Nga)  ជាកូនស្រីនិងចៅស្រីរបស់ សិល្បការិនី អ្នកគ្រូប្រជាជន ថាយធីលៀន (Thai Thi Lien) សម្តែងលេងព្យាណូបទភ្លេង
“Slavonic dance លេខប្រាំ” របស់តន្ត្រីករ  Dvorakដោយដៃទាំងបួន ក្នុងរាត្រី“១០០ សរទរដូវ ”។


សិល្បការិនីឆ្នើម ត្រឹនទៀតមិញ (Tran Tuyet Minh) អ្នកគូឆ្នើម ហ័ងគីមយុង (Hoang Kim Dung)
- អតីតកូនសិស្សតរបស់សិល្បការិនី អ្នកគ្រូប្រជាជន ថាយធីលៀន (Thai Thi Lien) សម្តែង
ក្នុងរាត្រីតន្ត្រី “១០០ សរទរដូវ ”។


សិល្បករប្រជាជន ដាំងថាយសើន (Dang Thai Son) សម្តែងបទភ្លេង របស់តន្ត្រីករ Ravel ៖ “Jeux d’eau”
និង “Alborada del Gracioso” តាមសំណូមពររបស់សិល្បការិនី ថាយធីលៀន (Thai Thi Lien) ។
ក្រៅពីនោះ សិល្បករប្រជាជន ដាំងថាយសើន (Dang Thai Son) ក៏សម្តែងបទភ្លេងពីបទ“Polonaise”
ដ៏ល្បីឈ្មោះរបស់តន្ត្រីករ Chopin ក្នុងនោះមានមួយបទភ្លេង ដែលសិល្បការ ដាំងថាយសើន (Dang Thai Son) សម្តែង ក្នុងការប្រកួតព្យាណូអន្តរជាតិ Chopin និងទទួលពានរង្វាន់ខ្ពស់បំផុត នាឆ្នាំ១៩៨០ ។

ជាពិសេស ​ក្នុង​វគ្គទីពីរនៃ​កម្មវិធី​តន្ត្រីនេះ មាន​ចំណង​ជើង “កាដូជូនដល់​មាតា ជូនដល់​គ្រូ” ទស្សនិកជន​បាន​ទស្សនា​​​ការសម្តែង​របស់​សិល្បករប្រជាជន ដាំងថាយសើន (Dang Thai Son) ដោយ​បទភ្លេងចំនួន ២ បទ  ៖ “Jeux d’eau” និង “Alborada del Gracioso” របស់​តន្ត្រីករ Maurice Ravel តាម​ការសំណូមពរ របស់​សិល្បការិនី ថាយ​ធីលៀន (Thai Thi Lien) ។ ក្រៅពីនេះ ​សិល្បករ​ប្រជាជន​ ដាំងថាយសើន (Dang Thai Son) ក៏បាន​សម្តែង​​បទភ្លេង “Polonaise” ដ៏​ល្បីឈ្មោះ​របស់​​តន្ត្រីករ “Polonaise”  ផងដែរ ដែល​​លោក​ធ្លាប់​សម្តែង​ ក្នុង​ការប្រកួត​ព្យាណូអន្តរជាតិ និង​ទទួល​ពានរង្វាន់​ខ្ពស់​បំផុត នា​ឆ្នាំ១៩៨០។

សិល្បករប្រជាជន ដាំងថាយសើន (Dang Thai Son) បាន​និយាយ​ឲ្យដឹង​ថា ​បទ​ភ្លេង​និមួយៗ ដែល​លោក​បាន​សម្តែងមាន​អត្ថន័យ​និង​ផ្ទុក​អនុស្សាវរីយ៍​អំពី​មាតា - អ្នក​គ្រូរបស់​លោក។ នោះ​គឺជា​ទំនង​ភ្លេង​តភ្ជាប់​នឹង​មេរៀនដំបូង​ ដែល​​សិល្បការិនី អ្នក​គ្រូប្រជាជន​ ថាយធីលៀន (Thai Thi Lien) បង្រៀនបានលោក​ ​ នាពេល​លោក​មាន​អាយុ ៩ ឆ្នាំ ក្នុង​សម័យភៀសខ្លួននៃ​បដិវត្តន៍​ប្រឆាំង​ពួកអាមេរិក​និង​សង្គ្រោះជាតិ រហូតដល់​ពេល​ក្លាយទៅ​ជា​សិល្បករល្បីឈ្មោះ​ លើ​ពិភពលោក​ផង​ដែរ។​
 
រាត្រី​តន្ត្រី “១០០​ សរទរដូវ” បាន​បញ្ចប់ ក្នុង​បរិយាកាស​កក់ក្តៅ ដោយសេចក្តី​គោរពដ៏ខ្ពង់ខ្ពស់​​មកពីថ្នាក់​ដឹក​នាំ​បក្ស និង​រដ្ឋ រួម​នឹង​អំរណគុណ​របស់​ជំនាន់​កូនសិស្ស នៃ​វិទ្យាស្ថាន​តន្ត្រី​ជាតិ​វៀតណាម ព្រមទាំង​ការកោតសរសើរ​របស់ទស្សនិកជន ដែល​ស្រឡាញ់​សិល្បការិនី អ្នក​គ្រូ​ប្រជាជន​ថាយធីលៀន (Thai Thi Lien)-.គំរូ​តន្រ្តីដ៏ភ្លឺចិញ្ចាច នៃប្រទេស​វៀតណាម/.


លោកស្រី ប្រធានរដ្ឋសភា ង្វៀនធីង៉ឹន (Nguyen Thi Kim Ngan) រួមជាមួយ ថ្នាក់ដឹកនាំបក្ស រដ្ឋ
អ្នកតំណាង និងសិល្បការិនី អ្នកគ្រូប្រជាជនថាយធីលៀន (Thai Thi Lien) ក្នុងរាត្រីតន្ត្រី
“១០០ សរទរដូវ”។


 លោករដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ង្វៀនង៉ុកធៀន (Nguyen Ngoc Thien) ជូនផ្កានិងជូនពរ សិល្បការិនី អ្នកគ្រូប្រជាជនថាយធីលៀន (Thai Thi Lien)។

លោក ង្វៀនធៀនញ៉ឹន (Nguyen Thien Nhan) ប្រធានគណៈកម្មាធិការទីក្រុងហូជីមិញ ជូនផ្កានិងជូនពរ
សិល្បការិនី អ្នកគ្រូប្រជាជនថាយធីលៀន (Thai Thi Lien)ក្នុងរាត្រីតន្ត្រី “១០០ សរទរដូវ”។


សិល្បករ សីល្បការិនី បង្រៀន ក្នុងដេប៉ាតឹម៉ង់ព្យាណូ នៃវិទ្យាស្ថានតន្ត្រីជាតិវៀតណាម ថ្លែងអំរណគុណ
ចំពោះសិល្បការិនី អ្នកគ្រូប្រជាជនថាយធីលៀន (Thai Thi Lien) ក្នុងរាត្រីតន្ត្រី “១០០ សរទរដូវ”។


ជំនាន់កូនសិស្សជាឆ្នើម របស់សិល្បការិនី អ្នកគ្រូប្រជាជនថាយធីលៀន (Thai Thi Lien) មកជូនពរ
អ្នកគ្រូរបស់គេ ក្នុងរាត្រីតន្ត្រី “១០០ សរទរដូវ”។


បណ្តាជំនាន់គ្រូបង្រៀននៃវិទ្យាស្ថានតន្ត្រីជាតិវៀតណាម មកជូនពរសិល្បការិនី
អ្នកគ្រូប្រជាជនថាយធីលៀន (Thai Thi Lien)ក្នុងរាត្រីតន្ត្រី “១០០ សរទរដូវ”។
 

អត្ថបទ៖ ង៉ឹនហា រូបថត៖ កុងដាត


បណ្តាអត្ថបទបានផ្សាយ