30/12/2018 10:34 GMT+7 Email Print Like 0

រាជរដ្ឋាភិបាលកម្ពុជាបើកសម្ពោធដាក់ឲ្យដំណើរការវិមានឈ្នះឈ្ន


 ទិដ្ឋភាពនៃវិមានឈ្នះ ឈ្នះ  

 ពិធីបើកសម្ពោធដាក់ឲ្យដំណើរការវិមានឈ្នះ ឈ្នះ ត្រូវបានធ្វើឡើងយ៉ាងអធឹកអធមនៅរាជធានីភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ២០១៨។ ពិធី​នេះមានការអញ្ជើញចូលរួមពីលោកនាយឧត្ត​មសេនីយ៍ Ngo Xuan Lich ​រដ្ឋមន្ត្រី​ក្រសួង​ការពារប្រទេសវៀតណាម; ឯកអគ្គរដ្ឋទូតវៀត​ណាមប្រចាំនៅកម្ពុជា លោក Vu​ Quang Minh តំណាង​អង្គ​ទូត​នានា និងអង្គ ការអន្តរ ជាតិមួយ​ចំនួនប្រចាំនៅរាជធានីភ្នំពេ​ញផ​ងដែរ​។​

 
 នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន អញ្ជើញថ្លែងមតិក្នុងពិធី

អញ្ជើញថ្លែងនៅពិធីសម្ពោធវិមានឈ្នះ ឈ្នះ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច តេជោ ហ៊ុនសែន បានអះអាងថា ចំថ្ងៃ​នេះ កាលពី២០ឆ្នាំមុន (ថ្ងៃ​ទី ២៩ខែធ្នូឆ្នាំ១៩៩៨​-ថ្ងៃទី២៩ខែធ្នូឆ្នាំ២០១​៨) ជាពេល​វេលា​បញ្ចប់​ជាផ្លូវ​ការ​នូវ​សង្គ្រាម​ផ្ទៃក្នុង​នៅកម្ពុជា។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​បានសង្កត់ធ្ងន់​ថា វិមាន​នេះជានិមិត្ត​រូបនៃគោល​នយោបាយ​បង្រួប​បង្រួមជាតិ ឯក រាជ្យ អធិប​តេយ្យភាព ការអភិវឌ្ឍនិង​វិបុលភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា​៕​
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ