08/09/2018 06:55 GMT+7 Email Print Like 0

រាជរដ្ឋាភិបាលថ្មីរបស់កម្ពុជាផ្តល់អាទិភាពការពារសន្តិភាពនិងអភិវឌ្ឍន៍

នាព្រឹកថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០១៨ នៅវិមានសន្តិភាព រាជធានីភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជាបានបើកសម័យប្រជុំជាលើកដំបូង ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីសម្ដេចតេជោហ៊ុនសែន។


ទិដ្ឋភាពនៃកិច្ចប្រជុំ

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីសម្ដេចតេជោហ៊ុនសែនបានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិ​ទី ៦ បានចារឹកប្រវត្តិសាស្ត្រថ្មីសម្រាប់ព្រះរាជាណាចក្រកម្ពុជា ព្រោះថាររាជរដ្ឋាភិបាលត្រូវបានបង្កើតឡើងដោយ​សភា​ដែលឆ្លុះបញ្ចាំងពីឆន្ទៈនិងគោលបំណងរបស់ប្រជារាស្ត្រកម្ពុជាតារយៈការបោះឆ្នោតនាថ្ងៃទី ២៩ កក្កដាកន្លងទៅ។ សម្ដេចតេជោហ៊ុនសែនបានឲ្យដឹងថា រាជរដ្ឋាភិបាលអាណត្តិថ្មីនឹងបន្តយុទ្ធសាស្ត្រចតុកោណ ដែលត្រូវបានដាក់ចេញក្នុងអាណត្តិទី ៥ ដោយផ្ដោតសំខាន់ទៅលើអាទិភាពចំនយន ៤។

អាទិភាពទាំងនេះរួមមាន៖ការពារសន្តិភាព ស្ថិរភាពនៃប្រទេសជាតិ ធានាសុវត្ថិភាព សន្តិសុខ ដើម្បីកែលំអជីវភាពរស់នៅរបស់ប្រជាជន ការពារឯករាជ្យ បូរណភាពទឹកដី ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ ធានាស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច ដើម្បីរក្សាការអភិវឌ្ឍប្រកបដោយចីរភាពជាដើម។ សម្ដេចតេជោ ហ៊ុន សែនបានដាស់តឿនឲ្យសមាជិករាជរដ្ឋាភិបាលគប្បីខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត បំពេញភារកិច្ចដែលត្រូវបានប្រជាជនប្រគល់ជូននិងពង្រីករាល់សមិទ្ធផលដែលរាជរដ្ឋាភិបាលអាណត្តិទី ៥ ទទូលបាន ដោយរក្សាកំណើន​សេដ្ឋកិច្ច  7% ក្នុងមួយឆ្នាំ ដើម្បីគោលដៅសន្តិភាព និងវឌ្ឍនភាព តាមកម្មវិធីនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជា (CPP) ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ