03/01/2018 09:20 GMT+7 Email Print Like 0

រាជរដ្ឋាភិបាលកម្ពុជាបំពាក់មេដាយជូនកម្មាភិបាលការទូត និងសារព័ត៌មានវៀតណាម

នាព្រឹកថ្ងៃទី ២ ខែមករា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ក្រសួងព័ត៌មានកម្ពុជាបានរៀបចំ ពិធីបំពាក់មេដាយ​សហមេត្រី - មេដាយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់កម្មាភិបាលស្ថានទូត និងអ្នកយកព័ត៌មាន​វៀតណាម​ប្រចាំនៅកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជាបំពាក់មេដាយជូនកម្មាភិបាលការទូត និងសារព័ត៌មានវៀតណាម

អញ្ជើញថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីកសួងព័ត៌មានកម្ពុជា លោក ខៀវ កាញារីទ្ធិបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ស្ថានទូត និងស្ថាប័នផ្សព្វផ្សាយវៀតណាមនានា ដែលក្នុងរយៈពេលកន្លងទៅបានរួមវិភាគទានជាច្រើនក្នុងការកសាង និងអភិវឌ្ឍន៍ចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ ស្ថានទូតវៀតណាមនិងស្ថាប័នតំណាងសារព័ត៌មានវៀតណាមនានាប្រចាំ នៅកម្ពុជាបានរួមចំណែកពូនជ្រំ និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ និងយូរអង្វែងរវាងរដ្ឋាភិបាល​និងប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ