10/06/2015 09:45 GMT+7 Email Print Like 0

រាជរដ្ឋាភិបាលកម្ពុជាកំណត់យកថ្ងៃទី១៩មិថុនាជាថ្ងៃកាន់ទុក្ខសម្តេចជាស៊ីម


សម្តេចជាស៊ីម
សម្តេចនាយក​រដ្ឋមន្ត្រីកម្ពុជា សម្តេចហ៊ុនសែន បានចេញ​សារាចរ​ណែនាំកំណត់​យក​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ២០១៥​ ជា​ថ្ងៃ​កាន់ទុក្ខ​សម្តេច​ជាស៊ីម​។ សារាចរ​ណែនាំ​នោះចេញ​កាលពី​ថ្ងៃទី​៨​មិថុនា ឆ្នាំ​២០១៥​។​សារាចរ​ណែនាំស្តីពី​ការ​ប្រារព្ធ​​ពិធី​​កាន់ទុក្ខ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាលជាស៊ីម ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជាបង្ហាញថា ក្នុង​មួយជីវិត​របស់​សម្តេច សម្តេច​បាន​លះបង់​កំលាំងកាយនិង​កំលាំងចិត្ត​​ក្នុង​ការតស៊ូ​រំដោះជាតិមាតុភូមិ ពិសេស​ការតស៊ូ​រំដោះប្រទេស​ជាតិ​ឲ្យ​រួច​ចាក​ផុតពី​របប​ប្រល័យពូជសាសន៍​​ខ្មែរក្រហម នា​ឆ្នាំ​១៩៧៩ និង​បន្ត​ចូលរួម​ដឹកនាំកសាងនិង​អភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យ​មានការ​រីក​ចម្រើន​​រុងរឿង​ដូច​បច្ចុប្បន្ននេះ​។ សម្តេច​ជាស៊ីម បានទទួល​មរ​ណភាព នៅ​ថ្ងៃ​​ទី​៨ ខែមិថុនា ឆ្នាំ​២០១៥ វេលា
​ម៉ោង ១៥ និង ៤៥ នាទី ក្នុង​ជន្មាយុ ៨៣ ឆ្នាំ ដោយ​រោគាពាធ​៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ