24/09/2015 14:48 GMT+7 Email Print Like 0

រហោស្ថានបឹងឡាក់

ដោយ​សារឈ្មោះ​ថាបឹង​ឡាក់ (ចំណុះ​ស្រុក​ដាក់​ឡាក់ ខេត្ត​ដាក់​ឡាក់) ទើប​បង្កើត​បាន​ភាព​ចង់​ដឹង​​ចង់​​ឮ និង​ទាក់​ទាញ​អារម្មណ៍​ភ្ញៀវ​ទេស​ចរណ៍​ស្វែង​រក​ទី​នេះ ដើម្បី​រិះរក​មើល​សម្រស់​ដ៏​ស្រស់​​ស្អាត​នៃ​ភាព​​រហោ​ស្ថាន​​នេះ។ ក្រៅ​ពីទេសភាព​ដ៏ស្រស់​ស្អាត​របស់​ធម្មជាតិ អាកាស​ធាតុ​​​ដ៏បរិសុទ្ធ ដំណើរ​ផ្សង​ព្រេង​នៅលើ​ខ្នង​ដំរី​ និងជិះទូក​លុង​នៅក្នុង​បឹង​ឡាក់ កន្លែង​នេះ​បាន​ក្លាយ​​ជា​ទីកន្លែង​មក​លេង​កំសាន្ត​មិនអាច​រំលងបាន ​ក្នុង​ដំណើរ​ទេសចរណ៍ នៅ​ខេត្ត​ដាក់​ឡាក់​និង​​តំន​បន់​តីង្វៀន។

ចំណុច​ស្វែងរកដំបូង​បង្អស់ ក្នុង​ដំណើរ​ទេសចរណ៍​របស់​យើង​ខ្ញុំ​គឺបឹង​ឡាក់ ជា​ទីកន្លែង​ដែល​មាន​ផ្ទៃ​ទឹក​រហោ​ស្ថាន​ហើយ​មាន​ព៌ណខៀវ​គុជ។ ពិសេសជាង​នេះទៅ​ទៀត គឺយើង​ខ្ញុំ​បាន​ស្វែង​រក​ឃើញ​នូវ​ទេសភាព​ដ៏​ស្រស់​ស្អាត​របស់​បឹង​ឡាក់ ដោយ​ទូកលុង​របស់អ្នក​ស្រុក​ដែលរស់​នៅ​ទីនេះ។ អង្គុយ​នៅ​លើទូក យើង​ខ្ញុំ​អាច​មើល​ឃើញ​មច្ឆាហែល​ប្រលែង​នៅក្នុង​បឹង ស្តាប់​សម្លេង​ត្រីស៊ីចំណីក្នុង​បរិយាកាស​ដ៏បរិសុទ្ធ​ស្ងប់​ស្ងាត់ ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​មាន​អារម្មណ៍​ដូច​ជា ពួក​គាត់​បាត់​អស់​នូវក្តី​ព្រួយ​កង្វល់​ក្នុងជីវភាព​រស់​នៅប្រ​ចាំថ្ងៃ។

លក្ខណៈ​ពិសេស​ដែលមិន​អាចរំលង​ចោល​បាន នៅក្នុង​ដំណើរ​ទៅ​ទស្សនា​បឹង​ឡាក់ នោះ​គឺ​បាន​ជិះ​នៅ​លើ​ខ្នង​ដំរី​ធំៗ​ទៅ​ទស្សនា​បឹង​ឡាក់។ តាម​ធម្មតា​ដំរី​មួយ​ក្បាល​ពាក់​បាន​គែប​មួយ​និង​នាំ​បាន​ភ្ញៀវ​ទេសចរណ៍​ពីរ​នាក់ ដំរី​នឹង​ហែល​កាត់​បឹង ដើម្បី​នាំភ្ញៀវ​ទេសចរណ៍​ទៅកាន់​អារម្មណ៍​មួយ​ដូច​ជា៖ ខ្លួន​ឯង​ជា​មជ្ឈមណ្ឌល​នៅ​ចំ​កណ្តាល​បឹង​ ដែល​ពោរពេញ​ទៅដោយ​ផ្ទៃទឹក​ល្វឹង​ល្វើយ។


បណ្តាទូករូម៉ែនទិចអណ្តែតនៅលើផ្ទៃទឹកនៃបឹងឡាក់។

ចំណតទូកលុងនៅបឹងឡាក់។

បណ្តាទូកលុងពិតប្រាកដរបស់អ្នកស្រុកដែលរស់នៅក្បែរបឹងឡាក់។

ភូមិឡាក់ជាទីកន្លែងដែលមានផ្ទះប្រពៃណីបុរាណរបស់បងប្អូនជនជាតិម៉្នោងដែលស្ថិតនៅជាប់បឹង។ 

ភ្ញៀវទេសចរណ៍មកទស្សនាភូមិឡាក់ តាមខ្នងដំរី។

ភាពចង់ដឹងចង់ឃើញ និងបង្កើតភាពស្និទ្ធស្នាលជាមួយពួកវានៅភូមិឡាក់។

រំលេចស្នាមញញឹមនៅលើខ្នងដំរីរបស់ភ្ញៀវទេសចរណ៍ដែលមកទស្សនានៅភូមិឡាក់។

ទេសភាពបឹងឡាក់ក្នុងពេលព្រឹកព្រលឹម។

ភ្ញៀវទេសចរណ៍ចុះពីទូកលុងក្រោយពីបានទស្សនាបឹងឡាក់។

 ផ្ទះវែងប្រពៃណីបុរាណរបស់បងប្អូនជនជាតិនៅភូមិឡាក់។

ទេសចរណ៍​នៅលើខ្នង​ដំរីជា​លក្ខណៈវប្បធម៌​ពិសេស​មួយ របស់​បងប្អូន​ជន​ជាតិ​នៅទី​នេះ រួម​ផ្សំ​ទេសចរណ៍​ជា​មួយ​នឹង​ការអភិរក្ស​ប្រភេទ​ដំរី ដែល​កំពុង​មាន​ហានិភ័យ​ផុតពូជ​នៅតំបន់​តីង្វៀន។ ដើម្បី​ស្វែង​យល់​បន្ថែម​ពី​ហ្វូង​ដំរី យើង​ខ្ញុំបាន​មកទស្សនា​ហ្វូង​ដំរីរបស់ បង​ដាងណាំង​ឡុង ជាអ្នក​មានដំរី​ច្រើនបំផុត​នៅតំបន់​តីង្វៀន។ បាន​ស្គាល់​ដល់​ដូច​ជាពាណិជ្ជករ​ម្នាក់ ប្រកប​អាជីវកម្ម​ធ្វើ​ទេសចរណ៍ ដែល​ផ្សារ​ភ្ជាប់​ជា​មួយ​ហ្វូង​ដំរី​មាំ​ពូកែ​នេះ ដាង​ណាំ​ឡុង​បាន​បង្វឹកដំរី​របស់ខ្លួន ឲ្យជិត​ស្និទ្ធ​នឹង​ភ្ញៀវ​ទេសចរណ៍។

យើងខ្ញុំបន្ត​ទៅទស្សនា​នៅស្រុកបួង​យុន របស់ជនជាតិម៉្នោង ហើយ​បាន​អ្នក​ស្រុក​នៅ​ទី​នេះ​ទទួល​យ៉ាង​រាក់​ទាក់​នៅ​ក្រោម​ដំបូល​ផ្ទះវែង​។ បណ្តា​មុខ​របរសិប្ប​កម្ម តម្បាញ​សំពត់​សង្កឹម និង​ប្រដាប់​ប្រដា​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ដូច​ជា៖ កាផា ស្គរហគ្រើ ឃ្មោះ ពីង របស់បង​ប្អូន​ជនជាតិ​នៅ​ទី​នេះ គឺជា​ចំណុច​សំខាន់​ដែល​ទាក់​ទាញ​បាន​អារម្មណ៍​ចិត្ត​គំនិត របស់​ភ្ញៀវ​ទេសចរណ៍​នៅ​ក្នុង​និង​ក្រៅប្រ​ទេស។

ភាព​អស្ចារ្យបំផុត​នៅបឹងឡាក់ គឺបាន​គយគន់​មើល​ព្រះអាទិត្យ​រះឡើង​នៅក្នុង​អំឡុង​ខែមិនា។ ពេល​ព្រ​លឹម ព្រះ​អាទិត្យ​រះក្រហម​ឆ្អៅ “ព្យួរ” ជាប់​នៅលើ​កំពូល​ភ្នំ បញ្ចេញ​រស្មី​ព៌ណលឿង​គ្រប់​ដណ្តប់​ទាំង​តំបន់ បង្កើត​បាន​បរិយា​កាស​មួយពោ​រពេញ​ទៅដោយ​ភាព​អាថ៌​កំបាំង។ ចំណាប់​អារម្មណ៍​ជាង​នេះ​ទៅទៀត គឺពន្លឺ​រស្មី​ព្រះ​អាទិត្យ​បញ្ចាំង​ចុះ​ផ្ទៃទឹ​ក ច្រាល​ពន្លឺពណ៌​ប្រាក់​ចម្រុះ​នឹង​សកម្មភាព ​របស់​អ្នក​ស្រុក​ចិញ្ចឹម​ជល​ផល ធ្វើឲ្យ​មជ្ឈដ្ឋាន​អ្នក​ថត​រូប​មិន​អាច​ទប់​ចិត្ត​បាន ពេល​ដែល​ថត​រូប​រក្សា​ទុក​នៅកាលៈ​ទេសៈ ដ៏​ចម្លែក​នេះ។

ភ្ញៀវ​ទេសចរណ៍ធ្វើដំណើរសប្បាយរីក​រាយ មិនចង់ត្រឡប់​មក​ទីក្រុង​វិញ ចង់​តែ​បង្អង់​នៅ​ជា​មួយ​បឹង​ឡាក់​ក្នុង​រាត្រី​កាល​។ ក្បែរ​ពីង​ស្រា​អេក មិត្ត​នឹង​បានស្តាប់​ក្រមុំ​កម្លោះ​តីង្វៀន ច្រៀង​រាំក្បែរ​ពន្លឺ​ភ្លើង​ក្រហម រួម​ជា​មួយ​សំនៀង​គង​ឃ្មោះ និងហូប​បាយទន់​ក្រអូបក្លិន​ស្រូវថ្មី។ ប្រហែល​ដូច្នោះ​ហើយ ភ្ញៀវ​ទេសចរណ៍​មិន​ទាន់​ឃ្លាត​ឆ្ងាយ​ទី​នេះ​ផង បែរ​ជានឹក​រលឹក​ដល់​ភូមិឡាក់​ហើយ៕

 

អត្ថបទ៖ ទ្រីញប៊ូ       រូបថត៖ តឹតសើន
 

 

បណ្តាអត្ថបទបានផ្សាយ