12/12/2018 00:01 GMT+7 Email Print Like 0

រហស្ថានអានធើយ (An Thoi)

ប្រជុំ​កោះ​អាន​ធើយ​ (An Thoi) (​ស្រុក​កោះ​ភូក្វឹក​ - Phu Quoc ខេត្ត​កៀន​យ៉ាង - Kien Giang​) មាន​សម្រស់​រហស្ថាន​ ជាមួយ​​នឹង​ឆ្នេរ​សមុទ្រ​ថ្លា​ឈ្វេង​ បង្អូត​ផ្កាថ្ម​គ្រប់​ពណ៌​ស្អាតបំផុត​វៀតណាម​។​

ខែវិច្ឆិកា​ជា​រយៈកាល​ឧត្តមភាព​សម្រាប់​ការ​ធ្វើ​ដំណើរ​ទេសចរណ៍​​នៅ​លើ​ប្រជុំកោះ​​អានធើយ ​(An Thoi)។ ចម្ងាយ​ពី​មជ្ឈមណ្ឌល​ស្រុក​កោះ​ភូក្វឹក​ (Phu Quoc) យើង​ខ្ញុំ​ធ្វើ​ដំណើរ​ប្រហែល​២ម៉ោង​ ទៅទិស​​អាគ្នេយ៍​​​ នឹង​ជួប​ឃុំ​កោះ​​ធើម (Thom)​ ​ទីកន្លែង​បាន​ចាត់ទុក​ជា​មជ្ឈមណ្ឌល​ប្រជុំកោះ​អាន​ធើយ​ (An Thoi)។​
 
ប្រជុំកោះ​អានធើយ (An Thoi) ​ជាមួយ​​​សម្រស់​ធម្មជាតិ​​សែនមនោរម្យ​​ យើងខ្ញុំ​ដើរកម្សាន្ត​លើ​ឆ្នេរ​សមុទ្រ​ខៀវ​ ខ្សាច់​​ស​ ពន្លឺរស្មី​ពណ៌​លឿង​ ​សម្រប់​លើជីវភាព​រស់​នៅ​នៃ​ប្រជា​ជនលើ​កោះ​។ ប្រជាជន​នៅទី​នេះស្លូត​បួត​ រាក់ទាក់​ រស់​នៅ​​ប្រកប​​មុខរបរ​នេសាទ​ជល​ផល​​តែប៉ុណ្ណោះ​។ លើ​កោះ​ ពិបាកនឹង​រក​ផ្ទះសំណាក់​ ឬសណ្ឋាគារ​ តែ​យើង​ខ្ញុំ​ងាយ​​នឹង​សុំ​ស្នាក់​នៅ​ឆ្លង​រាត្រី​នៅ​ផ្ទះ​អ្នក​ស្រុក​បាន​។​



 ជួរ​ដូង​ក្បែរ​ទឹក​សមុទ្រ​ខៀវ​ថ្លា​ បង្កើត​ជូន​អានធើយ (An Thoi) ​
នូវ​សម្រស់​ស្អាត​ស្រទន់ចិត្ត​ភ្ញៀវទេសចរ​​។​



 
កោះ​ធើម​ (Thom) ​ជា​ទីកន្លែង​មានវាល​​ផ្កាថ្ម​ បាន​វាយ​តម្លៃ​ស្អាតបំផុត
​នៅ​​វៀតណាម​។​



 ភ្ញៀវ​ទេសចរ​​សម្រប់​ស្រប​ប្រាណ​លើ​ខ្សែ​ទឹក​ថ្លា​នៅ​កោះ​ធើម​ (Thom)។​


 
ទេសភាព​ស្អាត​ស្ងប់​ស្ងាត់​​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​។​


 អញ្ជើញ​មកដល់កោះ​អានធើយ​ (An Thoi) ភ្ញៀវទេសចរ​​ជ្រើស​ធ្វើ​ដំណើរ​តាម​ទូក​អ្
នក​នេសាទ​​​​ចេញទៅ​នេសាទ​ត្រី​។​



 សម្រស់​រហស្ថាន​កោះ​ធើម ​(Thom)។​


 ប្រជា​ជន​​នៅ​លើ​ប្រជុំ​កោះ​អាន​ធើយ​ (An Thoi) រស់នៅ​ និងចិញ្ចឹម​ជីវភាព​
ដោយ​ប្រកប​​​របរ​នេសាទ​តែ​ប៉ុណ្ណោះ​។



 
ភ្ញៀវទេសចរ​ពិសា​អាហារ​គ្រឿងសមុទ្រ​ស្រស់​ ចម្អិន​ដោយ​អ្នកស្រុក​។

 

ចំពោះ​នឹង​អ្នក​មិ​នពិបាក​ក្នុង​ “ការ​ហូប​ចុក​​ទី​កន្លែងស្នាក់​នៅ​” នេះ​ជា​ការ​ពិសោធន៍​ចំណាប់អារម្មណ៍​​ ពេល​ថ្ងៃ​យើង​អាច​ធ្វើដំណើរ​តាម​ទូក​អ្នក​នេសាទ​ទៅ​នេសាទត្រី​។ ទោះបី​មិន​ជំនាញ​ខាង​ទេសចរណ៍​ ប៉ុន្តែ​ពួកគាត់​ត្រៀម​លក្ខណៈ​ ជា​”មគ្គទេសក៍​ទេសចរ​” នាំ​ក្រុម​ភ្ញៀវ​មើល​ការ​ស្ទូច​មឹក​ មើល​កាំប្រមា​សមុទ្រ​​​វារ​តាម​ច្រាំង​ថ្ម​ និង​ច្នៃ​ជា​មុខ​ម្ហូប​​ពិសេស​ស្រស់ឆ្ងាញ់ពិសារ​ ទាក់ទាញ​ចិត្ត​។
 
មកដល់កោះ​​អាន​ធើយ​ (An Thoi) មិនអាច​រំលង​ការ​គយ​គន់មើល​​ផ្កា​ថ្ម​។ កោះ​ធើម​ (Thom) ជា​ទីកន្លែង​មានវាល​​​ផ្កាថ្ម​ បាន​វាយ​តម្លៃ​ស្អាត​បំផុត​នៅ​វៀតណាម​។ ទឹក​នៅទីនេះ​ថ្លា​ឈ្វេង​ដល់​កម្រិត​នៅពី​​លើ​ផែន​ថ្ម ​យើងខ្ញុំ​អាច​មើលឃើញ​ ថតរូប​វាល​​ផ្កាថ្ម​គ្រប់​ពណ៌​​យ៉ាង​ងាយ​ស្រួល​​។​
 
សមុទ្រ​នៅ​ទីនេះ ស្ងប់​​ ទឹក​ថ្លា ​រួមនឹង​ឆ្នេរ​ខ្សាច់​ស រត់​បណ្តោយ​​ឆ្នេរ​​ ខាង​ក្រោម​​ជួរ​ដូង​ខៀវ​ស្រស់​ បន្ទោល​ស្រមោល​ត្រជាក់​ នេះ​ជា​ទេវលោក​អស្ចារ្យមួយ​ ​សម្រាប់​​នរណា​ស្រឡាញ់ធម្មជាតិ​ សមុទ្រ​កោះ​។​
 
អាច​និយា​យ​ថា​ប្រជុំកោះ​អាន​​ធើយ​ (An Thoi) ជា​ទីកន្លែង​អស្ចារ្យ​មួយ​សម្រាប់អ្នក​ចំណូល​ចិត្ត​ថ្មើរជើង​​កម្សាន្ត​លើ​ឆ្នេរ​សមុទ្រ​។ ប្រព័ន្ធ​​អេកូ​សមុទ្រ​សម្បូរ​បែប ​ទីកន្លែង​នេះ​​​ជា​ឧត្តមភាព​​សម្រាប់​មិត្តគយ​គន់​​​ពិភព​មហាសាគរ​ដ៏​ធំធេង​៕​

ប្រជុំកោះ​អានធើយ​ (An Thoi) ស្ថិត​នៅ​ទិស​អាគ្នេយ៍​ជា​កោះ​គជ់ទេសចរណ៍​ភូក្វឹក​ (Phu Quoc) ក្រោម​កា​រគ្រប់គ្រង​នៃ​ឃុំ​កោះ​ធើម​ (Thom) ស្រុក​ភូក្វឹក​ (Phu Quoc) ខេត្ត​កៀន​យ៉ាង​ (Kien Giang)។ ផ្ទៃដី​សរុប​៧,៦៤ គីឡូម៉ែត្រ​ការ៉េ​ ប្រជាជន​រស់​នៅ​ប្រហែល​៣០០០នាក់​ ប្រកប​មុខរបរ​នេសាទ​ត្រី​។ ជាមួយ​នឹង​កោះ​តូច​ធំ​ចំនួន​១៨​​ ប៉ុន្តែ​មាន​តែ​៥កោះ​ដែលមាន​ប្រជាជនរស់​នៅ​ ដូច្នេះ​កោះ​អាន​ធើយ​ (An Thoi) ជា​កោះ​មួយ​ក្នុង​ចំណោម​កោះ​យ៉ាងតិច​ នៅ​រក្សា​បាន​សម្បត្តិ​ធម្មជាតិ​រហស្ថាន​ដូច​ដើម​។​

 អត្ថបទ​និង​រូបថត៖ បាង៉ុក​


បណ្តាអត្ថបទបានផ្សាយ