22/07/2015 09:06 GMT+7 Email Print Like 0

រស្មីផ្លេកៗនៃស្រែកាំជណ្តើរនៅស្រុកមូកាងចាយ

ស្រែកាំជណ្តើរគឺទម្រង់រូបភាពវប្បកម្មស្រូវទឹកមួយប្រភេទ នៅលើសណ្ឋានដី​តំបន់ភ្នំ បានក្លាយ​ជារូប​ភាព​ជិតស្និទ្ធ នឹងជនរួម​ជាតិ​ដែល​នៅ​តំ​បន់​​ទិស​ពាយព្យ​​ប្រ​ទេស​​វៀត​ណាម។ នៅរដូវ​​ភ្លៀង​ធ្លាក់​​ជា​រៀង​​រាល់​ឆ្នាំ ស្រែកាំជណ្តើរ​ផ្លេកៗក្រោម​ពន្លឺរស្មី នៃព្រះអាទិត្យ​​ទាក់​ទាញ​​អារម្មណ៍​​ភ្ញៀវ​ទេស​ចរណ៍ និង​​អ្នក​ថតរូប​​មកទស្សនា​​នៅទីនេះ។

នៅខេត្ត​អៀនបាយ ជាទីកន្លែងដែលមានស្រែកាំជណ្តើរជិត២.២០០ហិក​តា ក្នុង​នោះ​ប្រមូល​ផ្តុំច្រើន​នៅ​ឃុំឡា​ផាន​តឹន ចេគូញ៉ា យេស៊ូភិញ និង​កាវផា របស់​ស្រុក​មូកាង​ចាយ បាន​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍​រាប់​បញ្ជូល​ជា​រមណីយដ្ឋាន​ថ្នាក់ជាតិ​នៅឆ្នាំ២០០៧ ដោយសារ​មានសម្រស់​ស្រស់​ដ៏អស្ចារ្យ។


ដល់រដូវកាលភ្លៀងធ្លាក់ ទឹកពេញស្រែ ជ្រលងភ្នំកាវផា (ស្រុកមូកាងចាយខេត្តអៀនបាយ) ពន្លឺរស្មីផ្លេកៗបានចែង ចាំង​ចុះផ្ទៃស្រែកាំជណ្តើរ។ នេះក៏ជារយៈពេលដែលវាលស្រែកាំជណ្តើរនៅស្រុកមូកាងចាយ ក្លាយ​ជាមាន​សម្រស់​ស្រស់​ស្អាតដ៏អស្ចារ្យ។ រូបថត៖ ង្វៀនថាំង

ក្នុងរដូវកាលនេះដែរ នៅស្រុកមូកាងចាយតែងមានភ្លៀងបង្អុលចុះនៅពេលរាត្រី ទឹកភ្លៀង​តាមដង​ជ្រោះតូច​នៅ​លើខ្នង​ភ្នំ ហូរចុះទៅស្រែកាំជណ្តើរទាំងឡាយ គួបផ្សំនឹងខ្សែពពកចម្រុះគ្នានៅពេលព្រឹកព្រលឹម បង្កើត​បាន​ទេស​ភាព​ដ៏ស្រស់ស្អាតមួយ នៅលើស្រែកាំជណ្តើរក្បែរជើងភ្នំកាវផា។ រូបថត៖ ង្វៀនថាំង

ពពកជ្រែកលើស្រែកាំជណ្តើរដែលពោរពេញទៅដោយទឹកភ្លៀងនៅឃុំកាវផា។ រូបថត៖ ង្វៀនថាំង

ស្រែកាំជណ្តើរទាបដែលនៅក្បែរដងជ្រោះទាំងឡាយ បងប្អូនជនជាតិថៃនៅឃុំកាវផា បាន​អនុវត្ត​បច្ចេកទេស​ដាំស្រូវ​ខ្លីថ្ងៃ ដើម្បី​បង្កើន​ផលិត​ភាព។ល។ រូបថត៖ ង្វៀនថាំង

និងទាយយកប្រភពទឹកពីជ្រោះនាំចូល ដើម្បីត្រៀមបំរុងសាបព្រោះស្រូវបម្រើរដូវដកស្ទូង។ រូបថត៖ ង្វៀនថាំង

ប៉ុន្មានឆ្នាំថ្មីៗនេះ បងប្អូនបានអនុវត្តប្រើម៉ាស៊ីនចូលក្នុងដំណាក់កាលភ្ជួររាស់ដីធ្លី ដើម្បី​កាត់​បន្ថយកម្លាំងពលកម្ម។ រូបថត៖ ង្វៀនថាំង

ពេលស្រែទាំងឡាយដែលពោរពេញទៅដោយទឹកនិងភ្ជួររាស់រួច បងប្អូន​ជនជាតិ​នៅទីនេះ​ចាប់ផ្តើម​ចូលរដូវ​ដកស្ទូង​ស្រូវ​ជាថ្មី។ រូបថត៖ ង្វៀនថាំង

បងប្អូនជនជាតិម៉ុងចំណុះឃុំចេគូញ៉ា ស្ទូងស្រូវលើស្រែកាំជណ្តើររបស់គ្រួសារ។ រូបថត៖ ថុងថៀន

ទឹកជ្រាបពីស្រែដែលនៅខ្ពស់ចុះមកស្រែដែលនៅទាប។ រូបថត៖ ថុងថៀន

បងប្អូនជនជាតិម៉ុងនៅឃុំកាវផាដកសំណាបបំរុងឲ្យរដូវស្ទូង។ រូបថត៖ ថុងថៀន

ជនជាតិម៉ុងនៅឃុំឡាផានតឹន បំបែងដី ជីកប្រឡាយ កាយប្រឡោះទប់ភ្លឺបង្កើត​ប្រព័ន្ធធារាសាស្រ្ត​នាំយក​ទឹក​ស្រោច​ស្រប​ពីកំពូលភ្នំចូលមកស្រែ។ រូបថត៖ ត្រុងចិញ

ស្រែកាំជណ្តើរនៅសងខាងជ្រលងភ្នំនៅស្រុកមូកាងចាយនារដូវនេះ គឺស្រស់ស្អាតបំផុត ដោយសារ​មានភាព​ចម្រុះ​រវាង​ដីស្រែទើបបញ្ចូលទឹក ស្រែខៀវដោយសន្ទូង និងស្រែខ្លះ​បែរជាមាន​ពណ៌​ខៀវលឿង​ដែល​ជាពណ៌​ស្រូវជិត​នឹង​ទុំ។ល។ រូបថត៖ ត្រុងចិញ

ថែមទាំងនៅមានស្រែចម្រុះកណ្តាលដីស្រែដែលកំពុងប្រមូលផល គឺជាស្រែសំណាបខៀវខ្ចី បង្កើតបានជាផ្ទាំងពណ៌ខុសប្លែកពីគ្នា ស្ថិតនៅចម្រុះលើកស្ទួយគ្នាដោយស្ងាត់ៗ ប្រែក្លាយជាផ្ទាំងគំនូររស់រវើករបស់តំបន់នៅទិសពាយព្យ រូបថត៖ ត្រុងចិញ

នារីជនជាតិម៉ុងនិងកូនតូចតាមម៉ែចេញទៅស្រែកាំជណ្តើររបស់គ្រួសារនៅឃុំឡាផានតឹន។ រូបថត៖ ត្រុងចិញ

ដីបានគ្រួសារជនជាតិម៉ុងរាស់ដីឲ្យម៉ដ្ឋ និងវាយរាបស្មើរមុនពេលសំណាបខ្ចីបានស្ទូងក្នុងស្រែ។ ឯដីស្រែដែលមានទឹកពេញរាប ភ្ជួររាស់ នឹងបង្កើនសន្សឹមៗទៅតាមកម្រិតទឹកភ្លៀងដែលបង្អុលចុះ។  រូបថត៖ ត្រុងចិញ

ដោយសណ្ឋានដីតំបន់ភ្នំចោត ទីកន្លែងជាច្រើននៅស្រុកមូកាងចាយ ប្រជាជនត្រូវជ្រើសរើសនូវខ្នងភ្នំ ដើម្បីបង្កើតជាស្រែកាំជណ្តើរ ស្ថិតនៅពាក់កណ្តាលនៃកម្ពស់រាប់ពាន់ម៉ែត្រ ដោយបាទដៃទទេនិងប៉ិនប្រសប់របស់ខ្លួន។ រូបថត៖ ត្រុងចិញ

កុមារទាំងឡាយតាមគ្រួសារចេញទៅស្រែប្រលែងលេងនៅក្រោមជើងនៃស្រែកាំជណ្តើរពោរពេលទៅដោយទឹក។ រូបថត៖ ដាំងតៀន

នៅរយៈពេលចុងខែឧសភានិងដើមខែមិថុនា ដីស្រែកាំជណ្តើរស្ងួតបែកក្រហែង ក្រោយ​ពេល​ប្រមូល​ផល​ស្រូវ​រដូវ​រងារ ដីស្រែ​បានស្រោចស្រប​ដោយជំនោភ្លៀង​ដើមរដូវ។ ក្រោមពន្លឺរស្មីព្រះ​អាទិត្យ ស្រែកាំ​ជណ្តើរ​ពោរពេញ​ទៅដោយ​ទឹក បានរៀប​តាម​ជាន់ តាមថ្នាក់ សំឡឹងមើលទៅដូច​ជាកាំជណ្តើរ​ចាប់ឡើង​ផ្ទៃមេឃា។ នេះក៏ជា​រយៈ​ពេល ដែល​ពណ៌ត្នោត​របស់ដីនៅ លើដីស្រែប្រែជាមាន​ពណ៌ក្រហមជាំ ក្រោយពេលភ្លៀង​រួច រំលេច​ផ្ទាំង​ពណ៌​ចម្រុះ​ខុស​ពីគ្នា។ ពណ៌សូកូឡា​នៃដី ពណ៌ខៀវ​នៃមេឃា ពណ៌នៃ​សំណាប​ខ្ចី ពណ៌​នៃសំលៀក​បំពាក់​របស់នារី​ជន​ជាតិ​ម៉ុង លេច​អណ្តែត​លើវាល​ស្រែបង្កើត​ជាផ្ទាំង​គំនូរ​ដ៏អស្ចារ្យ៕
 

អនុវត្ត៖ ក្លឹបអ្នកថតរូបកាលៈទេសៈមាស(កាសែតរូបភាពវៀតណាម)
 

បណ្តាអត្ថបទបានផ្សាយ