02/08/2018 09:51 GMT+7 Email Print Like 0

រយៈ៤៥ឆ្នាំទំនាក់ទំនងសឹង្ហបុរី-វៀតណាម៖ ប្ដេជ្ញាចិត្តអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

នាយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅសឹង្ហបុរី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៤៥ ទិវាបង្កើតទំ​នាក់​ទំនងការទូតវៀតណាម-សឹង្ហបុរី (ថ្ងៃទី១ ខែសីហា ឆ្នាំ១៩៧៣ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨) ដែលត្រូវបានរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំសឹង្ហបុរី។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh (ខាងឆ្វេង) ជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Lee Hsien Loong (រូបថត៖ TTXVN)

នៅពិធីនេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានបញ្ជាក់ថាទំនាក់ទំនងរវាង វៀតណាមនិងសឹង្ហបុរីកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរបំផុតក្នុងអំឡុង៤៥ឆ្នាំកន្លងទៅ។

“វៀតណាមនិងសឹង្ហបុរីសុទ្ធតែគាំទ្រនិងជំរុញយ៉ាងខ្លាំងក្លាទំនាក់ទំនងទ្វេភាគី ពហុភាគីដោយឈរលើគោលការណ៍​អន្តរជាតិនានា។ ប្រទេសទាំងពីរជឿជាក់ថា សាមគ្គីភាពរបស់អាស៊ាននឹងជាគ្រឹះស្ថានដែលនាំមកនូវស្ថិរភាពនិង វបុលភាពក្នុងតំបន់ ក្នុងនោះទំនាក់ទំនងរវាងវៀតណាមនិងសឹង្ហបុរី ជាកត្តា សំខាន់មួយ”។

ទន្ទឹមនឹងវិស័យនយោបាយ សន្តិសុខការពារជាតិ វិស័យសេដ្ឋកិច្ចត្រូវបានចាត់ទុកថាជាវិស័យគន្លឹះក្នុងទំនាក់ទំ​នង​សហប្រតិបតិ្តការរវាងភាគីទាំងពីរ។ សឹង្ហបុរីជាដៃគូពាណិជ្ជកម្មមួយក្នុងចំណោមដៃគូពាណិជ្ជកម្មល្អបំផុតរបស់វៀតណាមដោយឈរលំដាប់ថ្នាក់ទី២ក្នុងអាស៊ាននិងទី៨លើពិភពលោក។ ទំហំពាណិជ្ជកម្មទ្វេភាគីនាឆ្នាំ​២០១៧​ ទទួលបាន៨ពាន់៣រយលានដុល្លាអាមេរិក កើន ៨,៩%បើប្រៀបនឹងឆ្នាំទៅមិញ។ សឹង្ហបុរីក៏ជាវិនិយោគិនអាស៊ានធំបំផុតនៅ វៀតណាម និងឈរលំដាប់ថ្នាក់ទី៣លើពិភពលោកផងដែរ។

នាយប់ថ្ងៃដដែល នៅសឹង្ហបុរីបានប្រព្រឹត្តទៅទិវាបុណ្យវប្បធម៌វៀតណាម ក្នុងឱកាសរំលឹកខួបលើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូតនិងខួបលើកទី ៥ ទិវាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងសឹង្ហបុរី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ