21/09/2018 09:30 GMT+7 Email Print Like 0

រយៈពេល៤៥ឆ្នាំនៃទំនាក់ទំនងវៀតណាម-ជប៉ុន


 ព្រះចៅអធិរាជ្យជប៉ុនអាគីហ៊ីតូ អគ្គមហេសី និងនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe នៅក្នុងពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (រូបថត៖ sggp.org.vn)

 ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ជាថ្ងៃខួបលើកទី៤៥ ទិវាបង្កើតទំនាក់ទំនង ការទូត​ជាផ្លូវ​ការ​រវាង​ប្រទេស​វៀត​ណាម​និងជប៉ុន។ ​ក្នុងរយៈពេល៤៥ឆ្នាំកន្លងទៅ វៀ​តណាម​និង​ជប៉ុន​បាន​ក្លាយ​ទៅជាដៃ​គូកាន់​តែសំខាន់​របស់គ្នាគ្រ​ប់វិស័យ។ ជា ពិ​សេសក្រោយពី​ប្រទេស​ទាំងពីរ​លើក​ទំនាក់​ទំនង​ឡើង​ភាព​ជាដៃគូ​យុទ្ធសាស្ត្រដ៏ទូលំ​ទូលាយ​ដើម្បីសន្តិភាពនិងវិបុលភាពនៅទ្វីបអាស៊ី កាលពីខែមីនាឆ្នាំ២​០១៤ មក ទំនាក់​ទំនង​រវាងវៀ​តណា​មនិ​ង​ជប៉ុន​បានអភិវឌ្ឍន៍​យ៉ាងខ្លាំងក្លា គ្រប់ជ្រុង ជ្រោយនិងជាក់ស្ដែង។
 
 ទំនាក់ទំនងសហប្រតិបតិ្តការ​មិត្តភាពរវាងវៀតណាម និងជប៉ុន​កំពុងស្ថិត​នៅដំណាក់កាលដ៏ល្អប្រសើរ​បំផុត​តាំង​ពីមុន​មក។ ​ក្នុងរយៈពេល២៥ឆ្នាំកន្លង​មក កិច្ចសហប្រតិបតិ្តការ រវាង​ប្រទេស​ទាំងពីរ​លើវិស័យ​ជាច្រើន​ចាប់​តាំង​ពីន​យោបាយ​ សេដ្ឋកិច្ច រហូតដល់ការទូត វប្បធម៌ សុទ្ធតែទទួលបាន សមទ្ធិផលដ៏ធំធេង។ ក្នុងនោះ ទំនាក់ទំ​នងនយោបាយជាកម្លាំងចលករ ទំនាក់ទំ​នងសេដ្ឋកិច្ច​ជាសសរ​ទ្រូង​និង​ទំនាក់​ទំនង​វប្បធម៌​ជាគ្រឹះស្ថាន​។
 
គ្រឹះស្ថានដ៏រឹងមាំ

​ការអភិវឌ្ឍ​យ៉ាងលឿននិងរឹងមាំនៃទំនាក់ទំន​ងនយោបាយ រវាងវៀតណាមនិ​ងជប៉ុនជាប្រការដែលមិ​ន​អាច​បដិសេធ​បាន​ឡើ​យ។ ដំណើរទស្សនកិច្ច​ទៅវិញទៅម​ករបស់ថ្នាក់ដឹកនាំជា​ន់ខ្ពស់នៃប្រទេស​ទាំង​ពីរ​ ក្នុង​នោះមាន​​ដំណើរ​ទស្សនកិច្ចនៅវៀតណាមរបស់​ព្រះចៅអធិរាជ្យនិងអគ្គមហេសីជប៉ុ​ន នាដើមឆ្នាំ២០​១៧ និង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋនៅជប៉ុនរបស់​ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang កាលពីខែមិថុនាកន្លងទៅ​ គឺជាភស្តុតាង​លំអិត។ ឯកអគ្គរដ្ឋទូតវៀតណាម​ប្រចាំជប៉ុនលោក Nguyen​ Quoc Cuong បា​នវាយ​តំលៃថា៖

“ប្រទេស​ទាំងពីរ​បាន​បង្កើតទំនាក់​ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ា​ងទូលំទូលាយដើម្បីសន្តិភាពនិង​វិបុលភាព​នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក​។ ទិសដៅធំបំផុត​នៃប្រទេស​ទាំងពីរ​នោះគឺធ្វើយ៉ាង​ម៉េចដើម្បី​អភិវឌ្ឍន៍​ទំនាក់​ទំន​ងនោះឲ្យកាន់តែស៊ីជំរៅនិងប្រកបដោ​យប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ​”​។
 
មិនត្រឹមតែជាក្របខ័ណ្ឌទ្វេភាគីប៉ុណ្ណោះទេ ប្រទេសទាំង​ពីរនៅតែ​សហការនិង​មានការ​ស្រុះចិត្តគំនិត​គ្នានៅ​វេទិកា​អន្តរជាតិ​ជាច្រើនដូចជាអង្គការសហប្រជាជាតិ​ វេទិកាសហប្រតិបតិ្តការសេដ្ឋកិ​ច្ចអាស៊ី-ប៉ាស៊ីហ្វិក (AP​EC​)​ ​ហើយរួមគ្នាចូលរួមការចរ​ចានិងចុះហត្ថលេខាលើកិច្ចព្រម​ព្រៀងពាណិជ្ជកម្មគ្រប់ជ្រុង​ជ្រោយនិង​ជឿន​លឿន​​សម្រាប់​ភាព​ជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTP​P)។ ទំនាក់​ទំនងនយោបាយ​ពោរពេញទៅ​ដោយការ​ជឿ​ទុក​​ចិត្តគ្នាទៅវិញទៅមក​នេះបានបង្កើត​កម្លាំងចលក​រសម្រាប់ការ​អភិវឌ្ឍយ៉ាង​ពេញលេញនូវ​កិច្ចសហប្រតិបត្តិ​ការ រវា​ងប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំវៀតណា​ម លោក Umeda Kunio បានអះអាងថា៖
 
​​“​ជំនឿទុកចិត្តដ៏ធំធេងដែលថ្នាក់ដឹកនាំក៏ដូចជា​ប្រជាជនវៀតណាម លៃទុកសម្រាប់ជប៉ុន ធ្វើ​ឲ្យយើង​ខ្ញុំមាន​ការ​រំភើប​ចិត្តយ៉ាងខ្លាំង។ ជប៉ុនមានគោលបំណងចង់សហប្រតិប​តិ្តការ​ជាមួយវៀ​ត​ណាម​គ្រប់វិស័យ ដើម្បី​ឆ្លើយ​តប​ទៅនឹងការជឿទុកចិ​ត្តនោះ”​។
 
លើវិស័យសេដ្ឋកិច្ច ជប៉ុនជាដៃគូសំ​ខាន់ជួរមុខរបស់វៀតណាម និងជាប្រ​ទេសដំបូងក្នុងក្រុម G​7 ដែល​ទទួល​ស្គាល់ខឿន​សេដ្ឋកិច្ច​ទីផ្សាររបស់វៀតណាម នាខែតុលាឆ្នាំ២០១១។ នាបច្ចុ​ប្បន្ន ជប៉ុនជាវិនិយោគិនបរ​ទេសធំ​ទី២ ដៃគូ​ពាណិជ្ជកម្មធំទី៤និងដៃគូទេសចរណ៍ធំទី៣រ​បស់វៀតណាម។ ជប៉ុ​នក៏ជា​ប្រទេស​ដែល​ផ្ដល់​ទុន​ឧបត្ថម្ភ​ការ​អភិវឌ្ឍ​ជាផ្លូវការ (ODA) ជាច្រើនបំផុតជូនចំពោះវៀតណាមផ​ងដែរ។ មានសហគ្រាសជប៉ុនប្រមាណ២ពា​ន់៥រយ​អង្គភាពដែល​កំពុងបណ្ដាក់ទុនចូលមកវៀត​ ណាម ក្នុង​នោះមាន​សម្ព័ន្ធ​ក្រុម​ហ៊ុន​ធំៗរបស់​ជប៉ុន​សឹងតែទាំង​អស់។ លោក Hironobu Kitagawa តំណាងអង្គការពន្លឿនពាណិជ្ជក​ម្មជប៉ុន (JE​TRO) ប្រចាំ​វៀត​ណាម​ បាន​ចាត់ទុកថា៖
"
កិច្ចសហប្រតិបតិ្តការរវាងជប៉ុននិងវៀតណាមមានការផ្លាស់ប្ដូរក្នុងដំណាក់កាលនីមួយៗ។ ក្នុងទសវត្សទី៩០នៃសតវត្សទី២០ ជប៉ុនបានផ្ដោតកិច្ចសហប្រតិបតិ្តកា​រជាមួយ​វៀតណាម​ទៅលើវិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​និង​អភិវឌ្ឍន៍​ផ្នែកឧស្សាហកម្មផលិត។ ចំណែកឯក្នុ​ងប៉ុន្មានឆ្នាំថ្មីៗនេះ ស​ហគ្រាស​ជប៉ុន​កំពុង​ផ្ដោត​ទៅលើវិស័យ​លក់រាយ​ ចែកចាយនិងអប់រំ នៅ​វៀតណាម។ ដោយហេតុនេះ ខ្ញុំ​ចាត់ទុក​ថាទំនាក់​ទំនងសេដ្ឋកិច្ច​រវាង​ប្រទេសទាំង​ពីរនឹងកាន់តែសម្បូរបែបពីមួយថ្ងៃទៅមួយថ្ងៃ”។

យថាទស្សន៍ដ៏សកម្ម

ទំនាក់ទំនងរវាងវៀតណាមនិងជប៉ុនក្នុងអំឡុងពេល៤៥ឆ្នាំកន្លងទៅ មានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ ដែល​ជាគ្រឹះស្ថាន​ដ៏សំខាន់​ដើម្បីបន្តអភិវឌ្ឍន៍គ្រប់វិស័យនាពេលខាងមុ​ខ។ ក្រៅពីនោះ គ្រឹះស្ថាន​ថ្មីមួយ​នៃទំនាក់​ទំនង​រវាងប្រទេស​ទាំងពីរនោះគឺ វៀតណាមនិងជប៉ុនបានក្លាយទៅជាសមាជិក​នៃកិច្ចព្រមព្រៀង CPT​PP ដូច​គ្នា។​ កិច្ចព្រមព្រៀងនេះគ្រោងនឹងចូ​លជាធរមានចាប់ពីឆ្នាំ២០១៩ ដោយ​បើកចេញ​យថាទស្សន៍​សហប្រតិបតិ្តការថ្មី​សម្រាប់សហគ្រាស​នៃប្រទេស​ទាំង​ពីរ​។
 
នាពេលខាងមុខ ដោយមានការខិតខំប្រឹងប្រែង ការស្រុះ​ចិត្តគំនិតនិងគោលនយោបា​យដ៏​ត្រឹម​ត្រូវ​នៃ​ភាគី​ទាំង​ពីរ វៀ​តណាមនិង​ជប៉ុន​នឹង​បន្តនាំ​ទំនាក់ទំនង​ភាពជាដៃគូ​យុទ្ធសាស្ត្រ​ដ៏ទូលំ​ទូលាយ​ដើម្បី​សន្តិភាព​និង​វិបុល​ភាពនៅទ្វីបអាស៊ីឲ្យឈានចូលដំណាក់កាលអភិវ​ឌ្ឍថ្មីគ្រប់វិស័យ ពិសេសគឺ​សេដ្ឋ​កិច្ច ពាណិជ្ជ​កម្ម ការពារ​ជាតិ​ សន្តិសុខនិងបច្ចេកវិ​ទ្យាខ្ពស់៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ