27/09/2017 11:11 GMT+7 Email Print Like 0

របរតម្បាញប្រពៃណីនៅឃុំភុងសា (Phung Xa)

មិនត្រឹម​តែ​រក្សា​មុខរបរ​ប្រពៃណី​ រួមជា​មួ​យ​ការ​ងារ​កែ​ប្រែ​​​បច្ចេកទេស​ផលិត​កម្ម​ និង​ម៉ូដ​ សព្វថ្ងៃ​មុខ​របរ​តម្បាញ​កន្សែងជូត​មុខ ​​កំពុង​នាំ​មកនូវ​​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់​ ជូន​ប្រជាជន​ឃុំ​ភុង​សា (Phung Xa)  ស្រុក​មី​ឌឺក (My Duc) ក្រុង​ហាណូយ​​។​

ជាមួយ​ការ​ណែនាំ ​របស់​បង​វ៉ូ​វ៉ាន់​ជី (Vu Van Chuy) ប្រធាន​គណៈ​កម្មការ​ឃុំ​ភុង​សា (Phung Xa) យើង​ខ្ញុំ​អញ្ជើញ​មក​ដល់​ក្រុមហ៊ុន​ទទួល​ខុស​ ត្រូវ​មាន​កម្រិត​​​វាយនភណ្ឌ​​ថាញ​វឿង​ (Thanh Vuong) សហគ្រាស​​​មួ​យ​ក្នុង​ចំណោម​សហគ្រាស​​​ជំនាញ​នាំ​ចេញ​កន្សែង​ជូត​មុខ​ភុង​សា (Phung Xa) ​ទៅ​កាន់​ទីក្រុង​ Osaka ជប៉ុន​។ តាម​បងស្រី ​ហ្វាងធី​វឹន​ (Hoang Thi Van) ជា​ម្ចាស់​​សហគ្រាស​​ ដំបូង​ឡើយ​គ្រាន់​តែ​ជា​អាជីវកម្ម​លក្ខណៈ​គ្រួសារ​តូចៗ​តែ​ប៉ុណ្ណោះ​​​​។ មើលឃើ​ញ​អំពី​​តម្រូវ​​​​របស់​​អ្នក​​​ប្រើប្រាស់​ ជាមួយ​ផលិតផល​កន្សែង​ជូត​មុខ​ ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​កាន់​តែ​​ខ្ពស់​ទៅ ជា​ពិសេស​ពេល​ទទួល​​បាន​លិខិត​កក់ទំនិញ​​ របស់​អតិថិជន​​ខាងភាគី​ជប៉ុន​ ខណៈ​នោះ​គ្រួសារ​បង​ស្រី​ ចាប់​ផ្តើម​​បង្កើត​ក្រុមហ៊ុន ​​ចាប់ពី​ឆ្នាំ​២០១០មក​។ ​​រៀង​រាល់​​ឆ្នាំជាមធ្យម​ ក្រុមហ៊ុនផ្គត់​ផ្គង់​ចេញទៅ​ទី​ផ្សារ​ក្នុង​ស្រុក​ និង​ចម្បង​នាំចេញកន្សែង​ទៅកាន់​​ប្រទេសជប៉ុន​​រាប់​ពាន់​ផ្ទាំង​ ​ មាន​គ្រប់​ម៉ូដ​​​​ដូចជា​កន្សែង​ពោះ​គោ​ កន្សែង​ងូត​ទឹក កន្សែង​ធម្មតា ​​ កន្សែងបង់ក ​ ទាំង​កន្សែងជ្រលក់​ថ្នាំ​​ពណ៌​។​



រូបភាពផលិតសិប្បកម្ម ជាមួយវត្ថុធាតុតម្បាញគឺសូត្រនាង សូត្រកប្បាស គ្រួសារមួយចំនួនក្នុងឃុំភុងសា (Phung Xa) នៅតែរក្សាបាន។

សព្វថ្ងៃមានក្រុមគ្រួសារផលិតជាច្រើន វិនិយោគម៉ាស៊ីន និងបំពាក់សម្ភារៈសម្រាប់ផលិតឧស្សាហកម្ម។

ស្ទើរតែក្រុមគ្រួសារទាំងអស់នៅក្នុងភូមិ សុទ្ធតែមានម៉ាស៊ីនតម្រាញ ជួនកាលគ្រួសារខ្លះមានម៉ាស៊ីនពី៣ ដល់៤ គ្រឿង។ 

កន្សែងគ្រប់ម៉ូដ គ្រប់បែប គ្រប់ពណ៌ ទំហំ សម្រាប់ផ្តល់ជូនអ្នកប្រើប្រាស់ក្នុងស្រុកនិងបរទេស។

ដើម្បីផលិតផលកន្សែងជូតមុខមួយផ្ទាំង នៅឃុំភុងសា (Phung Xa)  ជាបទដ្ឋានមួយគួបផ្សំ រវាងពលសិប្បកម្មនិងការជំនួយពីម៉ាស៊ីន...។ល។

ដើម្បី​ផលិត​ចេញ​កន្សែង​ជូ​ត​មុខ​ គ្រប់​​ម៉ូដ​ខុសប្លែក​ពីគ្នា​ ក្រុម​គ្រួសារ​ត្រូវ​អនុវត្ត​បទដ្ឋាន​​ផលិត​មួយ ដែល​មាន​​គ្រប់​​ដំណាក់​កាល​ផ្សេង​គ្នា​ដូចជា​៖ ដាក់​សសៃ​​​សូត្រ​ តម្បាញ ជម្រះ​​ ជ្រលក់​ពណ៌​​ ម៉ាស៊ីន។ នៅ​រោង​ផលិត​​របស់​ក្រុមហ៊ុន​​ទទួល​ខុស​ត្រូវ​មាន​កម្រិត​វាយនភណ្ឌ​​ថាញ​វឿង​ (Thanh Vuong) រាល់​ដំណាក់​កាល​ពេល​ណា​ក៏​មាន​​កម្មករ​ពី​៥-៦​នាក់​ ធ្វើ​ការ​មិន​ឈប់ឈរ​ ដោយ​មាន​កម្រិត​ប្រាក់​ចំណូល​ ពី​៣-៤​ លានដុង​​ក្នុ​ងម្នាក់​។​
 
ការ​ងារ​វិនិយោគ​វាយនភណ្ឌ​ឧស្សាហកម្ម​ស្វ័យ​ប្រវត្តិ​ មាន​ពុម្ភ​ក្បាច់​រចនា​​​មានតម្លៃ​​២០០​លាន​ដុង​ក្នុង​មួយ​កន្សែង ទើប​អ្នកភូមិ​ភុង​សា ​(Phung Xa)  កាត់​បន្ថយ​បាន​ពេលវេលា ​​និង​កម្មករ​បើប្រៀបនឹង​​តម្បាញ​សិប្បកម្ម​​ដូច​កាលពី​មុន​​។ មុន​ពេល​តម្បាញ​ ទាមទារ​កម្មករ​​ត្រូវ​ពាក់​សសៃសូត្រ​​ហ្មត់​ចត់​​ត្រឹម​ត្រូវ​ ដើម្បី​ពេល​​អូស​​រាន​​សសៃសូត្រ​ឡើង ​​នាំ​ចូល​ម៉ាស៊ីន​តម្បាញ មិន​​ចាក់​កណ្តាញ់​។ ក្នុង​ដំណាក់កាល​តម្បាញ ជាង​ត្រូវ​កត់​សម្គាល់​​ផ្លាស់​សូត្រ​ ពេល​ជិត​នឹង​អស់​សូត្រ​ ជៀស​វាង​ពេល​តម្បាញ​បាត់​សូត្រកណ្តាល​ទី​ នាំឲ្យ​មានភាព​រអាក់រ​អួល​ដល់​ផលិតផល​​។
 
ក្រោយ​ពេល​កន្សែង​បាន​តម្បាញ​រូច​ស្រេច​ នឹង​បាន​យកទៅ​ជម្រះ​ជ្រលក់​​​ថ្នាំ​ពណ៌​។ បន្ត​គឺ​ដំណាក់កាល​​ម៉ាស៊ីន​ក្រង​ដេរ​​​ជាយកន្សែង​​ ​ទាមទារ​កម្មករ​យ៉ាង​ច្រើន​ ដែល​​មាន​ថ្វី​ដៃ​ប៉ិន​ប្រសប់​​ច្រើនឆ្នាំ​។ ពីព្រោះ​ពេល​តម្បាញ​និង​ជ្រលក់​​​កន្សែងឲ្យ​​ក្លាយជា​ផ្ទាំង​ធំៗ​ កម្មករ​ត្រូវ​រៀប​​កន្សែង​ទៅ​តាម​ទំហំខ្នាត​​ផ្សេង​គ្នា​ រួច​ដាក់ឲ្យ​ម៉ាស៊ីន​ក្រង​ជាយ​តាម​បណ្តោយ​និង​ទទឹង​ ​ដើម្បី​កន្សែង​ជូត​មុខ​មិន​ចេញ​សូត្រ​។ ចុង​ក្រោយ​មុនពេល​ចែក​ចាយ​ផលិត​ផល​កន្សែង​ ​ចេញទៅ​ទី​ផ្សារ​ប្រើ​ប្រាស់​ កម្មករ​ត្រូវ​រៀប​កន្សែង​ឲ្យ​ស្មើ ដើម្បី​កែ​កាត់​សូត្រ​នៅ​លើ​ផ្ទៃ​មុខ​កន្សែង​ មើល​ទៅ​ឃើញ​​ស្អាត​​​។​
 
មក​ដល់​សព្វថ្ងៃ​នៅ​ឃុំ​ភុង​សា​ (Phung Xa) មានក្រុម​គ្រូសារ​​ជាង​៧០% ​ ប្រកប​​មុខ​របរ​​ផលិត​កន្សែង​ និង​អាជីវកម្ម​កន្សែង​ មិនត្រឹម​តែ​ផ្គត់​ផ្គង​ផលិតផល​កន្សែង​ចេញទៅទី​ផ្សារ​ នៅ​តាម​ខេត្ត​​ក្រុង​ទូទាំង​ប្រទេស​ នៅ​ទាំង​​នាំចេញ​ទៅ​កាន់ប្រទេស​ចិន​ ជប៉ុន​ តៃ​វ៉ាន់​...។ល។ រួម​ជាមួយ​ការ​រក្សា​ និង​អភិវឌ្ឍន៍​​មុខរបរ​ប្រពៃណី​ មក​ដល់​​សព្វថ្ងៃ​​មុខរបរ​​តម្បាញ​កន្សែង នៅ​ឃុំ​ភុង​សា ​(Phung Xa) មិនត្រឹម​តែ​បង្កើត​ការងារ​រក​ស៊ី​ ជូន​ពលករ​មូលដ្ឋាន​​រាប់​រយ​នាក់​ នៅភូមិ​ហា ​(Ha) និងភូមិ​​ធឿង (Thuong) ​របស់​​​ឃុំ​ នៅទាំង​ផ្តល់ការងារ​ជូន​ពលករ​តាម​តំបន់ជិត​ខាង​។​



ផលិតផលកន្សែងជូតមុខ របស់ភូមិសម្បូរបែបពីម៉ូដ រចនា ដូចកន្សែងជូតមុខ កន្សែងពោះគោ កន្សែងងូតទឹក កន្សែងធម្មតា កន្សែងបង់ក...។ល។

កន្សែងគំរូមានខ្នាតទំហំ ពណ៌សម្បុរផ្សេងគ្នា ឧទ្ទេសនាមអតិថិជនក្នុងនិងក្រៅប្រទេស។ 

ផលិតផលកន្សែងធ្វើសម្រេច បានបិទតែមពាណិជ្ជសញ្ញា របស់សហគ្រាសចែកចាយក្នុងនិងក្រៅប្រទេស។

ផលិតផលកន្សែងមួយចំនួន របស់សហគ្រាសនិងក្រុមគ្រួសារផលិតនៅភូមិរបរតម្បាញភុងសា(Phung Xa)។

តាម​លោក​វ៉ូ​វ៉ាន់​ជី​ (Vu Van Chuy) ប្រធាន​គណៈ​កម្មការ​​ប្រជាជន​ឃុំ​ភុង​សា​ (Phung Xa) ទោះបីជា​មុខ​របរ​បន្ទាប់​បន្សំ​​​ ប៉ុន្តែ​របរ​តម្បាញ​កន្សែង​ជូត​មុខ​ នាំ​មក​នូវ​ប្រភពចំណូល​សំខាន់​ រួម​ចំណែក​លើក​កំពស់​ជីវភាពរស់​នៅ​ ជូន​អ្នក​ឃុំ​ភុង​សា ​(Phung Xa)។ បច្ចុប្បន្ន​ ឃុំ​ភុង​សា (Phung Xa) កំពុង​​​ដំណើរ​ការ​កសាង​​គម្រោង​ការ​ទិស​ដៅ​​អភិវឌ្ឍន៍​ពាណិជ្ជសញ្ញា​​កន្សែង​ភុងសា​ (Phung Xa) ដើម្បី​ជម្រុញ​ការទំនាក់​ទំនង​ដៃ​គូ​ អំពី​នីហរណ​​​បើក​ទូលាយ​​ទីផ្សារ ​ប្រើ​ប្រាស់​កន្សែង​ឲ្យ​មូលដ្ឋាន​អាជីវកម្ម​នៅ​ក្នុង​​ភូមិ​សាស្រ្ត​៕
 

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ កុង​ដាត​
 

បណ្តាអត្ថបទបានផ្សាយ