08/12/2018 11:13 GMT+7 Email Print Like 0

រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសម្ដែង ការគួរសមជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in

នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងសេអ៊ូល ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសម្ដែងការគួរសមជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in។

នៅក្នុងជំនួបនេះ ប្រធានាធិបតី លោក Moon Jae-in ចាត់ទុកថា វៀតណាមនិងកូរ៉េខាងត្បូងមានលក្ខណៈ ស្រដៀង​គ្នាជាច្រើនខាងវប្បធម៌និងប្រវត្តិសាស្ត្រ ហេតុដូច្នេះហើយ វៀតណាមនឹងជាមិត្តស្និទ្ធិស្នាលរបស់កូរ៉េខាងត្បូងជានិច្ច។ លោកប្រធានាធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះសហគមន៍ប្រជាជនវៀតណាមដែលកំពុងរស់នៅនិងធ្វើការ នៅកូរ៉េខាងត្បូង ដោយបានមានការរួមវិភាគទានជាច្រើនទៅក្នុងការអភិវឌ្ឍនៃប្រទេសសាមីផង​ដែរ​។​

ចំណែកឯប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan វិញ បានស្នើអោយប្រទេសទាំងពីរបន្តរក្សាការជួបប្រាស្រ័យនិងការជួបពិភាក្សាការ ងារជាញឹកញាប់រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ ពីនោះបង្កើនការយល់ដឹងគ្នានិងពង្រឹងជំនឿទុកចិត្តនយោបាយ អភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថិរភាពនិងចីរភាព​។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏គប្បីបើកពង្រីកកិច្ចសហប្រតិបតិ្តការលើវិស័យការទូត សន្តិសុខ ការពារជាតិ ព្រមទាំងធ្វើអោយស៊ីជំរៅ ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រវៀតណាម-កូរ៉េខាងត្បូង ​ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ