08/09/2019 22:51 GMT+7 Email Print Like 0

រតនៈប្រាង្គប្រាសាទនៃប្រភពដើម

ស្ថិតនៅ​ចម្ងាយ​ពីមជ្ឈមណ្ឌល​ក្រុង​ហាណូយ​ ប្រហែល​៣០គីឡូម៉ែត្រ​ វត្ត​ថាញ់ក្វាង​ (Thanh Quang) (ចំណុះ​ភូមិ​ម៉ូវ​សា​ - Mau Xa ឃុំ​វ៉ាន​ម៉ោន​ - Van Mon ស្រុក​អៀន​ហ្វុង​ - Yen Phong ខេត្ត​បាក់​និញ - Bac Ninh) ល្បី​ឈ្មោះ​ដោយ​មាន​ប្រាង្គ​ប្រាសាទ​ដាយ​ប៊ី​គីម​កឿន​ (Dai Bi Kim Cuong) ជា​តឹក​តាង​សបង្ហាញ​ធម៌អាថ៌​ព្រះពុទ្ធ​​ព្រមទាំង​ប្រភពដើម​​ជនជាតិ ​បាន​សម្រប់​រួម​ចូល​ជា​វប្បធម៌​វៀតណាម​។​

​ទីសក្ការបូជា​ ក្វឹកតឿង​​ឡិញ (Quoc Tuong Linh) ជា​ទីកន្លែង​គោរព​បូជា​ស្តេច​ហុង (Hung) ​និង មន្រ្តី​រាជការ ​ដែលមាន​គុណបំណាច​ធំធេង​ ចំពោះ​ទឹកដី​ បាន​តម្កល់​​នៅ​ក្នុង​អារាម​​ថាញក្វាង (Thanh Quang) នេះ​​។ នា​ឆ្នាំ​១៩៤៧ ទីសក្ការបូជា​ត្រូវ​ខ្មាំង​បារាំង​ដុត​បំផ្លាញ។ មកដល់​ឆ្នាំ​២០០០ ប្រជាជន​ម៉ូវ​​សា (Mau Xa) បាន​ជួសជុល​សាឡើង​វិញ​ នូវទីសក្ការបូជា​រួមមាន​​៥ល្វែង​ ២ល្វែង​តូច​ (បន្ទប់)​ ជ្រុងដំបូល​ផ្ទះ​​ទាំង​៤មានរាង​កោង​ (ទម្រង់​តាម​បែបស្ថាបត្យកម្មមាន​រាង ​ខាង​ក្នុង​អក្សរ​កុង​​ (工) ខាងក្រៅ​ដូច​អក្សរក្វឹក ​(国) ) ធ្វើដោយ​ឈើ​ទាំង​ស្រុង​តែ​មានទ្រង់ទ្រាយ​សម​គួរ​​។ ចាប់ពី​ឆ្នាំ​២០១២ សម្ពន្ធ​ក្រុម​ហ៊ុន Hanaka ​រួមនឹង​រដ្ឋអំណាច​ ប្រជាជន​មូលដ្ឋាន​ បាន​ជួល​ជុល​អារាម​​ថាញ​ក្វាង​ (Thanh Quang) ​និង កសាង​ប្រាង្គប្រាសាទ​​​ដាយ​ប៊ី (Dai Bi) ​​មានកម្ពស់​១៥ជាន់​ ជា​ទីកន្លែង​សម្រាប់​ប្រជាជន​គ្រប់ទិស​ទី​​អញ្ជើញ​មក​​គោរព​បូជា​ព្រះពុទ្ធ​ បួងសួង​សូម​ប្រជាជន​ បាន​សុខសាន្ត​ រាល់​កិច្ចការ​បាន​រលូន​ សម្រេច​បាន​សមទ្ធិផល​។​



 ប្រាង្គប្រាសាទ ​​ដា​យប៊ី​គីម​កឿន​ (Dai Bi Kim Cuong) ស្ថិត​នៅ​បរិវេណ​វត្ត​ថាញ​ក្វាង​ (Thanh Quang)។ រូបថត៖ ខាញ់​ឡុង​


ជាន់ប្រាង្គប្រាសាទ​នីមួយ​ៗ ជាទីកន្លែង​តម្កល់​រូបសំណាក និង ជួង​ស្ពានស៊ី​​ពណ៌មាស​។ រូបថត៖ ខាញ់​ឡុង


ជាន់​ខាង​ក្រោម​​បំផុត​នៃ​ប្រាង្គប្រាសាទ​មានតម្កល់​រូបសំណាក​ស្តេច​ គិញ​យឿងវឿង​ (Kinh Duong Vuong)​។ រូបថត៖ វៀតគឿង


 រូប​សំណាក​ស្ពាន​ស៊ី​ពណ៌​មាស​មួយ ​ក្នុង​ចំណោម​រូបសំណាកស្ពាន​ស៊ី​ពណ៌មាស​​ពិសេសទាំង​១៥៨អង្គ​ ​នៅ​ប្រាង្គប្រាសាទ​ដាយ​ប៊ី​គីម​កឿង​ (Dai Bi Kim Cuong) ​នៃ​អារាម​ថាញ​ក្វាង (Thanh Quang)​​។ រូបថត៖ ខាញ​ឡុង​


រូបគំនូរ​លើ​កញ្ចក់​ បាន​តុប​តែង​នៅលើ​ប្រាង្គប្រាសាទ​។ រូបថត៖ វៀតគឿង


 ជួង​ស្ពានស៊ី​ពណ៌មាស​ធំបំផុត ​នៅ​ប្រាង្គប្រាសាទ​។ រូបថត៖ ខាញ់​ឡុង​


 ជួង​តូច​ស៊ីពណ៌​​មាស​ និង ឧបករណ៍គោះ​​ជួង​បញ្ជាដោយ​អគ្គិសនី​នៅ​ប្រាង្គប្រាសាទ​។ រូបថត៖ វៀតគឿង​


 ដំបង​គោះ​ជួង​ធំ​មាន​ដាក់​ឧបករណ៍​​ចាប់​សញ្ញា​ សម្រាប់​អង្រួន​ជួង​នៃ​​ប្រាង្គ​ប្រាសាទ​​។ រូបថត៖ វៀតគឿង​


 ឧបករណ៍​ចាប់​សញ្ញា​នៃប្រពន្ធ​គោះ​ជួង​ស្វយប្រវត្តិ នៃ​​ប្រាង្គប្រាសាទ ​ដាយ​ប៊ី​គីម​កឿង (Dai Bi Kim Cuong) ​នៃ​វត្ត​ថាញ​ក្វាង (Thanh Quang)​។ រូបថត៖ ខាញឡុង​


 រូបសំណាក​​តម្កល់​​នៅ​ខាងក្រៅ​ប្រាង្គប្រាសាទ​។ រូបថត៖ វៀតគឿង​


 រូបសំណាក​មួយ​​​ក្នុង​ចំណោម​រូបសំណាក​ជិត​១០០អង្គ​ បាន​តម្កល់​នៅ​ខាងក្រៅ​​ប្រាង្គប្រាសាទ​នៅ​វត្ត​ថាញ​ក្វាង (Thanh Quang)​។ រូបថត៖ ខាញ​ឡុង


 សហព័ន្ធឯតទគ្គកម្ម​ពិភពលោក ​​ប្រគល់​​បណ្ណ​បញ្ជាក់​​ឯតទគ្គកម្ម​​ពិភពលោក ​ជូន​ដល់​​ប្រាង្គប្រាសាទ ​ដាយ​ប៊ី​គីមកឿង​ (Dai Bi Kim Cuong) នៃវត្ត​ថាញ​ក្វាង (Thanh Quang)​។ រូបថត៖ ឯកសារ​

 

​សព្វថ្ងៃ​ ប្រាង្គប្រាសាទ​ដាយប៊ី​គីម​កឿង​ (Dai Bi Kim Cuong) ​មាន​រូបសំណាក​ព្រះពុទ្ធ​​១៥៨​អង្គ​ រដ្ឋមន្រ្តី វិរ​​ជនជាតិ​​​ក្នុង​អំឡុង​ដំណើរប្រវត្តិសាស្រ្ត​ នៃ​ជនជាតិ​ ចាប់​តាំងពី​សម័យ​​​ស្តេច​ហុង (Hung) រហូត​ដល់​សម័យ​កាល​លោកប្រធាន​ហូជីមិញ​ បាន​សាងជា​រូប​សំណាក​​ដោយ​ស្ពាន​ស៊ី​ពណ៌​មាស​។ ក្រៅពីនោះ​ នៅទីនេះនៅមាន​ជួង​ស្ពានស៊ីពណ៌​មាស​​១០៨​គ្រឿង​។ ជាមួយនឹង​ប្រព័ន្ធគោះ​​ជួង​ស្វ័យ​ប្រវត្តិ ​បាន​រចនា​ពិសេស​ ពេល​ណាគោះ​​ជួងធំបំផុត​​​ ជួងស្ពាន់តូច​ស៊ីពណ៌​មាស​​ខាងក្រោយ​ នឹង​ស្វ័យ​ប្រវត្តិ​រោទិ៍​ទៅ​តាមដែរ​​។​

​ប្រាង្គប្រាសាទ ​ដាយ​ប៊ី​​គីម​កឿង​ (Dai Bi Kim Cuong) មិនត្រឹមតែ​រួមចំណែក​​លើកស្ទួយ​តម្លៃ​ប្រពៃណី​នៃ​ពុទ្ធសាសនា​វៀតណាម​ នៅទាំង​អប់​រំ​ ក្រើន​រំលឹក​​ដល់​ជំនាន់​វ័យ​ក្មេង​ មិនត្រូវ​បំភ្លេច​ប្រភពដើម​ជនជាតិ​ ការ​ពលី​​ជីវិត​នៃ​បុព្វការី​ជន​ ដូនតា​ ដែល​ខិតខំ​ជ្រំជ្រែង​ក្នុងបុព្វហេតុ​កសាង​ និង រក្សា​ជាតិ​៕​


ប្រាង្គប្រាសាទ​ ដាយ​ប៊ី​គីម​កឿង​ (Dai Bi Kim Cuong) ​ទីសក្ការបូជា​តឿង​ក្វឹក (Tuong Quoc) វ៉ានម៉ោន (Van Mon) អៀន​ហ្វុង (Yen Phong) បាក់និញ​ (Bac Ninh) ទទួល​បាន៧​​ឯតទគ្គកម្ម​ជាតិ​ និង ឯក​ទគ្គកម្ម​មួយ ដែល​​រៀប​ចំដោយ​សហព័ន្ធ​​ឯតទគ្គកម្ម​ពិភពលោក ​ប្រគល់​ជូន​គ្រប់​ផ្នែក​ដូចជា៖ ទីកន្លែង​គោរពបូជា​មេទ័ព​ល្បីៗ​​ និង វិរជនជាតិ​ច្រើនបំផុត​។ ជួង​ស្ពាន់​ស៊ីពណ៌​មាស​ធំបំផុត​ គោះជួង​​មួយ​​ដំបង​ ជួង​ទាំង​១០៨ ​នឹង​រោទិ៍​តាម​។​

 អនុវត្តន៍​៖ ខាញ់​ឡុង​ វៀត​គឿង​
 

បណ្តាអត្ថបទបានផ្សាយ