30/11/2018 08:14 GMT+7 Email Print Like 0

រដ្ឋាភិបាលវៀតណាមនឹងបង្កគ្រប់លក្ខណៈងាយស្រួលសម្រាប់អ្នកចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុវត្តន៍


 ទិដ្ឋភាពនៃវេទិកាយុវជនចាប់ផ្ដើមអាជីវកម្មឆ្នាំ២០១៨ 

 នារសៀលថ្ងៃទី២៩​ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅទីក្រុងដាណាំង ភាគកណ្ដាលវៀតណាម នាយករដ្ឋមន្រ្តីវៀត​ណាម​លោក​​ Nguyen Xuan Phuc បានអញ្ជើញចូលរួមវេទិកាយុវជនចាប់ផ្ដើមអាជីវកម្មឆ្នាំ២០១៨ ក្រោមប្រធានបទ “ស្វែង​រក​ដំណោះស្រាយលោតផ្លោះសម្រាប់ការចាប់​ផ្ដើមអាជីវកម្មប្រកប​ដោយនវានុវត្តន៍នៅវៀតណាម​”។
 
អញ្ជើញ​ថ្លែងនៅវេទិកា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការចាប់​ផ្ដើម​អាជីវកម្ម​និង​ការផ្លាស់​ប្ដូរថ្មីប្រកបដោយនវានុវត្តន៍មានតួនាទីដ៏​សំខាន់ណាស់ ចំពោះប្រ​ទេសជាតិ។ ប្រសិន​បើគ្មាន​ការផ្លាស់​ប្ដូរថ្មីយ៉ាង​ខ្លាំងក្លា គ្មានការអនុវត្តបច្ចេកវិ​ទ្យាខ្ពស់ចូលក្នុងការអភិវឌ្ឍ​នោះ គឺប្រទេស​វៀត​ណាម នឹង​ជួប​ប្រទះ​នឹងការលំបាកជាច្រើននៅលើដំ​ណើរការអភិវឌ្ឍរបស់ខ្លួ​ន។ ផ្ទៀងស្ដាប់​មតិរបស់​អាជីវករ​នានា​ស្ដីពីការ​លំបាកដែល​គេត្រូវប្រឈមមុខក្នុងដំណើ​រការចាប់ផ្ដើមអាជី​វកម្ម ដែលក្នុងនោះមាន​ការលំបាក​ក្នុងការ​ទាក់ទង​ ជាមួយប្រភពទុន នា​យករដ្ឋមន្រ្តីលោក Nguyen Xuan​ Phuc បាន​បញ្ជាណែនាំអោយ​ធនាគារ​ជាតិ​ចាំបាច់ត្រូវមាន​កញ្ចប់​ឥណទាន​សម្រាប់អ្នក ចាប់ផ្ដើមអាជីវកម្ម។ លោកអញ្ជើញ​មានប្រសាសន៍ថា៖
 
“ខ្ញុំចង់​និយាយដល់កញ្ចប់ឥណទានមួយដែលមានទ្រង់ទ្រាយធំជាង ប៉ុន្តែ​បែបបទ​អោយ​ខ្ចីត្រូវមាន​លក្ខណៈ​ងាយស្រួល​ជាង ហើយក​ញ្ចប់ឥណទាននេះនឹងត្រូវបានប្រកាសជាសាធារណៈប​ន្ទាប់ពីកិច្ចប្រជុំនេះតែម្ដ​ង។ ការងារ​នេះគឺដូចទៅ​នឹងអោយនិស្សិតក្រីក្រខ្ចីទុនដែ​រ។ គេនឹង​បានសិក្សា​រៀន​សូត្រ​ហើយ​គេនឹង​សងដើម​ទុន​វិញ​។ ខ្ញុំយល់ស្របជាមួយគោល​ជំហរនេះ ដើម្បីបង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ចលនា​ចាប់​ផ្ដើម​អាជីវកម្ម​នៅវៀត​ណាម​។ ខ្ញុំប្រគល់ភារកិច្ចអោយធនាគារជាតិដែ​លចាំបាច់ត្រូវសុក្រិតកញ្ចប់ឥណ​ទាននេះ ដើម្បីប្រកាស​យ៉ាង​ទូលំទូលាយ​ទៅកាន់អ្នកចាប់ផ្ដើមអាជីវ​កម្មក្នុង​ទូទាំងប្រទេស”។
 
នាយករដ្ឋ​មន្រ្តីលោក Nguyen Xuan Phuc បានវាយតម្លៃថា ចលនាចាប់​ផ្ដើមអាជីវកម្ម​ប្រកប​ដោយ​នវានុវត្តន៍​កំពុង​ប្រព្រឹត្តទៅយ៉ាង​ខ្លាំងក្លាជាងពេលណាៗទាំងអស់​នៅវៀត​ណាម ព្រម​ទាំង​អះអាងថា រដ្ឋាភិបាល​នឹង​បង្ក​គ្រប់​លក្ខណៈ​ងាយស្រួលសម្រាប់អ្នកចាប់​ផ្ដើមអាជីវកម្ម ក៏ដូច​ជាជំរុញ​ទីផ្សារ​ទទួល​យក​ផលិត​ផល​របស់​អ្នក​ចាប់​ផ្ដើម​អាជីវកម្ម​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ