26/09/2018 10:18 GMT+7 Email Print Like 0

រដ្ឋាភិបាលផ្ទៀងស្តាប់ការចូលរួមមតិយោបល់របស់សមាជិកសហជីពនិងអង្គការសហជីពនានា


 ទិដ្ឋភាពនៃវេទិកា (រូបថតៈ TTXVN)

 វេទិកាពិភាក្សា​រវាងនាយករដ្ឋមន្ត្រីរដ្ឋាភិ បាល សមាជិករដ្ឋាភិបាលនិងតំណាងចូលរួមមហាសន្និ បាតសហជីព​វៀតណាម​ ក្រោមប្រ​ធានបទ “សហជីពវៀត ណាម រួមដំណើរជាមួយ​រដ្ឋាភិបាលដើម្បីលើកកម្ពស់សម​ត្ថ ភាព​ប្រកួត​ប្រជែង​ជាតិនិងការអភិវឌ្ឍប្រទេសជាតិប្រក​បដោយចីរភាព” បានធ្វើឡើងនារសៀលថ្ងៃទី២​៤ ខែកញ្ញា​ ក្នុង​ក្របខ័ណ្ឌនៃ​មហាសន្និបាតសហជីពវៀតណាមលើ​កទី​ ១២។
 
អញ្ជើញថថ្លែងមតិក្នុងវេទិកានេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបា​លវៀតណាម លោក Nguyen ​Xuan Phuc បានសំណេះ​សំណាល​ថា៖ “ស​មាជិកសហជីពម្នាក់ៗនិងនិយោជិតម្នាក់ៗ ត្រូវកា​រផ្លាស់ប្តូរការត្រះ​រិះ យល់​ដឹង​ច្បាស់​ពីសីល​ធម៌​វិជ្ជាជីវៈ​និងការ​ទទួលខុសត្រូវសង្គមក្នក្នុងដំណើរការប្រ​តិបត្តិសកម្មភាពរបស់​ខ្លួន​។ ថ្វីត្បិតតែ​ក្នុង​តំបន់សាធារណ​ឬឯកជន​ គឺសុទ្ធតែត្រូវលើកកម្ពស់ស​មត្ថភាពការងារ​ បំពេញ​បន្ថែម​ចំណេះដឹង​អំពីច្បាប់​ក្នុងការ​អនុវត្តកា​រសន្សំសំចៃ ប្រឆាំងអំពើពុករ​លួយ ខ្ជះខ្ជាយ​និងត្រូវ​មាន​មោទនៈនិង​គោរពនូវ​លទ្ធផល​ទទួល​បាន​ពីការ​ងារ”​។

នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធនានា ផ្តោតការ​យក​ចិត្តទុក​ដាក់ថែម​ទៀត​ក្នុង​ការថែទាំជីវភាព​រស់នៅខាងសំភារៈនិងខាង​ស្មារតីរួមទាំង​ធានាសុវត្ថភាព​សម្រាប់កម្មករ​និង​និយោជិត​វៀត​ណាម​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ