17/08/2018 10:01 GMT+7 Email Print Like 0

រដ្ឋាភិបាលថ្មីរបស់កម្ពុជាយកចិត្តទុកដាក់ការកសាងទំនាក់ទំនងយុទ្ធសាស្ត្រ មិត្តភាព សាមគ្គីភាពយូរអង្វែងជាមួយវៀតណាម


 ឯកឧត្តម សុខ ឥសានឆ្លើយសម្ភាសន៍របស់អ្នកយកព័ត៌មាន VOV ប្រចាំកម្ពុជា (រូបថត៖ VOV)

 បន្ទាប់​ពីការដែលគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (NEC) ប្រកាស លទ្ធផលជាផ្លូវការ ការបោះ​ឆ្នោត​រដ្ឋសភានីតិ​កាលទី៦នោះ អ្នកយកព័ត៌មាននៃ វិទ្យុសម្លេងវៀតណាមប្រចាំនៅកម្ពុជា បានធ្វើប​ទ​សម្ភាសន៍​ជាមួយ​លោក ​សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP)។
 
អញ្ជើញវាយត​ម្លៃអំពីលទ្ធផល​នៃការបោះឆ្នោតលើកនេះ លោកសុខ ឥសាន បានអះអាងថា ការបោះឆ្នោត​បាន​ប្រព្រឹត្តទៅ​ប្រ​កបដោយជោគ ជ័យ ប្រជាធិបតេយ្យ យុត្តិធម៌ និងមានចំនួនប្រជាជនចូលរួមការបោះ ឆ្នោត​ច្រើន​​បំផុត ស្រូបយក៨៣%នៃចំនួនអ្នក​ចុះឈ្មោះបោះឆ្នោត។ ប្រ កា​រនេះបាន​បង្ហាញ​នូវទស្សនៈ​និងឆន្ទៈ​របស់​ប្រជាជនកម្ពុជាចំពោះជោគ វាស​នារបស់ប្រទេសជាតិ។  ធ្វើការផ្លាស់ប្តូរមតិអំពីទំនាក់ទំ​នង វៀត ​ណាម-កម្ពុជា លោក សុខ ឥសានបានអះ​អាងថា៖ “ទំនាក់ទំនងកម្ពុជា វៀតណាម​ជាទំនាក់​ទំនងជា​ប្រពៃណី​យូរ​លង់មកហើយ។ ទោះបីឆ្លងកាត់ដំណាក់កាលប្រវត្តិ​សាស្ត្រដ៏ជូរចត់យ៉ាងណាក៏ដោយ ហើ​យជាពិ​សេសទាំង​ពួកប្រឆាំងកំពុង​តែឆ្កឹះចំណុចអវិជ្ជមានមួយចំនួន មកធ្វើជាលក្ខណៈចង្អៀតចង្អល់ជាតិ​និយមក្នុង សតិអារម្មណ៍​របស់ពួក​គេគឺមិនអាចសម្រេចបាននូវលទ្ធផលតាមការ​ចង់បានរបស់គេ ក្នុង​ការបំ​បែក​បំបាក់​ចំណង​សាមគ្គីរវាងកម្ពុជាវៀតណាមបាន​ទេ។

ចំពោះ​ជំហររបស់គណៈបក្សប្រជាជនកម្ពុជាគឺយកបទពិសោធន៍ដ៏ជូរចត់ ពីអតីតកាលក្នុងប្រវត្តិសាស្ត្រ ដែល​បន្សល់​ទុក​មក ធ្វើជាបទពិសោធន៍ឲ្យយើងជៀ​ស វាងហើយដើម្បី​កសាង​ប្រវត្តិសាស្ត្រ​ដំណាក់កាល​ជំនាន់​ក្រោយនិ​ង​ទៅអនាគតនោះ ឲ្យទៅជាប្រវ​ត្តិសាស្ត្រ​ដែលមាន​លក្ខណៈ​អំណោយ​ផលដល់​ប្រជាជាតិ​នៃប្រទេស​ទាំងពីរ​ ប្រជា​ជនទាំងពីរ។ ចំណងទាក់ទង​មិត្តភាព សាមគ្គីភាពរវា​ងកម្ពុជា​វៀត​ណាម​ជាចំណង​សាមគ្គីភាព​មិត្ត​ភាព ជាយុទ្ធសាស្ត្រ ជាលក្ខណៈបងប្អូន​ជាប្រពៃណីយូរលង់ ហើយជាលក្ខណៈដែល​ប្រ ទេស​ភូមិផង​របងជាមួយ​ ដែលមានការជឿទុកចិត្តគ្នា ដែលមានការឆ្លងកាត់ដំណាក់​កាលពិបាកជាមួយគ្នាតស៊ូជា​មួយ​គ្នា ហើយ​ យើងទទួលជ័យជំនះរួម​គ្នា ដើម្បីបុព្វហេតុនៃប្រទេសទាំងពីរ ដើម្បី​ធ្វើយ៉ាង​ណាប្រែ​ក្លាយប្រជា​ជាតិទាំង​ពីរជាប់​គ្នាដូចបបូរ​មាត់និងធ្មេញដែលយើងមិនអាចខ្វះណាមួយបា​នទេ។ ហើយជំ​ហររបស់​គណៈបក្ស​ប្រជាជន​នេះគឺនៅ​ តែព​ង្រឹងពង្រីកទំនាក់ទំនងនេះឲ្យថិតថេរជាអមតៈហ្មឺ​នឆ្នាំតទៅមុខទៀត នាំ​មកនូវផល​ប្រយោជន៍​សម្រាប់ប្រជាជន​នៃប្រទេសទាំងពីរ​"៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ