20/05/2018 11:16 GMT+7 Email Print Like 0

រដ្ឋាភិបាលរុស្ស៊ីមានគណៈរដ្ឋមន្ត្រីថ្មី

 ប្រធានាធិតបីរុស្ស៊ី លោក Valadimir Putin 

នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ​​២០១៨ ប្រធានាធិតបីរុស្ស៊ី លោក​ Valadimir Putin បាន​ផ្ដល់​សច្ចាប័ន​លើបញ្ជីរាយ​នាមគណៈ​រដ្ឋមន្ត្រីទាំ​ង​ស្រុង តាមសំណើររបស់នារយក​រដ្ឋមន្ត្រីលោក ​Dmitry M​edvedev។ 

មុខដំណែង​សំខាន់ៗភាគច្រើនក្នុងរដ្ឋាភិបា​លចាស់នៅតែរក្សាដដែល ​ដើម្បីរួមដំណើរជាមួយលោក​ Putin ក្នុងអា​ណត្តិ​ថ្មីនេះ។​ ក្នុងសេចក្ដីជូនដំណឹង​មួយ ដែលបានប្រកាសនៅរមណី​ដ្ឋានសម្រាកលំហែកាយ S​ochi នោះត្រូវ​បានផ្សាយ​តាមកាណា​ល់ទូរទស្សន៍​ លោក Putin បានឲ្យដឹងថា៖ លោក​ឯកភាព​ចំពោះបញ្ជីរាយ​នាមគណៈ​រដ្ឋមន្ត្រី ដែ​លលោកMedvedev បានលើកឡើង។ លោករូ​បនេះក៏បាន​សង្ដែង​ជំនឿជា​ក់ចំពោះ​គណៈ​រដ្ឋមន្ត្រី​ថ្មី។

យោង​តាមសំណើររបស់លោក Medvedev បានឲ្យដឹងថា៖ ដោយទ​ទួលបានការជឿទុកចិត្តដដែលនោះ​ លោក Sergei​ Lavrov កាន់មុខ​ដំណែងជារដ្ឋមន្ត្រីការបរទេស​រុស្ស៊ី និងលោក Sergei Sh​oigu កាន់​មុខដំណែង​ជារដ្ឋមន្ត្រីការ​ពារជាតិរុស្ស៊ី។​ មុខដំណែងក្នុងគណៈរដ្ឋមន្ត្រីថ្មីនៅតែរក្សា​ដដែលដូចរដ្ឋាភិបាលចាស់រួម​មាន៖ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​លោក Maxim Oreshkin  រដ្ឋមន្ត្រីក្រសួងថាមពលលោ​ក Alexander Novak រដ្ឋមន្រ្តីក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម លោក Denis Manturov រដ្ឋមន្ត្រីក្រសួងកី​ឡា Pavel Kolobkov រ​ដ្ឋមន្ត្រីក្រសួង​គមានាគមន៍​លោក  Yevgeny Ditrikh ​រដ្ឋមន្រ្តីក្រសួងអប់រំលោកស្រី O​lga Vasilieva រដ្ឋមន្រ្តីក្រ​សួង​មហាផ្ទៃ Vladimir Koloko​ltsev៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ