30/04/2016 08:25 GMT+7 Email Print Like 0

រដ្ឋាភិបាលរួមដំណើរជាមួយអង្គភាពអាជីវកម្មនាំប្រទេសឆ្ពោះទៅមុខ


នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីសន្និសីទស្តីពី “អង្គភាពអាជីវកម្មវៀតណាម- កម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ”។

នាព្រឹកថ្ងៃទី២៩ ខែ​មេសា ឆ្នាំ​២០១៦ នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញ​ជាអធិបតីសន្និសីទស្តីពី “អង្គ​ភាពអាជីវកម្មវៀតណាម-កម្លាំង​ចលករ​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ”។ ថ្លែង​មតិបើកសន្និសីទនេះ  នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអះ អាង​ថា គោល​ដៅរបស់រដ្ឋាភិបាលគឺផ្លាស់ប្តូរការដឹកនាំ ដោះស្រាយការលំបាក សម្រាប់​អង្គភាពអាជីវកម្ម បង្កើតទំនុក​ទុកចិត្ត​ឲ្យអង្គភាពអាជីវកម្ម និងសង្គម។ លោក​នាយករដ្ឋមន្ត្រីបានសំណូមព ឲ្យក្រសួង​ស្ថាប័ន​នានាផ្ទៀង​ស្តាប់ និងមាន​ទស្សនៈ​ច្បាស់លាស់ក្នុងការឆ្លើយតប នឹងបំណងប្រាថ្នារបស់អង្គភាពអាជីវកម្ម តាម​នោះ​ឆ្ពោះទៅការអភិវឌ្ឍន៍ប្រទេសជាតិ។ អញ្ជើញថ្លែងមតិបិទសន្និសីទ លោក Nguyen Xuan Phuc បាន​លើក​ច្បាស់ថា​៖ “បន្តជម្រុញ កសាងនិងកែប្រែយន្តការ បង្កើតបរិយាកាសវិនិយោគ​ងាយស្រួល សម្រាប់​វិនិយោគិន​និងអង្គភាពអាជីវកម្ម​។ មុនបង្អស់គឺត្រូវពិនិត្យ​ឡើងវិញ និង ដោះស្រាយ​រាល់ការ​ជំពាក់​ជំពិន​រវាង​ច្បាប់​វិនិយោគ ច្បាប់អង្គភាពអាជីវកម្ម និង​ច្បាប់ទាក់ទិននានា ដោយប្រមូល​ផ្តុំកសាង​ច្បាប់ជួយ​ឧបត្ថម្ភ​អង្គភាព​អាជីវកម្ម​ធុន​តូច​និង​មធ្យម។ បង្ករលក្ខណៈងាយស្រួលសម្រាប់​វិនិយោគិន​ បរទេសមកវិនិ យោគ​ចូលជាមួយ​អង្គភាព​អាជីវកម្ម​ចាប់ផ្តើម​អាជីព​ផងដែរ”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ