20/01/2016 09:33 GMT+7 Email Print Like 0

រដ្ឋាភិបាលប្រជុំអំពីកំណែទម្រង់ផ្នែកអគ្គីសនីនិងធ្យូង


រដ្ឋាភិបាលប្រជុំអំពីកំណែទម្រង់ផ្នែកអគ្គីសនីនិងធ្យូង

នាព្រឹកថ្ងៃទិ១៩ ខែមករា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម​ លោក Nguyen Tan Dung បានធ្វើ​អធិបតីកិច្ច​ប្រជុំ អចិន្ត្រៃយ៍​រដ្ឋាភិបាល ស្ដីអំពីគំរោង​ការណ៍កំណែទម្រង់ការអភិវឌ្ឍន៍អគ្គីសនី ដំណាក់​កាល ២០១១ -២០២០ និង​ទស្សនះវិស័យដល់ឆ្នាំ​២០៣០ និងគំរោងការណ៍កំណែ​ទម្រង់ផ្នែកធ្យូងវៀតណាម​ដល់​ឆ្នាំ ២០២០ និង​ទស្សនះវិស័យដល់​ឆ្នាំ ២០៣០។

​ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បានស្នើអោយក្រ​សួងឧស្សាហ​ពាណិជ្ជកម្ម ទទួល​យក​មតិ​ពីគ្រប់​ក្រសួង ស្ថាប័នដើម្បីបំពេញបន្ថែម​គំរោងការណ៍​ចំនួន​ពីរនេះ ដើម្បីដាក់ជូនរដ្ឋាភិបាលពិនិត្យ​មើល និង​អនុម័ត​អោយ​អនុវត្តពីដើមឆ្នាំ​២០១៦នេះ។ ស្ដីអំពីគំរោងការណ៍ យុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្នែកអគ្គី​សនី និង​ធ្យូង​នាពេល​ខាង​មុខនេះ នាយក​រដ្ឋមន្ត្រី លោក Nguyen Tan Dung បាន​សង្កត់ធ្ងន់​ថា៖ ផ្នែក​ទាំងពីរ​នេះត្រូវ​ធានា​អោយ​បាន​គ្រប់​តម្រូវ​ការ​នៃកំណើន ការ​អភិវឌ្ឍន៍​របស់ប្រទេស​ជាតិ​ដែរ៕

 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ