17/01/2019 09:37 GMT+7 Email Print Like 0

រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាស ជប៉ុន


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ លោក Seiji Kuraishi អនុប្រធាននិងជានាយកប្រតិបតិ្តក្រុមហ៊ុន Honda Motor (រូបថត៖ chinhphu.vn)

 រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ បង្កគ្រប់លក្ខណៈងាយ ស្រួលសម្រាប់សហគ្រាសជប៉ុន ដែល​ក្នុង​នោះមា​ន Honda ដើម្បីធ្វើអាជីវកម្ម ប្រកបដោយជោ​គជ័យនៅវៀតណាម​។​
 
នេះ​ជាការអះអាងរបស់នាយករដ្ឋម​ន្រ្តី​វៀតណាម លោក ​Nguyen Xuan Phuc នៅក្នុងជំនួបជាមួយលោ​ក Seiji Kuraishi អនុប្រធាននិង​ជានាយកប្រតិបតិ្តក្រុមហ៊ុន H​onda Motor កាល​ពីថ្ងៃទី១៥ ខែ​មក​រា នៅរដ្ឋធានី​ហាណូយ​។ លោកនាយករដ្ឋមន្រ្តីបានវា​យតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុ​ន Honda ដែលមានផលិតផលល្អជាច្រើន​ ហើយ​​សកម្ម​ធ្វើសកម្មភាព សង្គមកិច្ច ​ព្រមទាំងសម្ដែងនូវគោលបំ​ណងចង់​អោយ Honda ជំរុញខ្លាំងការ ប្រើ​ប្រាស់​គ្រឿង​បន្លាស់ផ្គត់ផ្គង់សម្រាប់កា​រផលិតរថយន្ត Honda នៅវៀតណាម ព្រោះ​ថាវៀត​ណាម​មាន​លក្ខណៈ​ងាយ​​ស្រួល​សម្រាប់​ការងារនេះ ផ​ងដែរ។
 ​
ចំណែកឯលោក Kuraishi វិញ បានអោយដឹងថា ក្រុមហ៊ុន Honda កំពុង បើក​ទូលាយ​ទៅក្នុង​វិស័យ​ផលិត​រថយន្ត​ ដោយសារតែវៀតណាមជាទីផ្សារមួយ ​ក្នុងចំណោមទីផ្សារសំខាន់ៗ។ ដោយហេតុនេះ​ Honda សង្ឃឹមថា​ នឹង​បន្តទទួល​ បានការជួយឧបត្ថម្ភគាំទ្រ​របស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តីរដ្ឋាភិ​បាលនិង​ក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ​នានា​របស់​វៀត​ណាម​។
 
នាថ្ងៃ​ដដែល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ក៏បានអ ញ្ជើញទទួលជួបជាមួយលោក Tatsuo Yasunaga ប្រធាននិងជានាយកប្រតិបតិ្ត ក្រុមហ៊ុន Mitsui របស់ជប៉ុន។ នៅក្នុងជំនួបនេះ នាយក​រដ្ឋ​មន្រ្តី​លោក​ Nguyen Xuan Phuc ចាត់ទុកថា Mi​tsui ជាសម្ព័ន្ធក្រុមហ៊ុនធំមួយលើពិភព​លោក ​ហេតុ ​ដូច្នេះហើយ ជោគជ័យនៃ​សហគ្រាស​នេះ នឹងនាំសម្ព័ន្ធក្រុមហ៊ុនធំ​ៗផ្សេងទៀត ចូលមកវៀតណា​មផងដែរ។ លោកនាយក​រដ្ឋមន្រ្តី​ក៏បាន​អះអាងថា ដោយការ ដែលប្រទេ​សទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ជាច្រើ​ន ជា​ពិសេស​គឺ ​កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿ​នលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិ​ក (CPTPP)​ នោះ ​គឺ Mitsui អាចនឹងនរចិត្តចំពោះ​មូលដ្ឋាន គតិយុត្តនាពេលបណ្ដាក់ ​ទុននិង​ធ្វើអាជីវកម្ម​នៅវៀត​ណាម​ផង​ដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ