17/01/2016 10:55 GMT+7 Email Print Like 0

រដ្ឋាភិបាលអាមេរិកពន្លឿនផែនការបិទទ្វារពន្ធនាគារ Guantanamo


រដ្ឋាភិបាលអាមេរិកពន្លឿនផែនការបិទទ្វារពន្ធនាគារ Guantanamo (Image : VNA)

នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ មជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់រដ្ឋអំណាចអាមេរិក​បាន​ឲ្យដឹង​ថា៖ ក្រុម​មន្ត្រី​ទទួល​សន្តិ​សុខ​ជាតិ​ របស់ប្រធានាធិបតីអាមេរិក​ លោក Barack Obama កំពុង​ពិនិត្យមើល​ចុង​ក្រោយ​បណ្ដា​ការ​ផ្តើម​គំនិត​របស់​វិមានបញ្ច​កោណ ស្តីពីការបិទទ្វារពន្ធនាគារ Guantanamo មុនពេលដាក់ជូន​ទៅ រដ្ឋសភា។ ផែនការ​ថ្មីបំផុត​ស្តីពី​បញ្ហា​នេះ ត្រូវបានផ្អាកក្នុងរយៈពេលច្រើន​ខែកន្លង ទៅ ហើយ​នឹង​ត្រូវ​បាន​ប្រកាស​ដ៏ទូលំ​ទូលាយ​បន្ទាប់​ពីដាក់​ជូន​ឲ្យ​រដ្ឋសភាពិ​និត្យ​មើល។ ក្នុងសារសហរដ្ឋនាពេល​ថ្មីៗនេះ ប្រធានាធិបតី Obama​ បាន​ដាស់​តឿន រដ្ឋសភា​គប្បី​អនុវត្ត​ជំហាន​ចាំបាច់ ដើម្បីបិទទ្វារពន្ធនាគារ​យោធានេះរបស់ អាមេរិកនៅឈូងសមុទ្រ Guantanamo៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ