23/10/2015 09:20 GMT+7 Email Print Like 0

រដ្ឋាភិបាល​វៀតណា​មជានិច្ចកាល​បង្កលក្ខណះ​សំរាប់អង្គភាព​អាជីវកម្ម​ហ្វីលីពីន​វិនិយោគ​និង​ធ្វើ​អាជីវកម្ម​នៅ​វៀត​ណាម​


រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណះសំរាប់អង្គភាពអាជីវកម្មហ្វីលីពីនវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម

នាយក​រដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានអះអាងប្រ​ការ​នេះ នារសៀលថ្ងៃទី២១ខែតុលាឆ្នាំ២០១៥ នៅ​ក្នុង​ជំនួបសន្ទនា ជាមួយរដ្ឋមន្ត្រីក្រសួងការ​បរទេសហ្វីលីពីន លោក Albert Del Rosario ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅវៀត​ណាម។ នាយក​រដ្ឋមន្ត្រី លោក Nguyen Tan Dung បានវាយតំលៃខ្ពស់​ ចំពោះលទ្ធ​ផល​នៃ​សម័យ​ប្រជុំលើក​ទី៨ របស់គណៈកម្មាធិការសហប្រិតបត្តិការទ្វេភាគី វៀត​ណាម-ហ្វីលីពីន ដោយ​រដ្ឋ​មន្ត្រីការ​បរទេស​នៃប្រ​ទេស​ទាំង​ពីរ​ អញ្ជើញជាសហអធិបតី។ នាយករដ្ឋមន្ត្រី​បានអះ​អាង​ថា៖ គោល​នយោបាយ​មុន​ក៏ដូច​ជាក្រោយ​ របស់​វៀតណាម គឺបន្តខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន រួមជាមួយហ្វីលីពីនជំ​រុញ​ទំនាក់​ទំនង​រវាង​ប្រទេសទាំង​ពីរ​ឡើងកំរិតថ្មី នាពេលខាងមុខនេះ។ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បាន​ស្នើ​អោយ​ភាគី​ទាំង​ពី​រ​ បន្តលៃទុកអាទិភាពជាង​ទៀត ចំពោះកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិការ​នេសាទ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ សន្តិសុខ ការពារជាតិ។

រីឯ រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន លោក Albert Del Rosario បានអះ​អាង​ថា៖ ហ្វីលីពីន​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិ​ការ ជាមួយវៀតណាម។ ស្ដីពីបញ្ហានៅសមុទ្រខាង​កើត លោក Albert Del Rosario បានសម្ដែងការព្រួយបារម្ភ ចំពោះបំរ៉េបំរួលដ៏ស្មុគ្រស្មាញនៅសមុទ្រខាងកើត ហើយសង្កត់​ធ្ងន់​ថា៖ បញ្ហា​នេះត្រូវដោះ​ស្រាយ ដោយសន្តិវិធី ផ្អែកទៅលើច្បាប់​អន្តរជាតិ ជា​ពិសេស​គឺ​អនុ​សញ្ញាអង្គ​ការ​សហប្រ​ជាជាតិ ស្ដីពី​ច្បាប់​សមុទ្រ ឆ្នាំ​១៩៨២ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិ​ការ និងអភិវឌ្ឍន៍នៅក្នុងតំបន់៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ