12/07/2017 11:17 GMT+7 Email Print Like 0

រដ្ឋាភិបាលវៀតណាមសន្យាបង្កើនលក្ខណៈងាយស្រួលបំផុតសម្រាប់វិនិយោគិនហូឡង់

បន្តសកម្មភាពពន្លឿនពាណិជ្ជកម្មក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅហូឡង់ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងឡាអេ នាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញ ជួបប្រាស្រ័យជាមួយសហគ្រាសនិងវិនិយោគិនហូឡង់មួយចំនួនដែលកំពុងមានបំណងស្វែងរកឱកាសវិនិយោគ​​នៅវៀតណាម។

 នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen  Xuan Phuc ជួបប្រាស្រ័យជាមួយអ្នកវិនិយោគហូឡង់

អញ្ជើញថ្លែងមតិក្នុងជំនួប  លោក Nguyen Xuan Phuc បានជូន ដំណឹងទៅដល់វិនិយោគិននូវលក្ខណៈពិសេស​នៃខឿនសេដ្ឋកិច្ចវៀតណាម ដូចជា វៀតណាមជាទីមកដល់របស់សហគ្រាសនិងវិនិយោគិនល្បីៗឈ្មោះជួរមុខពិភពលោក ក្នុងនោះមានទាំងវិនិយោគិនល្បីឈ្មោះរបស់ហូឡង់ផង។ អញ្ជើញផ្លាស់ប្តូរមតិជាមួយ​អ្នកវិនិយោគអំពីរូបសណ្ឋានកំណើនរបស់វៀតណាម លោក Nguyen Xuan Phuc ឲ្យដឹងថា វៀតណាម​កំ​ពុងអនុវត្តរូបសណ្ឋានសេដ្ឋកិច្ចគ្របដណ្តប់ នាំមកផលប្រយោ ជ ន៍សម្រាប់ប្រជាជនគ្រប់រូប។ ក៏នៅក្នុងជំនួប​នេះ តំណាងក្រសួងស្ថាប័ននានារបស់វៀតណាម ក៏បានឆ្លើយសំនួរមួយចំនួនរបស់អ្នកវិនិយោគហូឡង់ ស្តីពីគោល នយោបាយជម្រុញកិច្ចសហប្រតិបត្តិការរវាងសហគ្រាសធុនតូចនិងមធ្យមនិងគោលនយោបាយលើកទឹកចិត្តការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ។

មុននោះ នាយប់ថ្ងៃទី១០កក្កដា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយនាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Philipp Roesler ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ