15/03/2016 10:29 GMT+7 Email Print Like 0

រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់លើការអភិវឌ្ឍន៍បច្ចេកវិទ្យាdigital

នារសៀលថ្ងៃទី១៤ ខែ​មិនា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ ធនាគារពិភពលោក (WB) ប្រចាំនៅវៀត​ណាម​បាន​ប្រកាស​ជាផ្លូវការ នូវរបាយាការណ៍អភិវឌ្ឍន៍ពិភពលោក ឆ្នាំ​២០១៦ ដោយស្តីពីផលប្រយោជន៍​នៃបច្ចេកវិទ្យា digital។ ថ្លែងមតិ​ក្នុង ពិធី​នាយិការ​ធនាគារ WB ប្រចាំនៅវៀតណាម លោកស្រី Victoria Kwakwa បានសង្កត់ធ្ងន់ថា​បច្ចេក​វិទ្យា digital បានពង្រីកលើទូទាំងពិភពលោក។ លោកស្រី បានឲ្យដឹងថា របាយការណ៍នេះ​បាន​ស្នើ​សកម្មភាព​ស្នូល​ចំនួន​ពីរ​នោះលុបបំបាត់គម្លាត digitalតាមរយៈការសាយភាយអ៊ីនធ្វើណែត ក្នុងតម្លៃថោកនិងមានសុវត្ថ​ភាព បង្កើន​ការ​គ្រប់​គ្រងរដ្ឋសំដៅធានា​ លក្ខណៈប្រកួតប្រជែងរវាងក្រុមហ៊ុននានា ។

រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានអះអាងថា​រដ្ឋាភិបាល វៀតណាម យកចិត្ត​ទុក​ដាក់ជា​ពិសេស ក្នុងការដាក់ចេញគោលនយោ​បាយលើក ទឹកចិត្តការអភិវឌ្ឍន៍បច្ចេកវិទ្យា digital។ លោក​ក៏បាន​ចាត់​ទុក​ថា ដើម្បី​អភិវឌ្ឍន៍បច្ចេកវិទ្យា digital ក្រុមហ៊ុនទាំងអស់ត្រូវ អនុវត្តបច្ចេកវិទ្យា​ព័ត៌​មាន​សម្រាប់​ការអភិវឌ្ឍន៍។ មិនត្រឹម​តែប៉ុណ្ណោះ ប្រជាជនក៏ត្រូវខំប្រឹងប្រែង ទាក់ទងផ្ទាល់ជាមួយ បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​ការងារ​និង​អនុវត្ត​ជាក់​ស្តែង​ក្នុង​ជីវ ភាពរស់ នៅទៀតផង៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ