06/05/2016 10:00 GMT+7 Email Print Like 0

រដ្ឋាភិបាលវៀតណាមពង្រឹងជំនឿទុកចិត្តសំរាប់អង្គភាពអាជីវកម្ម


នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ធ្វើអធិបតីសម័យប្រជុំជាប្រចាំខែមេសារបស់រដ្ឋាភិបាល
(រូបថត៖Thong Nhat/TTXVN)

បន្តសម័យប្រជុំជាប្រចាំខែមេសា នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ ក្រោមអធិបតីភាពរបស់នាយករដ្ឋ​មន្រ្តីវៀតណាមលោក Nguyen Xuan Phuc រដ្ឋាភិបាលបានផ្ដល់យោបល់ទៅលើពង្រាងសេចក្ដីសំរេចចិត្តរបស់​រដ្ឋាភិបាលស្ដីអំពីការអភិវឌ្ឍន៍អង្គភាពអាជីវកម្មវៀតណាម។ គោលដៅនៃសេចក្ដីសំរេចចិត្តនេះគឺខំប្រឹងប្រែងដល់ឆ្នាំ ២០២០ ខឿនសេដ្ឋកិច្ចលើទូទាំងប្រទេសមានអង្គ ភាពអាជីវកម្មចំនួន១លានអង្គភាព។ 

ថ្លែងមតិនៅសម័យប្រជុំនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ សេចក្ដីសំរេចចិត្តនេះនៅពេលបានចេញផ្សាយនឹងបន្តគាំពារសិទ្ធិធ្វើអាជីវកម្មរបស់អង្គភាពអាជីវកម្មតាមការកំណត់របស់ច្បាប់ ​ហើយពិសេសគឺលុបចោលរបាំងនានាដែលមិនចាំបាច់ដូចជាលិខិតអនុញ្ញតិវិស័យរក​ស៊ី​នា​បច្ចុប្បន្ន​គឺអំរែកធ្ងន់រារាំងការអភិវឌ្ឍន៍របស់សហគមន៍អង្គភាពអាជីវកម្ម។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាថា សេចក្ដីព្រាងឯកសារនេះនឹងត្រូវបានកសាងតាមទិសគ្មានការរើសអើងរវាងគ្រប់សមាសភាពអង្គភាពអាជីវកម្មរួមមាន​អង្គភាពអាជីវកម្មមានទុនពីបរទេស (FDI) អង្គភាពអាជីវកម្មរដ្ឋឬអង្គភាពអាជីវកម្មឯកជននោះឡើយ៕

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ