05/03/2015 10:17 GMT+7 Email Print Like 0

រដ្ឋាភិបាលវៀតណាមប្តេជ្ញាជម្រុញដំណើរការធានារ៉ាប់រងសុខាភិបាលសម្រាប់ប្រជាជនទាំងមូល

នាព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៥នៅទីក្រុងហាណូយ (វៀតណាម) នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បាន​ធ្វើជាអធិបតីកិច្ចប្រជុំជាមួយបណ្តាឧបនាយករដ្ឋមន្ត្រីព្រមទាំងថ្នាក់ដឹកនាំក្រសួង ផ្នែកទាក់ទិននានា ដើម្បី​ផ្ទៀង​​ស្តាប់ក្រសួងសុខាភិបាល និងធានារ៉ាប់រងសង្គមកិច្ចវៀតណាម រាយការណ៍អំពីស្ថានភាពអនុវត្ត ច្បាប់ធានារ៉ាប់រងសុខាភិបាលនិងគំរោងការណ៍អនុវត្តដំណើរការឆ្ពោះទៅការ ធានារ៉ាប់រងសុខាភិ​បាល​ប្រជាជន​ទាំងមូ​លដំណាក់កាល២០១២-២០១៥ និង ឈានទៅដល់ឆ្នាំ២០២០។ ថ្លែងមតិសន្និដ្ឋាន​ក្នុង​សម័យ​ប្រជុំ​នេះ លោក Nguyen TanDung បានសង្កត់ធ្ងន់ថា ការធានារ៉ាប់រងសុខាភិបាល ជាការផ្តើមគំនិតរបស់ បក្ស រដ្ឋ​និងមានអត្ថន័យមនុស្សសាសន៍ដ៏ជ្រាលជ្រៅ ជាពិសេសការថែទាំសុខភាព សម្រាប់ជនក្រីក្រ​ ជនមាន​គុណូបការៈ​ និងជនរួមជាតិជាជនជាតិភាគតិចជាដើម។​ លោក មានប្រសាសន៍ថា៖

“ប្រការសំខាន់បំផុតគឺបន្តលើកកំពស់មនសិការ ការទទួលខុសត្រូវរបស់ គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ រដ្ឋអំណាច រណសិរ្សមាតុភូមិ អំពីភារកិច្ច​ធានារ៉ាប់រងសុខាភិបាលប្រជាជនទាំងមូល នេះក៏ជាភារកិច្ច​មាន​សារៈ​សំ​ខាន់ជាពិសេស ដោយសារនេះជាអាយុជីវិត និងសុខភាពរបស់មនុស្ស។ ហើយគោល​ដៅ ចុងក្រោយរប​ស់​យើង​គឺដើម្បីមនុស្ស”។        ដោយឈរលើស្មារតីនេះ លោក Nguyen Tan Dung បានសំណូមពរក្រសួងផ្នែក ​តំបន់នានា ប្រមូលផ្តុំកសាង និងបញ្ជាណែនាំកម្មវិធីសកម្មភាពជាក់ស្តែង ដើម្បីអនុវត្តដំណើរការធានា​រ៉ាប់រង​សុខាភិ​បាល​ប្រជាជនទាំងមូល៕ 

 
តាម VOV5- វិទ្យុស​ម្លេង​វៀតណាម
 

       
បណ្តាព័ត៌មានបានផ្សាយ