20/08/2015 10:04 GMT+7 Email Print Like 0

រដ្ឋាភិបាលវៀតណាមបង្កលក្ខណៈងាយស្រួលសំរាប់កិច្ចសហប្រតិបត្តិការសន្តិសុខរវាង​វៀតណាមនិងដៃគូអន្តរជាតិ


រដ្ឋាភិបាលវៀតណាមបង្កលក្ខណៈងាយស្រួលសំរាប់កិច្ចសហប្រតិបត្តិការសន្តិសុខរវាងវៀតណាមនិងដៃគូអន្តរជាតិ (VOV)

នារសៀល​ថ្ងៃទី១៨ខែសីហាឆ្នាំ​២០១៥ នៅទីស្ដី​ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Tan Dung បានជួប​សន្ទនាជាមួយ​បណ្ដាប្រធានគណៈ​ ប្រតិភូអន្តរជាតិ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​ឡាវ Somkeo Silavong ដឹក​នាំ​ដែល​ចូល​រួម​ពិធីរំលឹក​ខួប​លើកទី៧០​ទិវាប្រពៃណី​នគរបាល​ប្រជាជន​វៀត​ណាម។ នាយក​រដ្ឋ​មន្ត្រី​ Nguyen Tan Dung បានអះអាង​ថា រដ្ឋាភិបាល​វៀតណាម គាំទ្រនិង​បន្ត​បង្ក​លក្ខណៈ​ងាយ​ស្រួលសំ​រាប់​សកម្ម​ភាព​សហប្រតិបត្តិ​ការ​លើច្រើនវិស័យ​ រវាងវៀតណាមជាមួយបណ្ដាប្រទេស​ក្នុង​អាស៊ាន ចិន រុស្ស៊ី គុយបា​ និង​កំលាំង​សន្តិសុខ​ប៉ូលីសមហា​ផ្ទៃចារ​កម្ម នៃបណ្ដាប្រទេស​និងអង្គការ Aseanpol Interpol។ ពីនោះ​រួម​ចំណែក​ធានា​សន្តិសុខ​ជាតិ​នៃប្រទេសនីមួយៗ ក៏ដូចជាធានាសន្តិសុខរួម​និងបង្កើន​ទំនាក់​ទំនង​មិត្ត​ភាព​ល្អប្រ​សើរ​កិច្ចសហប្រតិបត្តិការ ​ប្រសិទ្ធិភាពលើ​បណ្ដាវិស័យ​ ជា​មួយ​បណ្ដា​ប្រទេស​លើ​ពិភព​លោក។​

រីឯ​រដ្ឋមន្ត្រីក្រសួង​សន្តិសុខឡាវ Somkeo Silavong ជឿជាក់ថា​កំលាំង​នគរបាល​ប្រជា​ជន​វៀត​ណាម​នឹង​បន្ត​រួម​ចំណែក​ក្នុង​បុព្វហេតុកសាង​ការពារនិងអភិវឌ្ឍន៍ប្រទេសវៀតណាម។ ទន្ទឹម​នឹង​នោះបើក​ទូលាយ​ទំនាក់​ទំនង​និង​កិច្ច​សហប្រតិ​បត្តិ​ការ​ប្រកប ដោយប្រសិទ្ធិភាព​ជាមួយ​ស្ថាប័នសន្តិ​សុខ​ប៉ូលី​សមហា​ផ្ទៃចារកម្ម​របស់​បណ្ដា​ប្រទេស​និង​អង្គការ​អន្តរជាតិ៕

 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ