07/11/2017 09:55 GMT+7 Email Print Like 0

រដ្ឋាភិបាលវៀតណាមបង្កលក្ខណៈងាយស្រួលនិងជំរុញនិន្នាការទូទាត់ចល័ត

នាព្រឹកថ្ងៃទី៦ ខែវិច្ចិកា ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅវេទិកាទូទាត់ អេឡិចត្រូនិកវៀតណាម២០១៧។


 ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue (នៅកណ្ដាល) ចូលរួមវេទិកា (រូបថត៖ VOV5)

អញ្ជើញថ្លែង​មតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តី លោក​ Vuong Dinh Hue បានអះអាងថា ​“Mobile Payment - កត្តា​ជំរុ​ញខឿន សេដ្ឋកិច្ចគ្មានសាច់​ប្រាក់” គឺជានិន្នាការដែលធ្វើឲ្យផ្លាស់ប្ដូរនូវរ​បៀប​ទូទាត់ បង្កើត ឡើង​និងជំរុញ​រូបសណ្ឋាន​ធ្វើអាជីវកម្មថ្មី ជួយសហ​គមន៍ចូលរួមនិងមាន​ឱកាស ទទួល​ប្រយោជន៍​ពីបដិវត្តន៍​ឧស្សាហកម្ម​៤.០។ ឧបនាយករដ្ឋមន្រ្តី​លោក Vuong Dinh Hueបានសង្កត់ធ្ងន់​ថា៖

​“ដោយផលប្រយោជន៍ដ៏ធំធេងដែល​សេវាកម្មថ្មី អាចនាំមកជូនប្រជាជនភាគ​ច្រើននោះ បក្សនិ​ង​រដ្ឋាភិបាល​បាន​ចេញ​គោលនយោបាយជំ​រុញការ​ទូទាត់មិនប្រើ ប្រាស់សាច់ប្រាក់និយា​យរួម និង​ទូទាត់​ចល័ត​និយាយ​ដោយ​ឡែក​។ យើងកំពុង អនុ​វត្តដំណើរការកសាងយុទ្ធសាស្ត្រហិរញ្ញ​វត្ថុជាតិ ដែលការទូទា​ត់ចល័ត​ នឹងជា ចំណែក​មួយ​ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រនេះ”​។
 
ក្នុងក្របខ័ណ្ឌវេទិកានេះ ឧបនាយក​រដ្ឋមន្រ្តីលោក Vuong Dinh Hue បានជួបសន្ទនាជា​មួយ មហាសេដ្ឋីលោក Jack Ma ស្ថាបនិក​និងជាប្រធានសម្ព័ន្ធ ​ក្រុមហ៊ុន Alibaba។ នៅជំនួប​នេះ លោក Jack Ma វាយ​តំលៃថា វៀតណាម​ ជា​ទីផ្សារ​ដ៏ងាយស្រួលដើម្បីអភិវឌ្ឍន៍​ការទូទាត់​អេឡិចត្រូនិក៕

 

តាម VOV5 ​- វិទ្យុសម្លេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ