08/03/2016 09:56 GMT+7 Email Print Like 0

រដ្ឋាភិបាលវៀតណាមនឹងផ្តល់ប្រាក់ជំនួយចំនួន​១៣៧ ពាន់​លាន​សំរាប់​បណ្ដាខេត្ត​រង​ឥទ្ធពល​ដោយ​គ្រោះ​ធម្ម​ជាតិ​


រដ្ឋាភិបាលវៀតណាមនឹងផ្តល់ប្រាក់ជំនួយចំនួន ១៣៧ ពាន់លានសំរាប់បណ្ដាខេត្តរងឥទ្ធពលដោយគ្រោះធម្មជាតិ (Image: VOV)

នាព្រឹកថ្ងៃទី​៧ ខែ​មិនា ឆ្នាំ២០១៦ នៅ​ទីក្រុង Can Tho ភាគខាងត្បូងវៀតណាម នាយក​រដ្ឋមន្ត្រីរដ្ឋាភិបាល​វៀត​ណាម លោក Nguyen Tan Dung  បានធ្វើជា​អធិបតី​សន្និសីទ​ ជាមួយគណៈកម្មាធិការទទួល​បន្ទុកតំបន់  Nam Bo ខាង​លិច បណ្ដា​ខេត្ត​ក្រុង​នៅតំបន់​ដីសន្តទន្លេ Cuu Long សំដៅពិភាក្សា​វិធានការ​ជាបន្ទាន់ កាត់បន្ថយ​ផល​វិបាក​ដោយ​ការ​រាំង​ស្ងួត​ និងជាតិប្រៃជ្រៀបចូល ហើយផ្តល់ជំនួយ ឧបត្ថម្ភ​សំរាប់​ប្រជាជន ​នៅតំបន់​រង​ឥទ្ធពល​ដោយ​គ្រោះធម្ម​ជាតិ​នៅទី​នេះ។ នាយក​រដ្ឋមន្ត្រី​បានស្នើរឲ្យ បណ្ដាខេត្តក្នុងតំបន់អនុវត្តរាល់វិធានការធានាទឹក​ស្អាត សំរាប់ប្រជា​ជន ទប់​ស្កាត់​ផ្ទុះឡើង​អាសន្ន​រោគ។ ទន្ទឹម​នឹងនោះ រដ្ឋាភិបាលនឹង ផ្តល់ចំនួន​ប្រាក់ ១៣៧ ពាន់​លាន​ដុង​សំរាប់​ខេត្ត​ចំនួ​ន ៩ ដែល​កំពុង​រង​ឥទ្ធិពល ដ៏ធ្ងន់ធ្ងរ​ដោយគ្រោះធម្ម​ជាតិ​ផង​ដែរ​។ នាយក​រដ្ឋមន្ត្រី​បាន​ប្រគល់​ឲ្យក្រសួង​ធន​ធាន​និង​បរិស្ថាន​ធ្វើ​បច្ចុប្បន្ន​កម្មស្ថាន​ភាព បំរ៉ែបំរួលអាកាសធាតុ ព្យារកណ៍ ដើម្បី​កសាង​មូលដ្ឋាន​រៀបចំ​ផែនការ​អភិវឌ្ឍន៍​សំណង់​ធារាសាស្រ្ត​ឲ្យសម​ស្រប នឹង​បំរ៉ែ​បំរួលអាកាសធាតុ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ