25/01/2017 09:32 GMT+7 Email Print Like 0

រដ្ឋាភិបាលវៀតណាមនឹងបន្តសហការយ៉ាងជិតស្និទជាមួយ អ.ស.ប. ហើយ​រក្សាទំនាក់​ទំនង​ល្អប្រសើរ​ជាមួយ​ជប៉ុន​


រដ្ឋាភិបាលវៀតណាមនឹងបន្តសហការយ៉ាងជិតស្និទជាមួយ អ.ស.ប. ហើយរក្សាទំនាក់ទំនងល្អប្រសើរជាមួយជប៉ុន (VNA)

នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ហាណូយ នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​ណាម លោក Nguyen Xuan Phuc បានជួបសន្ទនា ជាមួយ​ប្រធាន​តំណាង​​នៃកម្មវិធី​អភិវឌ្ឍន៍​របស់ អ.ស.ប. ប្រចាំនៅវៀត​ណាម លោក  Kamal ​Malhoytra​។ នាយក​រដ្ឋមន្ត្រី Nguyen Xuan Phuc បានអះអាង​ថា៖ រដ្ឋាភិបាល​វៀត​ណាម​ជានិច្ច​កាល​​សហការ​យ៉ាង​ជិត​ស្និទ ជាមួយ អ.ស.ប. ហើយសង្ឃឹម​ថា៖ ដោយ​បទ​ពិសោធន៍ របស់ខ្លួន លោក Kamal Malhoytra នឹង​រួមចំណែក​សកម្ម​ក្នុង​ការ​ជំរុញ​ទំនាក់​ទំន​ងសហប្រតិបត្តិការ រវាងវៀតណាមនិង អ.ស.ប. ឡើង​កំពស់​ថ្មីមួយ​ពិគ្រោះយោបល់​គោលនយោបាយ អំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គម នៅវៀត​ណាម ហើយ​ធ្វើ​យ៉ាង​ម៉េច​ដើម្បីវៀតណាម ជៀស​វាងការ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​ចំណូល​មធ្យម។ រីឯខ្លួនវិញ លោក Kamal Malhotra បាន​​អះអាង​ថា៖ ​ក្នុង​ឋានៈជាអ្នកសម្រប​សម្រួលអចិន្ត្រៃយ៍ និងជាប្រធានតំណាងកម្មវិធីអភិវឌ្ឍន៍​របស់ អ.ស.ប. ប្រចាំ​នៅវៀត​ណាម លោក​នឹង​រួមចំណែក​និង​សហការ​យ៉ាង​សកម្ម​ ជាមួយ​សមត្ថកិច្ច​វៀត​ណាម​ក្នុង​ការ​បង្កើន​​ទំនាក់​ទំនង រវាង អ.ស.ប. ជាមួយ​វៀតណាម​អនុវត្ត​សកម្មភាព​សហ​ប្រតិបត្តិការ និង​អភិវឌ្ឍន៍​​ប្រទេស​សាមី​​ប្រកប​​ដោយ​​ជោគជ័យ និង​អនុវត្ត​គោលដៅអ​ភិ​វឌ្ឍន៍​សេដ្ឋកិច្ច​សង្គ​ម​​ នៃ​បណ្ដា​​គោ​​ល​​ដៅ​អភិវឌ្ឍន៍​និរន្តរភាព​៕ 
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ