31/12/2015 11:08 GMT+7 Email Print Like 0

រដ្ឋាភិបាលវៀតណាមជួយឧបត្ថម្ភកម្ពុជាក្នុងការងារផ្តាច់គ្រឿងញៀន


រដ្ឋាភិបាលវៀតណាមជួយឧបត្ថម្ភកម្ពុជាក្នុងការងារផ្តាច់គ្រឿងញៀន

នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ គណប្រតិភូក្រសួងសុខាភិបាល​ និងអគ្គនាយកដ្ឋានប៉ូលីស-ក្រសួងនគរបាលវៀតណាម បានប្រគល់ជូនភាគីកម្ពុជា​ថ្នាំផ្តាច់គ្រឿងញៀន ចំនួន៣ពាន់៨០០ដប គិតជា​ប្រាក់​ចំនួន៣​ពាន់លាន​ដុង។ ថ្លែង​មតិនៅទីនេះ បណ្ឌិត Dang Van Chinh ប្រធានអនុគណៈកម្មការបង្កាប្រឆាំងគ្រឿង​ញៀន ក្រសួងសុខាភិបាល​វៀតណាម បានអោយដឹងថា៖ ក្នុងប៉ុន្មានឆ្នាំកន្លង​ទៅ រដ្ឋាភិបាល​វៀត​ណាបាន​បើក​ទូលាយ​ទំនាក់​ទំនង រួមសហការជាមួយបណ្ដា​អង្គការអន្តរជាតិ ប្រទេសនានានៅក្នុងតំបន់និងអន្តរជាតិ ក្នុងការ​បង្ការ​ប្រឆាំង​គ្រឿង​ញៀន។ ចាប់ពីពេលវៀតណាម ឡាវ និងកម្ពុជា ចុះហត្ថលេខាលើកិច្ច​ព្រមព្រៀង​សហប្រិតបត្តិការ​បង្ការ​ប្រឆាំង​គ្រឿង​ញៀន នាឆ្នាំ១៩៩៨ មក​កិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងបី ត្រូវបានជំរុញខ្លាំង និងលើក​កំពស់​ឡើង​កំរិត​ថ្មី រួម​ចំណែករក្សា​រឹងមាំ សន្តិសុខ សណ្ដាប់ធ្នាប់ខ្សែព្រំដែន សន្តិភាព មិត្តភាព ពង្រឹងនិងពង្រីកចំណង​មិត្តភាព​ជាប្រពៃណី សាមគ្គីសហប្រតិបត្តិការលើគ្រប់វិស័យ រវាង​ប្រទេស​ទាំង​បី៕
 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ