30/10/2014 08:58 GMT+7 Email Print Like 0

រដ្ឋាភិបាលវៀតណាមជួបប្រជុំប្រចាំខែនាខែតុលា


សម័យប្រជុំប្រចាំខែរបស់រដ្ឋាភិបាលវៀតណាម

ថ្លែងមតិនៅសម័យប្រជុំប្រចាំខែរបស់រដ្ឋាភិបាលនា ខែតុលា ឆ្នាំ២០១៤ នាយករដ្ឋមន្រ្តី​វៀត​ណាម​ លោក Nguyen Tan Dung បានសំណូមពរបណ្ដាសមាជិករដ្ឋាភិបាល វិភាគ​ស្ថានភាព​សេដ្ឋកិច្ច​សង្គម និងបំភ្លឺបញ្ហាមួយចំនួនទាក់ទិនដល់បំណុលសាធារណៈ បំណុលខុច​និង​ដំ​ណោះ​​ស្រាយត្រួតពិនិត្យវិធានការដោះស្រាយការលំបាក​សំរាប់​អង្គភាព​អាជីវកម្ម​ និង​ស្ដារ​ផលិត​កម្មអាជីវកម្ម។ លោក Nguyen Tan Dung ក៏បានស្នើថា ត្រូវបំភ្លឺ​កម្រិត​ប្រសិទ្ធភាព​ក្នុង​ការ​ប្រើ​ប្រាស់ប្រភពទុនខ្ចី និងសមត្ថភាពសង​បំណុលដែលផ្សាភ្ជាប់ជាមួយ​ការអនុវត្ត​គោលដៅ​ត្រួត​​ពិនិត្យបំណុលសាធារណៈក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ស្ដីពីការដោះស្រាយបំណុលខូច លោក​ Nguyen Tan Dung បានសង្កត់ធ្ងន់ថា ចាប់ពីដើមឆ្នាំរដ្ឋាភិបាល បានអនុវត្ត​យ៉ាង​ខ្លាំង​ក្លា​ការ​ផ្ដួចផ្ដើមគំនិតរៀប​ចំរចនាសម្ព័ន្ធ​ផ្នែក​ធនាគារ​ឡើង​វិញ​ ដែល​ផ្សាភ្ជាប់​ជាមួយ​ការ​ដោះ​ស្រាយ​បំ​ណុលខូច។ ដោយឈរលើមូលដ្ឋាននេះ រដ្ឋាភិបាលដាក់គោលដៅថា នាឆ្នាំ២០១៥ អត្រា​បំ​ណុល​ខូចត្រឹមតែជា៣%ប៉ុណ្ណោះ។

លោក Nguyen Tan Dung ក៏បានស្នើរឲ្យបណ្ដាក្រសួងស្ថាប័ន មានរបាយការណ៍ជាក់ស្ដែង​អំពី​ស្ថានភាព​របស់អង្គភាពអាជីវកម្មក្នុង រយៈពេល ១០ខែ កន្លងទៅក៏ដូចជាការលំបាក សាក​ល្បង​ ដែលអង្គភាពអាជីវកម្មត្រូវប្រឈមមុខនាពេល ខាងមុខផងដែរ៕

តាមVOV5-វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ