08/07/2016 10:18 GMT+7 Email Print Like 0

រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងបង្កលក្ខណះ ងាយស្រួលសំរាប់វិនិយោគិនបរទេស


រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងបង្កលក្ខណះ ងាយស្រួលសំរាប់វិនិយោគិនបរទេស

នេះគឺជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung នៅក្នុងជំនួបសន្ទនាជាមួយលោក Jung Yeon In អគ្គនាយកក្រុមហ៊ុនទទួលខុសត្រូវមានកំរិតឧស្សាហកម្មធ្ងន់ Doosan Viet Nam ( Doosan Vina ) របស់កូរ៉េខាងត្បូង និងលោក Roongrote Rangsiyobath ប្រធាននិងជានាយក ប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន SCG ថៃ។

នៅក្នុងជំនួបសន្ទនាជាមួយអគ្គនាយកក្រុមហ៊ុន​ Doosan Vina ​លោក Jung Yeon In​ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung មានគោលបំណងថា៖  ក្រុមហ៊ុន​ Doosan Vina បន្តបើកទូលាយទ្រង់ទ្រាយវិនិយោគ បង្កើនអត្រាផលិត ផលក្នុងស្រុកថែមទៀត។ ទន្ទឹមនឹងផលិតកម្មសម្ភារះ ផលិតផលឧស្សាហកម្មធ្ងន់នេះ ក្រុមហ៊ុនក៏ត្រូវយកចិត្តទុកដាក់ ស្រាវជ្រាវអភិវឌ្ឍន៍ផលិតផលឧបត្ថម្ភផ្សេងៗទៀត។ រីឯ​ អគ្គ​នាយក​ លោក​ Jung Yeon In​  បានអះអាងថា៖ ក្រុមហ៊ុន​ Doosan Vina ជានិច្ចកាលយកចិត្តទុកដាក់ជាពិសេសដល់ការងារធា​នា​សុវត្ថិភាពពលករ និងការពារបរិស្ថានក្នុងដំណើការសហប្រតិបត្តិការវិនិយោគនៅវៀតណាម។ អគ្គក្រុមហ៊ុន ​Doosan Vina​ បានសន្យាថា៖នឹងអនុវត្តយ៉ាងម៉ត់ចត់ បណ្ដាកិច្ចព្រម ព្រៀងសហប្រតិបត្តិការដែលភាគីទាំងពីរបានចុះហត្ថលេខា ក៏ដូចជាការកំណត់ផ្សេងៗក្នុងច្បាប់វៀតណាម។          នៅក្នុងជំនួបសន្ទនាជាមួយ​ លោក​ Roongrote​ Rangsiyobath ប្រធាននិងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន SCG ថៃ ឧបនាយករដ្ឋមន្ត្រី​ លោក​ Trinh​ Dinh Dung បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធ ក្រុមហ៊ុន  SCG ជាមួយអង្គភាពអាជីវកម្មផ្សេងៗរបស់វៀតណាមក្នុងវិស័យថាមពល  ជួញដូរប្រេងឧស្ម័ននិងសំណង់។ នាពេលខាងមុខនេះ​ បណ្ត​ស្ថាប័ន​វៀតណាមនឹងបន្តបង្កលក្ខណះងាយស្រួល ដើម្បីគំរោងការណ៍នានារបស់សម្ព័ន្ធក្រុមហ៊ុនបាន អនុវត្តតាមផែនការ។ រីឯភាគីសម្ព័ន្ធក្រុមហ៊ុន SCG លោក Roongrote Rangsiyobath  បានអះអាងថា៖ បន្តសហប្រតិបត្តិការ​ជាមួយបណ្ដាស្ថាប័ន  អង្គភាពអាជីវកម្មវៀតណាម ដើម្បីអនុវត្តគំរោងការណ៍នានា៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាព័ត៌មានបានផ្សាយ