15/09/2017 10:16 GMT+7 Email Print Like 0

រដ្ឋាភិបាលវៀតណាមគាំទ្រ បង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនជប៉ុនរកស៊ីនៅវៀតណាម


រដ្ឋាភិបាលវៀតណាមគាំទ្រ បង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនជប៉ុនរកស៊ីនៅវៀតណាម 
នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (METI) នាថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៧។ លោក Nguyen Xuan Phuc ស្នើឲ្យភាគីជប៉ុនបង្កលក្ខណៈងាយស្រួល និងជំរុញខ្លាំងការផ្ដល់អាជ្ញាប័ណ្ណនាំចូលផ្លែឈើស្រស់ៗរបស់វៀតណាមទៅជប៉ុន។ ទន្ទឹមនឹងនោះគឺបង្កើនការជួយឧបត្ថម្ភវៀតណាមដំណើរការផែនការសកម្មភាពចំ​ពោះ​ផ្នែកឧស្សាហកម្មអាទិភាពក្នុងយុទ្ធសាស្ត្ររបស់វៀតណាមក្នុងវិស័យឧស្សាហូបនីយកម្មរបស់វៀតណាម ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការវៀតណាម ជប៉ុន ឆ្ពោះទៅឆ្នាំ ២០២០ និង ទស្សនវិស័យ ២០៣០។ រីឯខ្លួនវិញ លោក Hiroshige Seko បានឲ្យដឹងថា ជប៉ុនត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការនិងចែករំលែកបទពិសោធន៍ជាមួយវៀតណាម។ ស្ដីពីការអនុវត្តលើក្រុមផ្នែកក្នុងយុទ្ធសាស្ត្រឧស្សាហូបនីយកម្ម ជប៉ុននឹងមានកញ្ចប់ថវិកាជួយឧបត្ថម្ភវៀតណាម៕ 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ