30/06/2015 10:29 GMT+7 Email Print Like 0

រដ្ឋាភិបាលរៀបចំកិច្ចប្រជុំសាមាញ្ញខែមិថុនាឆ្នាំ២០១៥


រដ្ឋាភិបាលរៀបចំកិច្ចប្រជុំសាមាញ្ញខែមិថុនាឆ្នាំ២០១៥

នាថ្ងៃទី២៩ខែមិថុនាឆ្នាំ​២០១៥ នៅទីក្រុងហាណូយ ក្រោម​អធិបតីភាពរបស់នាយក​រដ្ឋមន្ត្រី​វៀត​ណាម លោក Nguyen Tan Dung រដ្ឋាភិបាលវៀត​ណាម បានដំណើរការ​កិច្ចប្រជុំសាមញ្ញ​ខែមិថុនា​ឆ្នាំ​២០១៥ Online ជា​មួយ​គ្រប់​តំបន់ ដើម្បី​វាយតំ​លៃអំ​ពី ស្ថានភាព​សេដ្ឋកិច្ច សង្គម ខែមិថុនា និង​រយៈពេល៦​ខែដើម​ឆ្នាំ បណ្ដាទិស​ដៅ ភារ កិច្ច​នា​ពេល​ខាងមុខ​នេះ។ របាយការណ៍​ស្ដីអំពីស្ថានភាព​សេដ្ឋកិច្ច សង្គមនាខែមិថុ​នា  និង​រយៈពេល៦​ខែដើម​ឆ្នាំ ២០១៥ របស់​លោក Bui Quang Vinh រដ្ឋមន្ត្រី​ក្រសួង​ផែន​ការ និងវិនិយោគ បាន​សរ​អោយ​ឃើញ​ថា៖ ក្នុង​រយៈ​ពេល​៦ខែ ដើមឆ្នាំ​២០១៥ ខឿន​សេដ្ឋកិច្ច​វៀតណាម បន្តស្ដាឡើង​វិញ សន្ទស្សន៍​ប្រើប្រាស់​កើន​ឡើង​នៅ​ក្នុង​កំរិត​ទាប​។  កំណើន GDP ក្នុង​ត្រីមាស​ទី២ ខ្ពស់ជាង​ត្រីមាសទី​១ និង​កំណើន GDP ក្នុងរយៈ​ពេល​៦ខែដើម​ឆ្នាំ​២០១៥ នៅ​កំរិត ៦,២៨% ជាកំរិតខ្ពស់​បំផុត ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ។

​ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បានស្នើ​អោយថ្នាក់​ដឹកនាំគ្រប់ក្រសួង ស្ថាប័ន និង​តំបន់​ត្រូវក្តាប់​ជាប់​ខ្លឹមសារ​របាយការណ៍ ស្ដីពី​ស្ថាន​ភាពសេដ្ឋកិច្ច សង្គម នាខែមិថុនា និងរយៈពេល៦​ខែដើម​ឆ្នាំ ២០១៥ ការ​អនុវត្ត បណ្ដាភារ​កិច្ច ដំណោះស្រាយ ដើម្បី​អនុវត្តផែ​នការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​ប្រ​ទេសជាតិ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ