10/05/2016 15:37 GMT+7 Email Print Like 0

រដ្ឋាភិបាលបង្កលក្ខណៈងាយស្រួលបំផុតឲ្យសហគ្រាស

អញ្ជើញធ្វើជាអធិបតីក្នុងសន្និសិទ នាយករដ្ឋមន្ត្រីជាមួយសហគ្រាសឆ្នាំ២០១៦ នៅទីក្រុងហូជីមិញ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក បានអះអាងថា រដ្ឋាភិបាលនឹងបង្កលក្ខណៈងាយស្រួលបំផុត ដើម្បីចាប់ផ្តើមការធ្វើអាជីវកម្ម ជំរុញបណ្តាសហគ្រាសអភិវឌ្ឍន៍ទាំងបរិមាណទាំងគុណភាព។

សន្និសិទ​មាន​ប្រធានបទ "សហគ្រាសវៀតណាម - កម្លាំង​ចលករ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេសជាតិ”​។ អញ្ជើញ​ចូលរួម​និង​ពិភាក្សា​ជាមួយបណ្តា​សហគ្រាស​នៅ​សន្និសិទនេះ​រួមមាន៖ ​លោកឧបនាយករដ្ឋមន្ត្រី ទ្រឿង​ហ័រ​ប៊ិញ លោក​ឧបនាយករដ្ឋមន្ត្រី វឿង​ឌីញ​ហេ លោក​ឧបនាយករដ្ឋមន្ត្រី​ ទ្រី​ញឌីញ​យុង ​លោក​ឧបនាយករដ្ឋមន្ត្រី វូឌឹកដាម និង​បណ្តា​សមាជិក​នៃ​រដ្ឋាភិបាល។ ក្រៅ​ពីនេះ ក៏​មានការ​ចូលរួមរបស់​លោក​លេខាបក្ស​ទីក្រុង​ហូជីមិញ ឌីញ​ឡា​ថាំង​ លោក​ចៅ​ក្រម​តុលាការ​ប្រជាជន​កំពូល ង្វៀន​ហ័រ​ប៊ិញ លោក​ប្រធាន​​អយ្យការ​ប្រជាជន​កំ​ពូល​ ឡេមិញ​ទ្រី ថ្នាក់​ដឹក​នាំ​នៃ​បណ្តា​តំបន់ ខេត្ត​ តំណាងឲ្យ​សហគ្រាស​បរទេស​កំពុង​ធ្វើ​អាជីវកម្ម​នៅ​ប្រទេស​វៀតណាម។


លោក​នាយក​រដ្ឋមន្ត្រី​ ង្វៀន​ស្វឹន​ភុក​ អញ្ជើញ​ធ្វើ​ជា​អធិបតី​ ក្នុង​សន្និសិទ។ រូ
បថត៖ ថុង​ញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោក​នាយក​រដ្ឋមន្ត្រី​ ង្វៀន​ស្វឹន​ភុកថ្លែង​សន្ទរកថា​​ណែនាំ។
រូបថត៖ ថុង​ញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សន្និសិទដែលត្រូវបានរៀបចំ​តាម​របៀប online ទៅ​ដល់ ៦៣ ខេត្ត ទីក្រុងនៅ​ទូទាំង​ប្រទេស
មាន​ការចូលរួម​របស់​សហគ្រាសរាប់​ម៉ឺន​នាក់។ រូបថត៖ ថុង​ញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោក​នាយក​រដ្ឋមន្ត្រី​ ង្វៀន​ស្វឹន​ភុក ជួប​ជាមួយ​​អ្នកតំណាង​ដែល​ចូលរួម​សន្និសិទ។
រូបថត៖ ថុង​ញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ថ្លែង​សន្ទរកថា​នៅ​សន្និសិទនេះ លោក​នាយករដ្ឋមន្ត្រី​ ង្វៀនស្វឹន​ភុក ​បាន​លើក​ឡើង​ច្បាស់​ថា៖ សហគ្រាស​គឺជាកម្លាំង​ចលករអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ រដ្ឋាភិបាល​នឹង​បង្កលក្ខណៈ​ងាយស្រួលបំផុត​ ដើម្បី​ចាប់​ផ្តើមការ​ធ្វើ​អាជីវកម្ម ជំរុញ​បណ្តា​សហគ្រាស​អភិវឌ្ឍន៍​ទាំង​បរិមាណ​ទាំង​គុណភាពដែរ។ រដ្ឋ​នឹង​ការពារ​សិទ្ធិនិង​អត្ថ​ប្រយោជន៍​ត្រឹម​ត្រូវ ធានា​​សិទ្ធិ​​ធ្វើ​អាជីវកម្ម​របស់​សហគ្រាស​តាម​​ការកំណត់​នៃ​ច្បាប់ សហគ្រាស​ធ្វើ​អាជីវកម្ម​ក្នុង​វិស័យ​ទាំង​ឡាយ​ ដែល​ច្បាប់​មិន​បំរាម។

“សហគ្រាស​ទាំង​ឡាយ​មិន​ប្រកាន់​ទំហំ​ ប្រភេទ (លើក​លែង​សហគ្រាស​សន្តិសុខ សហគ្រាស​ការពារជាតិមួយ​ចំនួន) សមាសភាព​សេដ្ឋកិច្ច​ទាំងឡាយ​ជាសមភាព​ក្នុង​ការ​កៀក​ជាប់​បណ្តា​​ប្រភព​ដូចជា៖ ប្រភពដើមទុន​វិនិយោគ ធនធាន​ធម្មជាតិ ទីផ្សារ​និង​ឱកាសធ្វើ​អាជីវកម្ម។ រដ្ឋ​ធានា​​ស្ថេរភាព​នៃ​គោល​នយោបាយយ៉ាង​យូរ​អង្វែង​  ដើម្បី​​សហគ្រាស​ស្ងប់ចិត្ត​វិនិយោគ មិនផ្លាស់​ប្តូរ​គោលនយោបាយ​យ៉ាង​ឆាប់រហ័ស” លោក​នាយករដ្ឋមន្ត្រី ង្វៀនស្វឹន​ភុក​​បានលើក​ឡើង​យ៉ាង​​ច្បាស់​លាស់។

ដោយស្មារតីនេះ លោក​នាយករដ្ឋមន្ត្រី​​បាន​ស្នើ​​ថ្នាក់ដឹកនាំ​នៃ​គណៈកម្មាធិការ​ប្រជាជន​ខេត្ត គណៈកម្មាធិការទីក្រុង ​​បាន​រៀបចំ​ការ​ជួប​ជុំ​ និង​ជួប​ពិភាក្សា​ជាមួយ​អ្នក​វិនិយោគិន សហគ្រាស​​​តាម​កាលកំណត់ ដើម្បី​ដឹង​បញ្ហា និងដោះ​ស្រាយ​​ការ​លំបាក​ឲ្យ​វិនិយោគិន សហគ្រាស​ស្ថិត​ក្នុង​តំបន់។ បញ្ជាទៅដល់​កម្មាភិបាល និយោជិត​និមួយៗ​អំពី​ការកែទម្រង់​រដ្ឋបាល ប្រឆាំងនឹង​អំពើ​ពុក​រលួយ ផ្លាស់​ប្តូរ​ទៅ​ដល់​ស្មារតី​អាជ្ញាធរ​បំរើ​និងជួយ​ឧបត្ថម្ភ​សហគ្រាស។

លោកនាយករដ្ឋមន្ត្រី​បាន​ណែនាំ​លុប​ចោរ​បណ្តា​លក្ខណៈ​ធ្វើ​អាជីវកម្ម​មិន​សបស្រប​ ក្នុង​នោះ​មាន​បណ្តា​អាជ្ញាប័ណ្ណ​​តូច បំរាម​ការផ្សព្វផ្សាយនិង​អនុវត្តន៍បណ្តាលក្ខណៈធ្វើ​អាជីវកម្ម​ថ្មី ដែល​​មិន​សប​ស្រប​នឹង​​កំ​ណត់​នៃ​ច្បាប់ ​ផ្សព្វ​ផ្សាយ​មិន​ត្រឹម​នឹងសមត្ថភាព។ លោក​នាយករដ្ឋមន្ត្រី​ក៏​យល់​ព្រមនឹង​ការសំណូមពរ​នូវ​ការ​កសាង​បរិស្ថាន​ដ៏ងាយស្រួល​​សំរាប់​សហគ្រាស​ច្នៃប្រឌិត​និង​ចាប់ផ្តើមការ​ធ្វើ​អាជីវកម្ម​ ហើយ​លោក​នាយករដ្ឋមន្ត្រីនឹង​ណែនាំ​ការ​កសាង​សេចក្តី​សម្រេចចិត្ត​ដោយឡែករបស់​រដ្ឋាភិបាល​អំពី​ការ​អភិវឌ្ឍន៍​សហគ្រាស./.

 
ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែត​រូបភាព​វៀតណាម
បណ្តាអត្ថបទបានផ្សាយ