19/09/2017 10:58 GMT+7 Email Print Like 0

រដ្ឋាភិបាលបង្កលក្ខណះងាយស្រួលនិងធានាសមភាពរវាងវិនិយោគិននានា



រដ្ឋាភិបាលបង្កលក្ខណះងាយស្រួលនិងធានាសមភាពរវាងវិនិយោគិននានា

នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី វៀតណាមលោក Trinh Dinh Dung បានទទួលជួបសន្ទនាជាមួយលោក Yoshinori Katayama អនុប្រធានសម្ព័ន្ធក្រុមហ៊ុន Mitsubishi (ជប៉ុន) ។​ ឧបនាយករដ្ឋមន្ត្រីបានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់វិនិយោគិនជប៉ុននៅវៀតណាមនិងបានអះអាងថា៖ រដ្ឋាភិបាលវៀតណាមនឹងបង្កលក្ខណៈងាយស្រួលសំរាប់វិនិយោគិនអនុវត្តបច្ចេកវិទ្យាទំនើប​ ការពារ​បរិស្ថាន។

រីឯ លោក Yoshinori Katayama អនុប្រធានសម្ព័ន្ធក្រុមហ៊ុន Mitsubishi បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល​វៀត​ណាមដែលបានយកចិត្តទុកដាក់ និងជួយសម្រួលការលំបាកជួយភាគីនានាឱ្យជំរុញដំណើរការចរចាដើម្បីឈានដល់កិច្ចព្រមព្រៀងក្នុងពេលឆាប់ៗ នេះ ដើម្បីចាប់ផ្តើមការសាងសង់និងដំណើរការរោងចក្រថាមពលអគ្គិសនី Vung Ang ទី២៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ