16/06/2017 09:58 GMT+7 Email Print Like 0

រដ្ឋាភិបាលនឹងជម្រុញការបែងចែកទុន វិនិយោគដើម្បីធានាកំណើនសេដ្ឋកិច្ច


 រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ វៀតណាម លោក Nguyen Chi Dung 
អញ្ជើញឆ្លើយការសួរដេញដោល (រូបថតៈ quochoi.vn)

ក្នុងការសួរដេញដោលនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០១៧ រដ្ឋមន្ត្រីក្រសួង ផែនការ​និង​វិនិយោគ​វៀតណាម លោក​​ Nguyen Chi Dung ទទួលបាន​សំណួរ​ជា​ច្រើន ស្តីពី​ការបែងចែក ប្រភពធនធានជាតិ។ ក្រៅពីនោះ ដំណោះ​​ស្រាយ​ដូច​ជាប្រមូល​ផ្តុំប្រភព​កម្លាំងពលំ សង្គមសម្រាប់ការវិនិយោគអភិវឌ្ឍន៍ ជៀសវាងការ​ខ្ជះខ្ជាយ​ការវិ​និយោគ​សាធារណៈ និងការទទួលខុស​ត្រូវរបស់​ក្រ​សួង ស្ថាប័ននានាលើបណ្តាគម្រោងជាតិសំខាន់ៗ ក៏ ជាខ្លឹមសារ​​ ដែល​អង្គ​ប្រជុំលើក​យកមកសួរដេញ​ដោលរដ្ឋមន្ត្រី លោក Nguyen Chi Dung ផងដែរ។
 
ស្តីពីប្រសិទ្ធភាព​នៃការគ្រប់គ្រងទុនវិនិយោគនាពេលខាងមុខ រដ្ឋមន្ត្រី លោក Nguyen Chi Dung បាន​ចាត់ទុក​ថា ការដែលរដ្ឋស​ភាផ្សព្វផ្សាយ​ជាសាធារ​ណ​ច្បាប់ វិនិយោគ​សាធារណ​ដោយ​មាន​ដំណើរ​ការ​តឹង​រឹង​ជាង​នោះ​ បា​នជួយ​ឲ្យការ​​គ្រ​ប់​គ្រង ទុន​ទទួល​បាន​​លទ្ធផល​គួរឲ្យ​កត់​​សម្គាល់។ ស្តីពីដំណោះ​ស្រាយស​ម្រាប់​ទាក់​ទាញ គម្រោង​ការដៃគូឯក​ជនសាធារណ (PPP) សំដៅ​បង្កើន​ប្រភព​កម្លាំង​ដើម្បីការអភិវឌ្ឍ​​ន៍​សេដ្ឋកិច្ច រដ្ឋ​មន្ត្រី​លោក Nguyen Chi Dung បាន​ឲ្យដឹងថា៖
 
​“ការទាក់ទាញវិនិយោគនៅមានភាពលំអៀងរវាង​តំបន់នានា ដោយឧត្តមភាព ប្រកួត​ប្រជែង​របស់​តំបន់​មាន​លក្ខណៈ​ខុស​គ្នា។​ ពោលគឺ ខេត្ត Binh Duong ខេត្ត Dong Nai ខេត្ត Bac Ninh ខេត្ត Vinh Phu គឺមាន​ការទាក់​ទាញទុន​បាន​ល្អ ប៉ុន្តែ​ខេត្ត​មួយ ចំនួ​ននៅវាលសណ្តទ​ន្លេ Cuu Long ឬតំប​ន់ភា​គ​ពាយព្យ​មិនអាចប្រៀប​​ធៀប​បាន​ដែរ។ តាមនោះ គប្បីបន្តវិនិយោគ​លើមូល​ដ្ឋាន​ហេដ្ឋារ​ចនា​សម្ព័ន្ធ ជាពិសេស​គឺបណ្តុះ បណ្តាលប្រភព​ធន​ធានមនុស្ស ”។
 
​អញ្ជើញចូលរួមបក​ស្រាយនៅសម័យសួរដេញដោលនាព្រឹកថ្ងៃទី១៥មិថុនា ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បាន​សង្កត់ធ្ងន់ថា៖ “ខ្ញុំសូម​បញ្ជាក់​ទៅលើ​ដំណោះស្រាយមួយចំនួន នោះគឺ បន្តពិនិត្យ​កែតម្រូវ នូវសេចក្តី​កំណត់​​មួយ​ចំនួន លើកកំពស់ការទទួលខុសត្រូវរបស់អ្នកប្រមុខ។ រដ្ឋាភិបាល​និងនាយក​រដ្ឋមន្ត្រី​បានបញ្ជាណែនាំ ​បង្កើនការពិនិត្យ សវនកម្មនិង​ដោះ ស្រាយតឹង​រឹងរាល់ទង្វើអសកម្ម”។

នាពេលល្ងាចថ្ងៃដ​ដែល ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញថ្លែង​មតិ​បូក​សសុប​និង​បិទ​បញ្ចប់​សម័យសួរ​ដេញ​ដោលនិងឆ្លើយ​ការ​សួរ​ដេញដោ​ល៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ