23/03/2016 10:29 GMT+7 Email Print Like 0

រដ្ឋាភិបាលត្រៀមរៀបចំដាក់ជូនរដ្ឋសភាអនុម័តលើកិច្ចព្រមព្រៀងTPP


រដ្ឋាភិបាលត្រៀមរៀបចំដាក់ជូនរដ្ឋសភាអនុម័តលើកិច្ច​ព្រមព្រៀងTPP

ខុទ្ធកាល័យរដ្ឋាភិបាលទើប នឹងជូនដំណឹងនូវការសន្និដ្ឋានរបស់ នាយករដ្ឋមន្ត្រីនៅកិច្ចប្រជុំអចិន្ត្រៃយ៍​ រដ្ឋាភិបាល ស្តីពីកិច្ច​ការត្រៀមរៀបចំដាក់ ជូនរដ្ឋសភាអនុម័តលើកិច្ចព្រមព្រៀង ដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក​TPP។ សេចក្តី​ប្រកាសការសន្និដ្ឋាននេះ បានសង្កត់ធ្ងន់ថា ការអនុម័ត​យ៉ាង​ឆាប់ៗ​លើកិច្ចព្រ​មព្រៀង TPP គឺមាន​អត្ថ​ន័យ​សំខាន់​ក្នុង​ការអះអាង នូវការផ្តេជ្ញានយោ​បាយខ្ពស់របស់វៀតណាម និងសម្តែងនូវតួនាទី​ជាសមាជិកម្ចាស់​ការ សកម្ម​ក្នុង​TPP រួមចំណែក​ជម្រុញការ​កែប្រែយន្តការសេដ្ឋកិច្ចទីផ្សារ​ទំនើប និងប្រព័ន្ធច្បាប់​ជាតិ សំដៅត្រៀម​ជាស្រេច​អនុវ​ត្ត​ប្រកប​ ដោយប្រសិទ្ធិភាពរាល់កិច្ចសន្យា។ រួម​ជាមួយគ្នានោះ ជួយឲ្យអង្គភាពអាជីវកម្ម​នានា ប្រជាជន​និង​សង្គម​ទាំង​មូល មាន​ពេល​វេលាគ្រប់គ្រាន់សំដៅម្ចាស់ការ ចូលរួមខណៈដែលកិច្ចព្រមព្រៀងនេះមាន​សុពល​ភាព។ យោង​តាម​ការបញ្ជា​ណែនាំ របស់ការិយាល័យនយោបាយ ច្បាប់​និងការងារត្រៀមរៀបចំរបស់​ក្រសួងស្ថាប័ន​នានា និង​រដ្ឋាភិបាល​បាន លើកគោល​ដៅដាក់ជូនរដ្ឋសភាអនុម័ត លើកិច្ចព្រមព្រៀង TPP នៅសម័យប្រ ជុំលើកទី១១រដ្ឋ​សភាវៀត​ណាមនីតិកាលទី១៤ ដែលគ្រោងនឹងប្រារព្វនាខែកក្កដា​ខាងមុខ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ