02/03/2018 09:57 GMT+7 Email Print Like 0

រដ្ឋាភិបាលកម្ពុជានឹងផ្ដល់ប័ណ្ណស្នាក់នៅសម្រាប់ជនវៀតណាមជិត ៧ ហ្មឺននាក់

រដ្ឋាភិបាលកម្ពុជាកំពុងផ្ដល់ឱកាសជាពលរដ្ឋស្របច្បាប់ សម្រាប់ជនវៀតណាមជិត ៧ ហ្មឺននាក់ ដែលកំពុងរស់នៅកម្ពុជា ដោយពិចារណាអពីការផ្ដល់ប័ណ្ណស្នាក់នៅសម្រាប់ជនវៀតណាមទាំងនេះ ពោលគឺដូចប័ណ្ណខៀវសម្រាប់ជនអន្តោប្រវេសន៍នៅអាមេរិក ឬកាណាដា។

 រដ្ឋាភិបាលកម្ពុជានឹងផ្ដល់ប័ណ្ណស្នាក់នៅសម្រាប់ជនវៀតណាមជិត ៧ ហ្មឺននាក់

ផែនការពោលខាងលើត្រូវបាននាំចេញនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំថ្មីៗ របស់អគ្គស្នងការដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃកម្ពុជា។ យោងតាមលោក នៅ លក្ខ័ណាអគ្គនាយករងនៃអគ្គស្នងការដ្ឋានអន្តោប្រវេសន៍បានឲ្យដឹង​យ៉ាងដូច្នេះ៖ រដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ថាជនវៀតណាមជាច្រើនរូបបានរស់នៅកម្ពុជាជាច្រើនជំ​នាន់​ហើយ។ អគ្គស្នងការដ្ឋានអន្តោប្រវេសន៍កំពុងត្រួតពិនិត្យលើប្រវត្តិរូបរបស់ជនវៀតណាម ដែលមានឯកសារ​គ្រប់គ្រាន់ ដោយបានដាក់ពាក្យសុំអន្តោប្រវេសន៍ ហើយគេអាចក្លាយទៅជាពលរដ្ឋកម្ពុជា ប្រសិនបើគេឆ្លើយតបនឹងបទដ្ឋានមួយចំនួនដែលត្រូវបានកំណត់ក្នុងច្បាប់អន្តោប្រវេសន៍។

តាមផែនការ ជនវៀតណាមដែលបានផ្ដល់ប័ណ្ណស្នាក់នៅនេះ បន្ទាប់ពីររយៈពេល ៧ ឆ្នាំក្រោយ គេអាចដាក់ពាក្យសុំចូលសញ្ជាតិកម្ពុជា៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ