13/07/2015 09:16 GMT+7 Email Print Like 0

រដ្ឋអំណាចនៅក្រុងទ្រីប៉ូលីបដិសេធចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព


បេសកកជនពិសេសអ.ស.ប Bernardino Leon (រូបថតៈ un.org)
 

បណ្តាកម្លាំងនយោបាយនៅលីបីនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥ បានចុះហត្ថលេ​ខាលើកិច្ចព្រមព្រៀងសន្តិភាព ដែលជាសំណើររបស់អ.ស.បសំដៅបង្កើតរដ្ឋាភិបាលសាមគ្គីភាព ១ និង បញ្ចប់ការប្រយុទ្ធគ្នានៅប្រទេសអាហ្វ្រិកខាងជើងនេះ។​បេសកកជនពិសេសអ.ស.ប  Bernardino Leon បានចាត់ទុកនេះជាការបោះ ជំហានសំខាន់នៅលើផ្លូវឆ្ពោះទៅរកសន្តិភាព។ កិច្ចព្រមព្រៀងនយោបាយគាំពាដោយ​ អ.ស.ប ទទួលបានការគាំទ្រពីរដ្ឋសភាលីបីជារដ្ឋអំណាចបានអន្តរជាតិទទួលស្គាល់។ ប៉ុន្តែ​មហាសន្និបាតប្រជាជនទូទាំងប្រទេស​​​ ​(GNC) ជាស្ថាប័ននីតិបញ្ញត្តិចាស់របស់លីបី ជាស្ថាប័នមិនបានអន្តរជាតិទទួលស្គាល់បានបដិសេធ
ចូល រួមបណ្តាកិច្ចចរចារក្នុងថ្ងៃទី១១កក្កដានៅម៉ារ៉ុកឡើយ។ អ្នកបញ្ចុះបញ្ជូលនានាមានគំរោងជួបគ្នាឡើងវិញក្រោយពេលសម្រាកខែបុណ្យរ៉ាម៉ាដាន ដើម្បីដំណើរការបង្កើតរដ្ឋាភិបាលបណ្តុះអាសន្ននិងសម្រេចទាំង​ស្រុង​ទៅលើកិច្ចព្រមព្រៀងបែងចែកសិទ្ធិអំណាច៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ